ពលរដ្ឋឥណ្ឌូនេស៊ីរាប់រយនាក់ ប្រមូលផ្ដុំគ្នាធ្វើពិធីអធិស្ឋាន ខណៈប្រទេសនេះមានករណីឆ្លង COVID-19 ច្រើនជាងគេនៅអាស៊ីអាគ្នេយ៍

//s5.kh1.co/45/4557920594351dc43faeef7ea8ba8ca046fba601.jpg
សង្គម

 ១៨-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ពលរដ្ឋមួយចំនួនធំ នៅប្រទេសឥណ្ឌូនេស៊ី ហាក់ព្រងើយកន្ដើយនឹងចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលហាមប្រាមមិនឲ្យមានការប្រមូលផ្ដុំគ្នាក្នុងចំនួនច្រើន ដើម្បីបង្ការការរាលដាលនៃជំងឺ COVID-19 ខណៈប្រទេសនេះ មានករណីឆ្លងច្រើនជាងគេបំផុតនៅអាស៊ីអាគ្នេយ៍

ឥណ្ឌូនេស៊ី៖ ពលរដ្ឋមួយចំនួនធំ នៅប្រទេសឥណ្ឌូនេស៊ី ហាក់ព្រងើយកន្ដើយនឹងចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលហាមប្រាមមិនឲ្យមានការប្រមូលផ្ដុំគ្នាក្នុងចំនួនច្រើន ដើម្បីបង្ការការរាលដាលនៃជំងឺ COVID-19 ខណៈប្រទេសនេះ មានករណីឆ្លងច្រើនជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ នាពេលបច្ចុប្បន្ន។ នេះបើតាមការដកស្រង់ពីសារព័ត៌មានអន្ដរជាតិ Daily Mail ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋនៃពិធីអធិស្ឋានរបស់ប្រជាជនមូស្លីម
ទិដ្ឋនៃពិធីអធិស្ឋានរបស់ប្រជាជនមូស្លីម

កាលពីថ្ងៃសុក្រម្សិលមិញនេះ មានមនុស្សរាប់រយនាក់ បានប្រមូលផ្ដុំគ្នា ដើម្បីធ្វើពិធីអធិស្ឋាននៅឯវិហារអុីស្លាមមួយ ក្នុងទីក្រុង Lhokseumawe ខេត្ដ Aceh ភាគខាងជើងកោះស៊ូម៉ាត្រា។ នៅក្នុងពិធីនោះដែរ ប្រជាជនម៉ូស្លីមទាំងអស់ ត្រូវគេមើលឃើញថា បានឈរជិតគ្នាបំផុត មុនលុតជង្គង់ចុះដើម្បីអធិស្ឋាន ហើយមានមនុស្សតិចណាស់ ដែលបានពាក់ម៉ាស់ ទោះបីជំងឺ COVID-19 កំពុងរីករាលដាលខ្លាំងយ៉ាងណាក្ដី។

ទិដ្ឋនៃពិធីអធិស្ឋានរបស់ប្រជាជនមូស្លីម
ទិដ្ឋនៃពិធីអធិស្ឋានរបស់ប្រជាជនមូស្លីម

គួរឲ្យដឹងដែរថា នៅថ្ងៃដដែលនោះ  មន្ដ្រីសុខាភិបាលរបស់ឥណ្ឌូនេស៊ីបានរាយការណ៍ថា ករណីឆ្លងថ្មីចំនួន ៤០៧ ត្រូវបានរកឃើញ ដែលធ្វើឲ្យចំនួនសរុបកើនដល់ ៥,៩២៣ករណី ក្នុងនោះ មនុស្សចំនួន ៤២០នាក់ បានស្លាប់ ខណៈមនុស្សប្រមាណ ៤២,០០០នាក់ផ្សេងទៀត កំពុងធ្វើតេស្ដ។

សូមជម្រាបថា ការផ្ទុះឡើងនៃជំងឺរាតត្បាតជាសកលនេះ បានធ្វើឲ្យប្រទេសឥណ្ឌូនេស៊ីប្រឈមនឹងវិបត្ដិសេដ្ឋកិច្ច ដែលបច្ចុប្បន្ន វិស័យសេដ្ឋកិច្ចក្នុងប្រទេសនេះ ខ្លាំងជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ទិដ្ឋនៃពិធីអធិស្ឋានរបស់ប្រជាជនមូស្លីម
ទិដ្ឋនៃពិធីអធិស្ឋានរបស់ប្រជាជនមូស្លីម
ទិដ្ឋនៃពិធីអធិស្ឋានរបស់ប្រជាជនមូស្លីម
ទិដ្ឋនៃពិធីអធិស្ឋានរបស់ប្រជាជនមូស្លីម
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T