ម៉ាក់ៗទាំងឡាយសូមចាំថា កូនក្នុងផ្ទៃចូលចិត្ត​ឲ្យអ្នក​អង្អែល​​ក្បាល​ពោះ​​ណាស់

//s5.kh1.co/21/21ef3c8d8ee3b4652534f037894ed80aa8a939bb.jpg
យល់ដឹង

 ២១-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

រឿងមួយដែលស្រ្តីមានផ្ទៃពោះគ្រប់គ្នាធ្វើជាញឹកញាប់នោះ គឺមិនគួរយកដៃចេញពីក្បាល​ពោះ​របស់​ខ្លួននោះទេ

រឿងមួយដែលស្រ្តីមានផ្ទៃពោះគ្រប់គ្នាធ្វើជាញឹកញាប់នោះ គឺមិនគួរយកដៃចេញពីក្បាល​ពោះ​របស់​ខ្លួននោះទេ។ ស្រ្តីជាម្តាយតែងតែប្រើដៃដើម្បីស្ទាប អង្អែល និងត្រដុសក្បាលពោះ​របស់ខ្លួន​ដោយសារ​តែវារលោង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្លះទៀត យល់ថា វាគឺជាវិធីក្នុងការទំនាក់ទំនងជាមួយទារកក្នុងផ្ទៃ​កាន់តែមានភាព​ស្និទ្ធស្នាល​ថែម​ទៀត។ ប៉ុន្តែអ្វីដែលជាដំណឹងល្អនោះគឺថា ការប្រើដៃស្ទាបអង្អែល និងត្រដុសក្បាលពោះ អាចជួយ​ឲ្យអ្នកមានអារម្មណ៍ល្អបាន។ តាមការសិក្សាថ្មីមួយបានបញ្ជាក់ថា ទារកនៅក្នុងផ្ទៃពោះម្តាយ​ដែល​មានការស្ទាបអង្អែលច្រើនក៏ធ្វើឲ្យពួកគេមានអារម្មណ៍ល្អដែរ។ 

រូបតំណាង
រូបតំណាង

អ្នកស្រាវជ្រាវជាច្រើននៅឯសាកលវិទ្យាល័យ Dundee ក្នុងប្រទេសស្កុតឡេន បានធ្វើការ​ពិនិត្យ​ទៅលើស្រ្តីមានផ្ទៃពោះប្រមាណ ២៣នាក់ ដែលស្ថិតក្នុងត្រីមាសទីពីរ និងទីបី ខណៈ​ពេល​ពួកគេ​កំពុងតែតម្រូវឲ្យធ្វើសកម្មភាពបីយ៉ាងនោះគឺ ការនិយាយ ការត្រដុសអង្អែលពោះ និងការគេង​ធម្មតា​ដោយមិនប្រើដៃប៉ះពាល់នឹងពោះសោះ។ តាមការស្រាវជ្រាវដែលប្រើរលកសម្លេងបានបង្ហាញឃើញថា ទារកមានចលនាច្រើនបំផុតក្នុងពេលដែលម្តាយប៉ះពាល់នឹងក្បាលពោះ។

ការស្រាវជ្រាវមួយទៀតរកឃើញថា ទារកមានការឆ្លើយតបនឹងការស្ទាប​អង្អែល​ក្នុងពេលមាន​ផ្ទៃ​ពោះភ្លាមៗ។ សម្រាប់ទារកក្នុងត្រីមាសទីពីរវិញ មិនសូវមានការឆ្លើយតបនឹង​ការស្ទាប់អង្អែល​របស់ម្តាយឡើយ។ អ្វីដែលសំខាន់នោះគឺថា ទារកកាន់តែមានផាសុកភាព និងឆ្លើយតបខ្លាំង​នៅពេលពួកគេមានមនុស្សជាច្រើននៅជុំវិញខ្លួន៕

Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T