សុវត្ថិ មុនីនាគ Cover ច្រៀងបទអង់គ្លេសពីរោះ ស្មានតែតារាបរទេស (មានវីដេអូ)

//s5.kh1.co/be/be5bd631caad2a264f82b3f610fd7eb3e2a13816.jpg
តារា & កម្សាន្ដ

 ២០-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

សុវត្ថិ មុនីនាគ បានច្រៀងបទចម្រៀង Coverបទជាភាសាអង់គ្លេសដែលមានចំណងជើងថា «Ain't No Sunshine» ដែលម្ចាស់សំនៀងដើមគឺលោក Bill Withers។

ភ្នំពេញ៖ អ្នកណាដែលមិនស្គាល់កូនប្រុសរបស់កំពូលតារាចម្រៀងរបស់ព្រាប សុវត្ថិ ដែលមានសមត្ថភាពអាចច្រៀងបានពីរភាសាទាំងខ្មែរ និងអង់គ្លេសបានយ៉ាងស្ទាត់ជំនាញផងដែរ គឺគាត់មានឈ្មោះថា សុវត្ថិ មុនីនាគ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់កូនប្រុសរបស់តារាចម្រៀង ព្រាប សុវត្ថិ រូបនេះ បានទទួលបានការគាំទ្រពីសំណាក់ហ្វេនជាច្រើនដោយសារតែរូបគេមានរូបសម្បត្តិស្រស់សង្ហា ជាពិសេសនោះគឺតារាប្រុសដែលទើបតែរះរូបនេះ គឺសម្លេងពីរោះរណ្តំចិត្តតែម្តង ដែលអាចឆាបយកបេះដូងអ្នកគាំទ្រជាច្រើននាក់។

ជាក់ស្តែងថ្មីៗនេះ សុវត្ថិ មុនីនាគ បានច្រៀងបទចម្រៀង Coverបទជាភាសាអង់គ្លេស ដែលមានចំណងជើងថា «Ain't No Sunshine» ដែលម្ចាស់សំនៀងដើមគឺលោក Bill Withers

តាមរយៈការបកស្រាយបទចម្រៀងមួយបទ តារាចម្រៀង សុវត្ថិ មុនីនាគបានច្រៀងយ៉ាងពីរោះ និងការលេងហ្គីតាសុីជាមួយនឹងបទចម្រៀងយ៉ាងខ្លាំង។

ក្រោយពីហ្វេនបានមើលវីដេអូនេះចប់រួចមក ធ្វើឲ្យពួកគេលាន់មាត់សរសើរគ្រប់គ្នាអំពីសមត្ថភាពមិនធម្មតារបស់តារាចម្រៀងស្រករក្រោយរូបនេះ ដែលអាចច្រៀងនឹងលេងឧបករណ៍តន្ត្រីបានយ៉ាងស្ទាត់ជំនាញផងដែរ៕

សូមចូលមើលវីដេអូខាងក្រោម៖

សុវត្ថិ មុនីនាគCoverបទ «Ain't No Sunshine»
សុវត្ថិ មុនីនាគ
សុវត្ថិ មុនីនាគ
សុវត្ថិ មុនីនាគ
សុវត្ថិ មុនីនាគ
សុវត្ថិ មុនីនាគ
សុវត្ថិ មុនីនាគ
សុវត្ថិ មុនីនាគ ឆៃ ដាពិសិដ្ឋ និង ក្រុមរាំ
សុវត្ថិ មុនីនាគ ឆៃ ដាពិសិដ្ឋ និង ក្រុមរាំ
សុវត្ថិ មុនីនាគឆៃ ដាពិសិដ្ឋ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T