អង្គការសុខភាពពិភពលោក ព្រមានថា អ្នកទទួលទានស្រា គឺមានហានិភ័យខ្ពស់ ក្នុងការឆ្លងជំងឺកូវីដ-១៩

//s5.kh1.co/a3/a38ad062f6d73b0a4d8b2601b4f9be2ef0f18ce3.jpg
យល់ដឹង

 ១៨-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អង្គការសុខភាពពិភពលោក ប្រមានថា អ្នកទទួលទានស្រា គឺមានហានិភ័យខ្ពស់ ក្នុងការឆ្លងជំងឺកូវីត-១៩

បរទេស៖ ជាការពិតណាស់ សុរា គឺជាគ្រឿងស្រវឹងដ៏ពេញនិយមម៉្យាង សម្រាប់មនុស្សភាគច្រើននៅជុំវិញពិភពលោក ដែលជាទូទៅគេតែងប្រើវា នៅក្នុងមានពិធីជប់លៀង ឬការជួបជុំផ្សេងៗ។ ប៉ុន្ដែ កាលពីពេលថ្មីៗនេះ អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO បានព្រមានថា អ្នកដែលពិសារគ្រឿងស្រវឹងនឹងមានហានិភ័យខ្ពស់ ក្នុងការឆ្លងជំងឺកូវីត-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រធានអង្គការសុខភាពពិភពលោក
ប្រធានអង្គការសុខភាពពិភពលោក

ជុំវិញការអះអាងបែបនេះដែរ អង្គការសុខភាពពិភពលោកបានពន្យល់ថា៖

ជាតិអាល់កុល បានធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់មនុស្សធ្លាក់ចុះខ្សោយ ដែលពិបាកនឹងស្ដារឡើងវិញណាស់ ទើបជាហេតុបណ្ដាលឲ្យមនុស្សងាយឆ្លងជំងឺដង្កាត់ផ្សេងៗ។ ដូច្នេះ នៅក្នុងកាលៈទេសៈនេះ ប្រជាជនគួរកាត់បន្ថយការទទួលទានគ្រឿងស្រវឹង ដើម្បីបង្ការជំងឺកូវីដ-១៩ ។

រូបតំណាង
រូបតំណាង

គួរឲ្យដឹងដែរថា ការ​ប្រកាសនេះ បានធ្វើឡើងនៅពេលដែលមានព័ត៌មានមិនពិតជាច្រើន បានផ្សព្វផ្សាយតាមអុីនធឺណិតថា ការពិសារស្រា អាចជួយសម្លាប់មេរោគបាន។

ពាក់ព័ន្ធនឹងករណីនេះ អង្គការសុខភាពពិភពលោក បាននិយាយយ៉ាងដូច្នេះថា៖

ការភ័យខ្លាចនៃជំងឺ ស្របពេលនឹងព័ត៌មានមិនពិត គឺបង្កគ្រោះថ្នាក់ណាស់។ ហើយព័ត៌មានដែលថា ការពិសារគ្រឿងស្រវឹងច្រើន អាចសម្លាប់មេរោគបាននោះ មិនមែនជាការពិតទេ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T