អគ្គនាយករូបសង្ហាររបស់ CAMAZON៖ ៨ ចំណុច​ដែល​​អ្នក​ត្រូវ​ធ្វើ ដើម្បីក្លាយជាមនុស្សខ្លាំងជាងមុន

//s5.kh1.co/48/48b4f70a100798da9824ea69d97f3789a3501697.jpg
យល់ដឹង

 ២០-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

៨ ចំនុចដែលអ្នកត្រូវធ្វើ ដើម្បីក្លាយជាមនុស្សខ្លាំងជាងមុន

៨ ចំនុចដែលអ្នកត្រូវធ្វើ ដើម្បីក្លាយជាមនុស្សខ្លាំងជាងមុន ​ពីលោក ប៊ុន ផាក​ អគ្គនាយករូបសង្ហា​នៃ​ក្រុមហ៊ុន CAMAZON និងជាស្ថាបនិក PHZAR.COM ជាវេបសាយលក់ទំនិញជាងរាប់ម៉ឺនមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក ប៊ុន ផាក
លោក ប៊ុន ផាក

1- កំណត់គោលដៅ

ដាក់គោលដៅប្រចាំឆ្នាំ ប្រចាំខែ ប្រចាំថ្ងៃ យ៉ាងហោចណាស់មួយថ្ងៃត្រូវធ្វើរឿងណា​មួយអោយ​អ្នក​រីក​ចម្រើន​

2- ជួយអ្នកដទៃ

ពុំចាំបាច់អ្នកក្លាយជាអ្នកមានចាំជួយគេទេ ចេះចែករំលែកចំណេះដឹងនិងធនធានដែលខ្លួនមាន

លោក ប៊ុន ផាក
លោក ប៊ុន ផាក

3- ក្លាហាន

ហ៊ានធ្វើរឿងរ៉ាវដែលមិនប្រាកដប្រជា ទោះបីជាភាគរយជោគជ័យតិចក៏ដោយ យ៉ាងហោចណាស់​អ្នកបានសាកល្បង

4- ត្រៀមខ្លួន

ឱកាសមានសម្រាប់អ្នកដែលត្រៀមខ្លួនទុកជាមុនប៉ុណ្ណោះ កុំចាំដល់ពេលជួបបញ្ហាទើបរកដំណោះ​ស្រាយ

5- បែកចែកពេលវេលា

អ្នកណាក៏រវល់ដែល តែត្រូវដឹងថារឿងណាជារឿងសំខាន់ជាងគេដែលត្រូវ ដោះស្រាយមុន

លោក ប៊ុន ផាក
លោក ប៊ុន ផាក

6- អានសៀវភៅ

ចំណាយពេល30នាទីក្នុងមួយថ្ងៃទៅលើការក្រេបជញ្ញក់ចំណេះដឹង ក្រោកពីគេងមុនកន្លះម៉ោង​រាល់ថ្ងៃដើម្បីរៀនពីចំណេះដឹងថ្មីៗ

7- លំហាត់ប្រាណ

មិនចាំបាច់ទៅក្លឹបហាត់ប្រាណក៏បាន សុំត្រឹមធ្វើចលនាសាច់ដុំយ៉ាងតិច4ថ្ងៃក្នុងមួយសប្តាហ៍

8- មានវិន័យ

មានការតាំងចិត្តខ្ពស់ និងមានវិន័យក្នុងខ្លួន ទោះបីអ្នកដទៃមើលមិនឃើញក៏ដោយ សំខាន់គប្បី​នឹងខ្លួនឯង។

លោក ប៊ុន ផាក
លោក ប៊ុន ផាក
Khin Ratana
រត្ន័ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T