សូមប្រយ័ត្ន! កុំឲ្យចង្កេះអ្នកកាន់តែធំទៅៗ​ឲ្យសោះ​​បើសិន​ជាមិនចង់កើតបញ្ហាទាំងនេះទេ

//s5.kh1.co/13/132a3d9d40a22c26ca510f9fcf59060b3a9cd788.jpg
យល់ដឹង

 ៣០-ឧសភា-២០២៣ ១១ព្រឹក · មួយឆ្នាំមុន

សូមប្រយ័ត្ន បើសិនជាមិនចង់កើតបញ្ហាទាំងនេះ

ការធាត់ដុះក្បាលពោះខ្លាំង អាចជាសញ្ញាញឹកញាប់មួយនៃជំងឺទាក់ទងនឹងរបៀបរស់នៅ។ បើសិនជាចង្កេះមានទំហំធំជាងធម្មតាខ្លាំងបែបនោះ វាអាចនឹងបង្កជាជំងឺធ្ងន់ធ្ងរជាច្រើនបានដូចជា ការប្រឈមកាន់តែខ្លាំងនឹងជំងឺទឹកនោមផ្អែម ជំងឺបេះដូងសរសៃឈាម ឬមហារីកជាដើម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ជំងឺសរសៃឈាមបេះដូង

ទំហំចង្កេះអាចផ្ទុកនូវហេតុផលនាំឲ្យបេះដូងមានបញ្ហាបាន ហើយក៏ដើរតួនាទីជាកត្តាប្រឈមនឹងជំងឺសរសៃឈាមបេះដូង ជាពិសេសមនុស្សវ័យកណ្តាល និងស្រ្តីវ័យចំណាស់តែម្តង។ ការប្រឈមនេះនឹង កើនឡើងកាលណាស្រ្តីឈានដល់រ៉ាំងរដូវ។

២. ជំងឺទឹកនោមផ្អែម

តើអ្នកមានដឹងទេថា ទំហំចង្កេះកាន់តែធំអាចនាំឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទទី២ដែរទេ ជាពិសេសអ្នកដែលមានទម្ងន់ធម្មតា ឬស្គម។ ថ្វីបើការប្រឈមនេះមានខ្ពស់លើស្រ្តីក៏ដោយ តែបុរសក៏អាចប្រឈមមុខដូចគ្នាដែរ បើសិនជាពួកគេជក់បារី និងញ៉ាំគ្រឿងស្រវឹងបន្ថែមទៀត។ 

រូបតំណាង
រូបតំណាង

៣. បញ្ហាផ្លូវភេទ

មែនហើយ កាលណាក្បាលពោះធំពេក វាពិតជារំខានដល់ជីវិតផ្លូវភេទបាន។ តាមការសិក្សាឆ្នាំ ២០១៦ ដែលចុះផ្សាយក្នុងសារព័ត៌មាន American Journal of Medicine បានអះអាងថា កាលណាទំហំចង្កេះធំពេក អាចនាំឲ្យថយចុះសកម្មភាពផ្លូវភេទលើស្រ្តីក្រោយរ៉ាំងរដូវរួច។ 

៤. មហារីក

ការសិក្សាបានរកឃើញថា អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២ និងកម្រិត BMI ខ្ពស់ គឺប្រឈមខ្លាំងនឹងមហារីកថ្លើម។ កាលណាទំហំចង្កេះរីកធំលើសពីធម្មតា ៥សង់ទីម៉ែត្រ ការប្រឈមនឹងជំងឺមហារីកថ្លើមកើនដល់ ៨ភាគរយ៕

Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T