ចេះតែក្អកនៅពេលយប់ ដឹងថាមកពីអ្វីដែរទេ?

//s5.kh1.co/ad/adcbdd068e23e1ee094a5c2c110d581420533e09.jpg
យល់ដឹង

 ៣០-ឧសភា-២០២៣ ១១ព្រឹក · ១០ ខែមុន

ហេតុផលច្រើនណាស់ដែលនាំឲ្យមនុស្សម្នាក់ក្អកកាន់តែខ្លាំងនៅពេលតម្រេតក្បាលគេងនៅពេលយប់

តើអ្នកចេះតែមានបញ្ហាក្អកនៅពេលគេងយប់ឡើងមែនទេ? ទោះបីជារឿងនេះនឹងទំនងជាមិនកើតឡើងលើមនុស្សភាគច្រើនក៏ដោយ ប៉ុន្តែការយល់ដឹងអំពីមូលហេតុរបស់វាបានត្រឹមត្រូវ ពិតជាងាយស្រួលក្នុងការដោះស្រាយ និងចៀសផុតពីការប្រើប្រាស់ថ្នាំព្យាបាលផ្តេសផ្តាសបាន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មានហេតុផលច្រើនណាស់ដែលនាំឲ្យមនុស្សម្នាក់ក្អកកាន់តែខ្លាំងនៅពេលតម្រេតក្បាលគេងនៅពេលយប់ ដូចជា៖

  • ករណីដែលមានការបង្ករោគនៅក្នុងប្រហោងឆ្អឹងមុខ និងការបង្ករោគនៅផ្លូវដង្ហើមខាងលើ ច្រើនតែបង្កើតជាស្លេសមួយចំនួននៅក្នុងនោះ។ នៅពេលថ្ងៃ យើងអាចលេបវាចូលទៅក្នុងពោះវិញបានតាមរយៈទំនាញផែនដី។ យ៉ាងណាមិញ ស្លេសទាំងនេះនឹងចាលឡើងមកបំពង់កវិញនៅពេលដែលអ្នកគេង ហើយក៏បង្កការរលាកដល់ផ្នែកខាងក្រោយរបស់បំពង់ និងចេញជាលទ្ធផលក្អកតែម្តងទៅ។ 
  • ហេតុផលមួយទៀតគឺថា ក្នុងពេលកំពុងតែគេង អាហារក្នុងក្រពះពេលខ្លះអាចនឹងច្រាលមកខាងលើវិញ ហើយក៏វាធ្វើឲ្យក្អកបានដែរ។ ករណីបែបនេះភាគច្រើនកើតឡើងលើអ្នកដែលញ៉ាំអាហារច្រើនៗ និងខ្សោយសាច់ដុំខ្ជិបនៅកក្រពះតែម្តង។ 
  • បើសិនជាមនុស្សម្នាក់មានបញ្ហាអាឡែហ្ស៊ីនឹងសត្វល្អិតណាមួយនៅលើគ្រែដែលគេគេងនោះ គេក៏នឹងប្រឈមខ្លាំងនឹងការក្អកក្នុងពេលគេងដែរ។
  • កាលណាក្នុងបន្ទប់គេងខ្វះភាពសំណើម ក៏ជាហេតុផលមួយធ្វើឲ្យអ្នកក្អកកាន់តែខ្លាំងដែរ។ នៅពេល យប់ ផ្លូវដង្ហើមរបស់មនុស្សងាយនឹងរងសម្ពាធនៃការខ្ជិបតូចណាស់ ជាពិសេសអ្នកដែលមានជំងឺហឺត តែម្តង។ 

ពេលណាគួរតែជួបគ្រូពេទ្យ?

អ្នកជំងឺគួរតែទាក់ទងទៅគ្រូពេទ្យនៅពេលការក្អករបស់ពួកគេមានជាប់ទាក់ទងនឹងការក្តៅខ្លួន ពិបាកដកដង្ហើម មានស្លេសពណ៌លឿងខ្ចី ការដកដង្ហើមឮសូរដូចហួច ឬក្អកធ្ងន់ធ្ងរ។ យ៉ាងណាមិញបើសិនជាការក្អកនេះបន្តយូរជាង ១សប្តាហ៍ អ្នកត្រូវតែទៅជួបគ្រូពេទ្យដែរ៕

រូបតំណាង
រូបតំណាង
Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T