លេងសើចម៉េចបាន! Newcastle ដាក់គោលដៅយកអតីតគ្រូបង្វឹកឆ្នើមនៅ PL រូបនេះ មកដឹកនាំ

//s5.kh1.co/51/51ec97fc0f6b006b428096f58b7203a7867a7b7f.jpg
កីទ្បា

 ២២-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Newcastle ដាក់គោលដៅយកអតីតគ្រូបង្វឹកក្រុម Spurs លោក Pochettino មកដឹកនាំ

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា អតីតអ្នកចាត់ការទូទៅក្រុមមាន់ខ្នាយមាស Tottenham Hotspur លោក Mauricio Pochettino ជាគោលដៅកំពូលរបស់អនាគត ម្ចាស់ក្លិប Newcastle United ថ្មី ព្រះអង្គម្ចាស់ Bin Salman។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Mauricio Pochettino
  លោក Mauricio Pochettino

ការប្រកាសជាផ្លូវការ ក្នុងការមកគ្រប់គ្រងក្លិប Newcastle ត្រូវបានគេរំពឹងថា នឹងធ្វើឡើងនាពេលឆាប់ៗខាងមុខ បន្ទាប់ពីម្ចាស់ក្លិបរហស្សនាមសារិកាព្រៃ លោក Mike Ashley បានឈានដល់កិច្ចព្រមព្រៀងក្នុងការលក់ក្លិបនេះ ទៅឲ្យព្រះអង្គម្ចាស់ Bin Salman ក្នុងតម្លៃ ៣០០លានផោន។

ព្រះអង្គម្ចាស់ Bin Salman
ព្រះអង្គម្ចាស់ Bin Salman

យ៉ាងណាមិញ អនាគតរបស់គ្រូបង្គោលក្រុម Newcastle បច្ចុប្បន្ន លោក Steve Bruce កំពុងស្ថិតក្នុងភាពស្រពិចស្រពិល ក្រោយរបាយការណ៍របស់កាសែត Mirror បានអះអាងថា ម្ចាស់ក្លិបថ្មី ចង់បានគ្រូបង្វឹកឆ្នើមជាងនេះ មកដឹកនាំ ខណៈលោក Pochettino គឺជាបេក្ខភាពមួយរូប ក្នុងចំណោមគោលដៅកំពូលៗផ្សេងទៀត។

លោក Steve Bruce
លោក Steve Bruce

លោក Pochettino បច្ចុប្បន្នកំពុងទំនេរពីការងារជាគ្រូបង្វឹក បន្ទាប់ពីលោកត្រូវបានក្លិប Tottenham បណ្ដេញចេញ កាលពីខែវិច្ឆិកា ឆ្នាំមុន។

រយៈពេល៥ឆ្នាំដែល គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនដឹកនាំ លោកធ្លាប់មានស្នាដៃជួយប្រែក្លាយ Spurs ពីក្រុមដែលធ្លាប់តែលេងត្រឹមក្របខណ្ឌ Europa League មកជាក្រុមដែលទទួលបានកៅអីទៅលេងក្របខណ្ឌ Champions League ជារឿយៗ។

លោក Pochettino 
លោក Pochettino 

គួរឲ្យដឹងដែរថា ក្រៅពីលោក Pochettino នៅមានគ្រូបង្វឹកឆ្នើម២រូបទៀត ដែលស្ថិតលើរ៉ាដារបស់ Newcastle ក្នុងនោះរួមមាន លោក Rafa Benitez និងអតីតគ្រូបង្គោលក្រុមសេះបង្កង់ Juventus លោក Max Allegri ៕

លោក Rafa Benitez និងលោក  Max Allegri
លោក Rafa Benitez និងលោក  Max Allegri

ប្រភពMirror

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T