តោះ! មកដឹងពីអត្ថប្រយោជន៍ពិសេសៗ ​ដែលមានក្នុង​ស្ពៃ​ប៉ក​ចយ

//s5.kh1.co/4d/4d1803b847db09c104c06b6b98b178719251b280.jpg
យល់ដឹង

 ២៣-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ស្ពៃប៉កចយត្រូវបានគេស្គាល់ថាជាស្ពៃក្តោបពណ៌សចិន ដែលមានដើមកំណើតចេញពីប្រទេសចិន ហើយវាក៏ស្ថិតក្នុងត្រកូលបន្លៃពណ៌បៃតងផងដែរ

ស្ពៃប៉កចយត្រូវបានគេស្គាល់ថាជាស្ពៃក្តោបពណ៌សចិន ដែលមានដើមកំណើតចេញពីប្រទេសចិន ហើយវាក៏ស្ថិតក្នុងត្រកូលបន្លៃពណ៌បៃតងផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ បន្លែដ៏មានជីវជាតិមួយនេះមិនបានផ្តល់នូវកាឡូរីច្រើនទេ តែសម្បូរសារធាតុចិញ្ចឹមខ្ពស់ទៅវិញ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. អង់ទីអុកស៊ីដង់

បើយើងគិតទៅ ស្ពៃមួយនេះក៏សម្បូរវីតាមីន C ច្រើនផងដែរ។ វីតាមីនមួយនេះដើរតួនាទីជាអង់ទីអុកស៊ីដង់ក្នុងរាងកាយ ដែលអាចជួយការពារកោសិកាពីការខូចខាតដោយរ៉ាឌីកាលសេរីបាន។ ស្ពៃប៉កចយក៏មានសារធាតុ Zeaxanthin និង Lutein ដែលជាអង់ទីអុកស៊ីដង់សម្រាប់ការពារភ្នែក និងបន្ថយការប្រឈមនឹងជំងឺភ្នែក Macular Degeneration ដែរ។ 

២. សុខភាពឆ្អឹង

ស្ពៃប៉កចយមានជាតិកាលស្យូម ដែក ម៉ាញ៉េស្យូម ស័ង្គសី ផូស្វ័រ និងវីតាមីន K ដែលវាសុទ្ធសឹងតែជាជីវជាតិជួយថែរក្សា និងបង្កើតរចនាសម្ព័ន្ធឆ្អឹងកាន់តែរឹងមាំ។ 

ស្ពៃប៉កចយ
ស្ពៃប៉កចយ

៣. បង្កើនមុខងារប្រព័ន្ធភាពស៊ាំ

ស្ពៃប៉កចយមានជាតិសេឡេញ៉ូម ដែលត្រូវបានគេស្គាល់ថាអាចពង្រឹងដល់ការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំទៅនឹងការបង្ករោគ។ រឿងនេះអាចធ្វើឡើងតាមរយៈការភ្ញោចដល់ការផលិតរបស់កោសិកា Killer T-cells។ 

៤. ការពារមហារីក

ស្ពៃប៉កចយគឺជាសមាជិកមួយរបស់ត្រកូលបន្លៃពណ៌បៃតង ដែលមានសារធាតុ ស្ពាន់ធ័រ តែមួយគត់ ដែលជួយកាត់បន្ថយការប្រឈមជំងឺមហារីកក្រពេញប្រូស្តាត សួត សុដន់ និងផ្លូវរំលាយអាហារ។ សារធាតុទាំងនេះក៏ជួយបញ្ចេញចោលសារធាតុបង្កមហារីកពីក្នុងខ្លួន និងបង្ការកោសិការមិនឲ្យកើតមហារីកបានដែរ។ 

៥. សុខភាពបេះដូង

ស្ពៃប៉កចយមានជាតិប៉ូតាស្យូម ហ្វូលេត វីតាមីន B6 វីតាមីន C និងមិនមានកូឡេស្តេរ៉ុលទេ ដូច្នេះវានឹងជួយថែរក្សាសុខភាពបេះដូងបានយ៉ាងល្អ។ ការសិក្សាមួយបានអះអាងថា អ្នកដែលញ៉ាំជាតិ ប៉ូតាស្យូមយ៉ាងហោចណាស់ ៤០៦៩មីលីក្រាមជារៀងរាល់ថ្ងៃ ឃើញថាអាចបន្ថយការស្លាប់ ដោយ សារជំងឺស្លោកសាច់បេះដូងបាន ៤៩ភាគរយ។ វីតាមីន ហ្វូលេត និងវីតាមីន B6ជួយបង្ការការកើនឡើងសារធាតុ Homocysteine ព្រោះកាលណាសារធាតុនេះឡើងខ្ពស់ វាអាចនាំឲ្យខូចខាតដល់សរសៃឈាម និងបញ្ហាបេះដូងបាន។ 

៦. បង្ការការរលាក

ស្ពៃប៉កចយមានសារធាតុ Choline ដែលជាជីវជាតិដ៏សំខាន់សម្រាប់ជួយឲ្យសាច់ដុំធ្វើចលនា គេងលក់ ការចងចាំល្អ និងរៀនឆាប់ចេះ។ វាក៏ជួយថែរក្សារចនាសម្ព័ន្ធរបស់ភ្នាសកោសិកា ជំនួយដល់ការបឺតស្រូបជាតិខ្លាញ់ និងការចម្លងសរសៃប្រសាទ ព្រមទាំងកាត់បន្ថយការរលាកបានយ៉ាងល្អ៕

Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T