បញ្ហាគ្មានកូនអាចដោះស្រាយបានដោយគ្រាន់តែអនុវត្តន៍តាមវិធី ៥ យ៉ាងនេះ

//s5.kh1.co/f9/f9dc86df61348cad019476928e2ba856e3f3fb57.jpg
យល់ដឹង

 ២១-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

វិធី​៥​​យ៉ាងងាយៗ​ ដែល​អាច​​ឲ្យ​អ្នក​មាន​​ផ្ទៃ​ពោះ​បាន​ដោយ​ជោគជ័យ​

រៀបការ​រួច​យូរ​មិន​មាន​កូន​មែនទេ? កំពុងស្វែងរក​​ដំណោះស្រាយ​​​​មែន​ទេ? ដើម្បី​​ជួយ​អ្នក​ឲ្យសម្រេច​បំណង ខាង​ក្រោម​នេះ​ជា​វិធី​៥​​យ៉ាងងាយៗ​ ដែល​អាច​​ឲ្យ​អ្នក​មាន​​ផ្ទៃ​ពោះ​បាន​ដោយ​ជោគជ័យ​៖​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. កុំ​លេង​​ទូរស័ព្ទមុន​ពេល​ចូល​គេង​

ពន្លឺ​ពី​ទូរស័ព្ទ​ដៃមិនត្រឹមតែបានជិះ​ឥទ្ធិពល​​ដល់​ដំណេក​របស់​អ្នកនោះទេ តែវាក៏បានជះឥទ្ធិពល​​ដល់ទំនាក់ទំនងស្នេហាប្ដីប្រពន្ធផងដែរ។ ​ការ​គេង​មិន​គ្រប់គ្រាន់ប៉ះពាល់​ដល់​​កម្រិត​​ melatonin​ និង cortisol ក៏​ដូចជា​​លទ្ធភាព​ក្នុង​ការ​​បង្ក​កំណើត​ ចំណែកឯទំនាក់ទំនងប្ដីប្រពន្ធអាចនឹងកាត់តែឃ្លាតឆ្ងាយពីគ្នាបន្ថែមទៀត។ ដូច្នេះ​អ្នក​គួរ​ទុក​ទូរស័ព្ទ​ទៅ​ម្ខាង រួច​បែរ​មក​អាន​សៀវភៅ ឬ​ជជែក​លេង​ជាមួយ​ប្ដី​​ ឬ ប្រពន្ធមុន​ពេល​ចូល​គេង​វិញ ទើប​ជា​​ការ​ប្រសើរ​។​

រូបតំណាង
រូបតំណាង

២. មានពេលវេលាសម្រាកគ្រប់គ្រាន់​​

កាលដែលមានពេលវេលាសម្រាកគ្រប់គ្រាន់គឺសំខាន់ណាស់ក្នុងការជួយបង្កើនឱកាសក្នុងការមានផ្ទៃពោះ។ ផ្ទុយមកវិញការមិនសម្រាកគ្រប់គ្រាន់ជះឥទ្ធិពលដល់អារម្មណ៍របស់អ្នកយ៉ាងខ្លាំងដែលបង្កឲ្យអារម្មណ៍​ច្របូក​ច្របល់ មួម៉ៅ ធុញថប់ ដែលជាកត្តាធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​​បង្ក​កំណើតផង​ដែរ​។

អ្នកមិនគួរយកពេលវេលារបស់អ្នកគិតពី​មិត្តភ័ក្ដិរបស់អ្នកដែល​មាន​ផ្ទះ​ពោះ ឬ មានកូន​ខ្លាំងពេកទេ ព្រោះវាអាចនាំឲ្យអ្នក​មានអារម្មណ៍​មិនល្អ ឬរំជើប​រំជួល​ខ្លាំង​ពេក​។ ផ្ទុយមកវិញអ្នកគួរតែប្រើពេលវេលាសម្រាកលំហែរកាយ ដើរ​​លេង ឬសកម្មភាពផ្សេងៗដែលជួយ​ធ្វើ​ឲ្យ​ខួរក្បាល​ស្រឡះ ស្រស់​ថ្លា​ល្អ​។

រូបតំណាង
រូបតំណាង

៣. ញ៉ាំ​បន្លែផ្លែឈើ​សម្រាប់​អាហារ​ថ្ងៃ​ត្រង់​

អ្នកជំនាញបានបញ្ជាក់ដែរថាក៏មនុស្ស​ស្រី​ដែល​ធាត់ ឬ​ស្គម​ខ្លាំង​​អាច​ប្រឈមនឹង​បញ្ហា​ពិបាក​ក្នុង​ការ​មាន​ផ្ទៃ​ពោះ​​។ ​របប​អាហារគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រីដើម្បី​ទទួល​បាន​គីឡូ​​ត្រឹមត្រូវ សមស្រប​ជាមួយ​កម្ពស់​របស់​គាត់ដែលជាកត្តាជំរុញឲ្យមានលទ្ធភាពបង្កកំណើតខ្ពស់។ ដូច្នេះ ពួកគេគួរតែប្ដូររបបអាហាររបស់ពួកគេមក​ញ៉ាំ​បន្លែ​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើនសម្រាប់ថ្ងៃត្រង់ ។​

រូបតំណាង
រូបតំណាង

៤. ​របប​អាហារ​ប្ដី​របស់​អ្នក​

មនុស្ស​ប្រុស​​កាន់​តែ​ធាត់ មេ​ជីវិត​ឈ្មោល​របស់​គាត់​កាន់​តែ​តិច​ និង​ខ្សោយ​។ ដូច្នេះ​​អ្នក​ទាំង​​ពីរ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពី​របប​អាហារ​ឲ្យ​បាន​ល្អិតល្អន់​​ដូច​គ្នា​។ ព្យាយាម​លើក​ទឹកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ជាមួយ​ការ​ញ៉ាំ​ និង​ហាត់​ប្រាណ​ឲ្យ​បាន​ត្រឹមត្រូវ និង​ទៀងទាត់​​។​

រូបតំណាង
រូបតំណាង

៥. ពេលវេលា​រួម​ដំណេក​​​

មនុស្ស​ជា​ច្រើន​គិតថា​ការរួម​ដំណេក​​​ឲ្យ​បាន​ច្រើន​ដង​តាម​តែ​អាចធ្វើបាន គឺជាវិធីដើម្បី​បង្កើន​ឱកាស​នៃ​ការ​មាន​ផ្ទៃ​ពោះ​។ ប៉ុន្តែ​​អ្នក​ឯកទេស​និយាយ​ថា ពេល​វេលា​ដែល​ល្អ​បំផុត​​​គឺ​មាន​តែ​​​មុន និង​ជុំវិញ​ថ្ងៃ​​នៃ​ការ​បញ្ចេញ​អូវុល ដែល​កើតឡើង​​ប្រហែល​១៤​ថ្ងៃ​មុន​ពេល​មក​រដូវ​​​ប៉ុណ្ណោះ​។ ដូច្នេះ​អ្នក​គួរ​មាន​ប្រតិទិន​ដើម្បី​ដឹង និងតាមដាន​ពី​វដ្តរដូវ​របស់​ខ្លួន៕

https://s5.kh1.co/__image/w=462,h=512,q=100/a9/a9b97bf79cafbbb7e23b53594a4147c3955dd4c5.jpg
Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T