Cuteចឹងៗទេ តែបើឃើញត្រីទាំងនេះ រត់ទៅ ព្រោះអាចសម្លាប់អ្នកបាន!!

//s5.kh1.co/c7/c7f21910fdd856587842718e62ecc20694646ce5.png
យល់ដឹង

 ២១-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

តោះមកស្គាល់ពីប្រភេទត្រីមួយចំនួន ដែលមានជីវិតរស់នៅលើលោកនេះ ព្រមទាំងអាច បង្កភាពគ្រោះថ្នាក់ យ៉ាងខ្លាំង ដល់អាយុជីវិតរបស់មនុស្សជាច្រើន

ថ្វីត្បិតតែពពួកត្រី គឺជាសត្វដែលគ្រប់គ្នាគិតថា ជាអាហារសម្រាប់បរិភោគរបស់មនុស្ស ប៉ុន្តែ ក៏មានពពួកប្រភេទត្រីមួយចំនួន ដែលមានជីវិតរស់នៅលើលោកនេះ អាចបង្កភាពគ្រោះថ្នាក់យ៉ាងខ្លាំងដល់មនុស្ស ថែមទៀតផង គ្រាន់តែ ប្រភេទត្រីខ្លះអាចបង្កត្រឹមតែរបួស តែប្រភេទខ្លះទៀត អាចធ្វើឲ្យមនុស្សបាត់បង់ជីវិត ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើចង់ថា តើពពួកត្រីប្រភេទណាខ្លះ ដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្សបាន សូមអានចំណុចខាងក្រោមនេះ៖

១. The Puffer Fish

Puffer Fish គឺជាប្រភេទត្រី ដែលត្រូវបានគេហៅថា ត្រីហើម ព្រោះត្រីមួយប្រភេទនេះ វានឹងបំប៉ោងខ្លួនឯងឲ្យធំឡើង នៅពេលដែលមានការរំខាន ឬគំរាមកំហែងដល់វា។ ត្រីប្រភេទនេះ មានសារធាតុពុលយ៉ាងខ្លាំង ដែលមាននៅក្នុងថ្លើម ពោះវៀន និងស្បែករបស់វា ហើយជាតិពុលដែលវាបានបញ្ចេញ វាអាចបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់ខួរក្បាលជនរងគ្រោះហើយអាចបណ្តាលឱ្យរាងកាយចុះខ្សោយ ខ្វិន និងស្លាប់ បានផងដែរ។ ដោយឡែក ត្រីប្រភេទនេះ ត្រូវបានចាត់ទុក នៅក្នុងចំណាត់ថ្នាក់ ត្រីដែលមានជាតិពុលច្រើនបំផុត ដែលមានជីវិតរស់នៅក្នុងមហាសមុទ្រ។

The Puffer Fish
The Puffer Fish

២. The Red Lionfish

Red Lionfish គឺជាប្រភេទត្រី ដែលមានភាពល្បីល្បាញ ដោយសារតែព្រុយរបស់វា មានពិស ហើយក៏មានសមត្ថភាព បង្កភាពឈឺចាប់យ៉ាងខ្លាំង បើទោះបីជា មិនបណ្ដាលឲ្យស្លាប់ ឬមានរបួសធ្ងន់ធ្ងរក៏ដោយ ។ ត្រីនេះ មានព្រុយ រាងជាឆ្អឹងធំ និងមានលំនាំស្រដៀងនឹង ឆ្នូតសេះបង្កង។ នៅពេលមានការរំខាន ប្រភេទត្រីនេះ នឹងវាយប្រហារ ជាមួយនឹងឆ្អឹង របស់វា ផងដែរ ម៉្យាងវិញទៀត ប្រសិនបើមាន មនុស្សត្រូវប្រភេទត្រីនេះ វាយប្រហារ វាមិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ ប៉ុន្តែ វាបង្កភាពឈឺចាប់យ៉ាងខ្លាំង ហើយអាចបណ្តាលឱ្យក្អួត និងពិបាកដកដង្ហើម ថែមទៀតផង។

Red Lionfish 
Red Lionfish 

៣. The Tiger Fish

Tiger Fish ត្រូវបានមនុស្សជាច្រើន បានស្គាល់ ដោយសារតែ ធ្មេញដ៏មុតស្រួចរបស់ពួកវា ដែលអាចបង្កគ្រោះថ្នាក់ និងធ្វើឲ្យមានរបួសធ្ងន់ធ្ងរ ដល់មនុស្សដែលមិននឹកស្មានដល់។ ត្រីប្រភេទនេះ មានឆ្នូតវែង និងមានធ្មេញ លេចចេញ នៅពេលដែលបិទមាត់ផងដែរ។

Tiger Fish
Tiger Fish

៤. The Box Jellyfish

Box Jellyfish គឺជាប្រភេទត្រីមួយក្នុងចំណោមត្រី ដែលមានគ្រោះថ្នាក់បំផុត នៅក្នុងមហាសមុទ្រ ហើយត្រូវបានគេចាត់ទុកថាជា សត្វសមុទ្រដែលមានជាតិពុលច្រើនជាងគេ។ ការបំពុលរបស់វា អាចបណ្តាលឱ្យស្លាប់ក្នុងរយៈពេល ២ ទៅ ៣ នាទី ។ ប្រភេទត្រីនេះ វាបានប្រើ ការបំពុល ដើម្បីវាយប្រហារ សកម្មភាពបេះដូង ម៉្យាងវិញទៀត នៅពេលដែលវាយប្រហាររួច ជនរងគ្រោះនឹងមានចង្វាក់បេះដូងទាបខ្លាំង មានភាពឈឺចាប់ខ្លាំង ហើយអាចបណ្ដាលឲ្យស្លាប់ ផងដែរ។

Box Jellyfish
Box Jellyfish

៥. Piranhas

Piranhas គឺជាប្រភេទត្រីដែលល្បីល្បាញបំផុតមួយនៅលើពិភពលោក ហើយវាក៏ត្រូវបាន បង្ហាញនៅក្នុងខ្សែភាពយន្តដ៏ល្បី ផងដែរ។ ប្រភេទត្រី Piranhas មានភាពល្បីល្បាញ និងត្រូវបានគេស្គាល់ ដោយសារតែ ធ្មេញមុតស្រួចរបស់វា ហើយ អាចប្រើកម្លាំងខាំ ដែលជាមធ្យម ២០ ទៅ ៣០ ដង នៃទម្ងន់ខ្លួនរបស់វា។ លើសពីនេះទៅទៀត វាអាចមានសមត្ថភាព កម្ទេចសត្វធំៗ ក្នុងរយៈពេលតែប៉ុន្មាននាទី ប៉ុណ្ណោះ៕

Piranhas
Piranhas
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T