អាជ្ញាធរខេត្ត​ អំពាវនាវ​ឲ្យពល​រដ្ឋ​ដែលទៅ​លេងទឹកអូរ ឬទឹកស្ទឹង​នៅភូមិសាស្ត្រ​ស្រុក​សំឡូត ប្រុងប្រយ័ត្ន​រឿង​ត្រី​ក្រពត​

//s5.kh1.co/8c/8ca77d5108e54a4f8597132fd6d331f6111f4783.jpg
សង្គម

 ២១-មេសា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

អាជ្ញាធរខេត្ត​បាត់ដំបង នារសៀលថ្ងៃ២១មេសាកន្លងទៅ បានអំពាវនាវឲ្យពល​រដ្ឋដែលទៅលេងទឹកអូរ ឬទឹកស្ទឹងនៅភូមិសាស្ត្រស្រុកសំឡូតមានការប្រុងប្រយ័ត្នចំពោះត្រីក្រពត

អាជ្ញាធរខេត្ត​បាត់ដំបង នារសៀលថ្ងៃ ២០មេសាកន្លងទៅ បានអំពាវនាវឲ្យពល​រដ្ឋដែលទៅលេង​ទឹកអូរ ឬទឹកស្ទឹងនៅភូមិសាស្ត្រស្រុកសំឡូតមានការប្រុងប្រយ័ត្នចំពោះត្រីក្រពត។ ការអំពាវនាវពីសំណាក់​អាជ្ញាធរយ៉ាងដូច្នេះបានធ្វើឡើងក្រោយប៉ុន្មានថ្ងៃថ្មីៗនេះ មានករណីពលរដ្ឋ​ដែលទៅលេង​នៅ​ភូមិសាស្ត្រ​ខាងលើបានបង្ហោះនៅលើបណ្តាញសង្គមដោយអះអាង​ថា ពេលពួកគេចុះលេង​ទឹកនៅ​ស្រុកសំឡូត​ មានករណីសត្វខាំ​អស់សាច់ទាំងដុំ មិនដឹងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីពិនិត្យឃើញថា ទិដ្ឋភាពខាងលើបានបង្កជាការព្រួយបារម្ភ ភ័យខ្លាច​ ព្រមទាំង​មាន​ការជជែកវែកញែកជាបន្តបន្ទាប់អំពី​មូលហេតុនៃបញ្ហានោះ ​អាជ្ញាធរ​ខេត្តបាត់ដំបងបកស្រាយថា ដើមហេតុគឺបណ្តាលមកពីត្រីក្រពតខាំ។

ជាការកត់សម្គាល់ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាន​នគរ​បាលខេត្តបាត់ដំបង​នាល្ងាចថ្ងៃ ២១មេសា ម្សិលមិញនេះ បានចេញមុខបំភ្លឺជូនសាធារណ:ជន​ ទាក់ទិនការបង្ហោះរូបភាព និងខ្លឹម​សារ​ព័ត៌មានស្តីពីករណី​ មានសត្វ(ខាំ)​ប្រ​ជា​ពល​រដ្ឋ​ដែលចុះលេងទឹកនៅក្នុងស្ទឹងឬអូរ​ នៅ​មូល​ដ្ឋានខ្លះនៃ​ស្រុកសំឡូត​ ខេត្តបាត់​ដំបង​ រហូត​​​​បណ្តាលឲ្យដាច់សាច់​ មានរបួសស្លាកស្នាម​លើដៃ​ ជើង​ និងខ្លួន​ប្រាណ​ផងដែរ។

ហើយអាជ្ញាធរបន្ថែមថា ក្រុម​ការងារខ្លួនបានទាក់ទងទៅ​លោក​វរសេនីយ៍​ឯក​ កោ​ ស៊ុនកាំង​ អធិការនគរ​បាលស្រុកសំឡូត​ ដើម្បីបំភ្លឺរឿងនេះ។​ ហើយជាការឆ្លើយតប លោកអធិការបានឲ្យដឹងថា​ ករណីខាង​លើ​គឺ​ បង្កឡើងដោយសត្វកំពត(ត្រីក្រពត)ដែលស្ថិតនៅក្នុងទឹកអូរ ឬទឹកស្ទឹងនៃមូល​ដ្ឋានខ្លះក្នុង​ស្រុកសំ​ឡូត​ខេត្តបាត់​ដំបង។​ លោកកោ​ ស៊ុនកាំងបន្ថែមថា បញ្ហានេះពីមុនមកក៏ធ្លាប់​កើតមានដែរ​ ។

គួររំឭកថា ថ្មីៗមានរូបភាពដែលភ្ជាប់ដោយខ្លឹមសារក្នុង​បណ្តាញ​សង្គមជាច្រើន​ត្រូវបានគេបន្ត​ចែក​ចាយព្រោងព្រាត ដោយអះអាង​ថានៅស្រុកសំឡូត​មានករណីសត្វខាំ​អស់សាច់ទាំងដុំ មិនដឹងមុខ នៅពេលអ្នកដើរ​កម្សាន្ត ចុះលេងទឹកស្ទឹង ឬអូរ ដែលបង្កជាការព្រួយបារម្ភ ភ័យខ្លាច​ ព្រមទាំង​មាន​ការជជែកវែកញែកជាបន្តបន្ទាប់អំពី​មូលហេតុនៃករណីខាងលើ។​ យ៉ាងណាការ​ងឿងឆ្ងល់​ត្រូវបាន​អាជ្ញាធរ​ខេត្តបាត់ដំបងបកស្រាយថា ជាករណីត្រីក្រពតខាំ៕

https://s5.kh1.co/__image/w=650,h=366,q=100/fa/fa5aff443e7937d3efe85fa3fda27b1ad3f2c03b.jpg
https://s5.kh1.co/__image/w=640,h=960,q=100/eb/ebe7578d86897480a7e4f1be9a53767e1dea4cea.jpg
https://s5.kh1.co/__image/w=650,h=952,q=100/6e/6ed9b466d661a849eef274efd34dcb1b856fbf36.jpg
https://s5.kh1.co/__image/w=626,h=960,q=100/55/55c94daba66decc1c14704a6cd966a547b783b91.jpg
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T