ដំណាក់កាលទាំង ៣យ៉ាងនៃអាការជំងឺអេដស៍ ដែលអ្នកគួរតែដឹង

//s5.kh1.co/e6/e67d139e4e1fd2295900f185f7cef164dd4d4718.jpg
យល់ដឹង

 ២១-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ដំណាក់កាលទាំង ៣យ៉ាងនៃអាការៈជំងឺអេដស៍

យោងទៅតាមគេហទំព័រ AIDS.gov បានឲ្យដឹងថា ប្រហែលជាមានមនុស្សប្រមាណ ៣៦,៧លាននាក់ទូទាំងពិភពលោកកំពុងតែរស់នៅជាមួយនឹងជំងឺអេដស៍ និង ១,៨លាននាក់ទៀត គឺជាកុមារដែលឆ្លងជំងឺនេះពីម្តាយរបស់ពួកគេ។ ដូច្នេះ ដើម្បីបង្កើនការយល់ដឹងកាន់តែច្បាស់ និងជួយអ្នករកឃើញជំងឺនេះកាន់តែលឿននោះ យកល្អគួរតែស្វែងរយល់អំពីរោគសញ្ញាទៅតាមដំណាក់កាលរបស់វាដូចខាងក្រោមនេះ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដំណាក់កាលទី១

រោគសញ្ញានៃការបង្ករោគអេដស៍ប្រហែលជាមិនកើតឡើងភ្លាមៗរយៈពេលច្រើនឆ្នាំឯណោះ ប៉ុន្តែអ្នកជំងឺភាគច្រើននឹងមានអាការៈដូចជំងឺផ្តាសាយរយៈពេល ២ ទៅ៤សប្តាហ៍ ក្រោយពីឆ្លងជំងឺនេះរួច។ ការឈឺក្បាល ក្តៅខ្លួន អស់កម្លាំង ហើមកូនកណ្តុរ ឈឺសន្លាក់ និងឡើងកន្ទួលរមាស់លើស្បែកសុទ្ធតែជាសញ្ញារបស់ជំងឺអេដស៍ហើយ។ ប៉ុន្តែវាក៏អាចជាអាការៈញឹកញាប់នៃជំងឺផ្តាសាយធម្មតាៗដែរ ដូច្នេះ បើសិនជាអ្នកមានអាការៈទាំងឡាយណាដែលធ្វើឲ្យសង្ស័យថាមានជំងឺអេដស៍ហើយ យកល្អគួរតែធ្វើតេស្តរកជំងឺនេះឲ្យបានលឿនបំផុតតាមតែអាចធ្វើបាន។

ដំណាក់កាលទី២

ក្រោយពីចាប់ផ្តើមចេញរោគសញ្ញាជំងឺផ្តាសាយ វាប្រហែលជាមានរយៈពេលច្រើនសប្តាហ៍ឯណោះ ហើយក៏ជាពេលវេលាដែលវីរុសស្ថិតក្នុងដំណាក់កាលសម្ងំដែលមិនអាចបង្ហាញអំពីរោគសញ្ញារបស់វាឲ្យយើងដឹងទេ។ ស្ថិតក្នុងដំណាក់កាលនេះដែរ អាការៈផ្តាសាយនឹងមានរយៈពេលយូររហូត បើសិនជាមិនមានការព្យាបាលដោយថ្នាំជំងឺអេដស៍ទេនោះ។ 

https://s5.kh1.co/__image/w=650,h=589,q=100/44/4439a07d85c99ec397543022e58712ea4b05ce49.jpg

ដំណាក់កាលទី៣

ស្ថិតក្នុងដំណាក់កាលទី ៣នេះហើយ មានន័យថា អ្នកជំងឺចេញជារោគសញ្ញាពេញលេញជាអ្នកជំងឺអេដស៍ហើយ។ ជាធម្មតា វាច្រើនតែធ្វើឲ្យអ្នកជំងឺស្លាប់បានក្នុងរយៈពេល ២ ទៅ៣ឆ្នាំក្រោយ។ ករណីជំងឺអេដស៍ធ្ងន់ធ្ងរ ភាគច្រើនអាចសម្គាល់ដឹងតាមរយៈ ឧស្សាហ៍អស់កម្លាំងខ្លាំង និងស្រកទម្ងន់ខ្លាំង។

អ្នកជំងឺអេដស៍ក៏ប្រហែលជាមានអាការៈរាករូសរយៈពេលយូរ (ច្រើនជាងពីរសប្តាហ៍ឯណោះ) រលាកសួត អស់កម្លាំងខ្លាំង ចេញជាជំងឺប៉េស (ពងបែកនៅមាត់ និងប្រដាប់ភេទ) ក្អកជាប់រហូត បែកញើសពេលយប់ធ្ងន់ធ្ងរ ភ្លេចភ្លាំង លើកស្នាមអ៊ុចៗ ឬកន្ទួលលើស្បែកពណ៌ក្រហម ត្នោត ក្រហម ឬស្វាយ។ ប៉ុន្តែមិនមែនមានន័យថា រាល់អ្នកជំងឺអេដស៍ទាំងអស់សុទ្ធតែមានអាការៈទាំងអស់ដូចខាងក្រោមនេះទេ តែភាគច្រើននឹងមាននៅថ្ងៃណាមួយ។ 

បើសិនជារកឃើញជំងឺអេដស៍ទាន់ពេលវេលា មេរោគរបស់វានឹងមិនអាចវិវឌ្ឈន៍ទៅក្លាយទៅជាជំងឺបានលឿនឡើយ ព្រោះតែមានការព្យាបាលបានទាន់ពេលវេលាដើម្បីពន្យារ។ យ៉ាងណាមិញ អ្នកជំងឺអេដស៍ត្រូវការលេបថ្នាំពន្យាជំងឺនេះអស់មួយជីវិតតែម្តង ទើបអាចមានជីវិតរស់នៅធម្មតាដូចគេដូចឯងបាន។ អ្វីដែលត្រូវចងចាំនោះ កាលណាមនុស្សម្នាក់ឆ្លងជំងឺអេដស៍ហើយ គឺមិនអាចមានថ្នាំណាព្យាបាលឲ្យជានៅឡើយទេ ប៉ុន្តែថ្នាំអាចជួយឲ្យពួកគេរស់បានយូរ៕

Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T