មកស្វែងយល់ពីកត្តាប្រឈម មូលហេតុ និង​រោគ​សញ្ញា​ជំងឺ​មហារីក​សុដន់

//s5.kh1.co/47/4715019943213e6659bc46d1d36e3a50b8cafb70.jpg
យល់ដឹង

 ២០-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ស្វែងយល់ពីកត្តាប្រឈម មូលហេតុ និងរោគសញ្ញាជំងឺមហារីកសុដន់

ស្វែងយល់ពីកត្តាប្រឈម មូលហេតុ និងរោគសញ្ញាជំងឺមហារីកសុដន់!

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បច្ចុប្បន្ននៅលើពិភពលោកជំងឺមហារីកសុដន់ ជាកង្វល់ទី១ ក្នុងចំណោមជំងឺមហារីក​របស់​ស្ត្រី​ទាំងអស់។ ចំណែកនៅប្រទេសកម្ពុជាយើងជំងឺនេះគឺស្ថិតក្នុងចំណាត់ថ្នាក់ទី២នៃជំងឺមហារីករបស់ស្ត្រី។ គេសង្កេតឃើញជំងឺនេះច្រើនមាននៅលើស្ត្រីវ័យចំណាស់ ប៉ុន្តែស្ត្រីវ័យក្មេងក៏អាចជួបប្រទះដែរ។ អត្រានៃអ្នកជំងឺមហារីសុដន់៖

- 10% អាចកើតលើស្ត្រីវ័យក្រោម 35ឆ្នាំ

- 20% អាចកើតលើស្ត្រីវ័យក្រោម 50ឆ្នាំ

- 50% អាចកើតលើស្ត្រីវ័យចន្លោះ 50-69ឆ្នាំ

- 28% អាចកើតលើស្ត្រីវ័យចន្លោះ 60ឆ្នាំ ឡើងទៅ

https://s5.kh1.co/__image/w=650,h=366,q=100/47/4715019943213e6659bc46d1d36e3a50b8cafb70.jpg

ក) កត្តាប្រឈមនិងមូលហេតុដែលបណ្តាលឲ្យកើតមានមហារីកសុដន់លើស្ត្រី៖

ជំងឺមហារីកសុដន់កើតឡើងពីការវិវត្តន៍នៃកោសិកាក្រពេញដោះ។ កត្តាដែលអាចបង្កឲ្យមានជំងឺនេះរួមមាន៖

- កត្តាអ័រម៉ូនស្ត្រី: ស្ត្រីខ្លះឆាប់ពេញវ័យពេក (មុន១២ឆ្នាំ) និងស្ត្រីខ្លះទៀតអស់រដូវយូរពេក (ក្រោយ ៥៥ឆ្នាំ)

- ស្ត្រីដែលមានបុត្រទី១ ក្រោយអាយុ 30ឆ្នាំ

- ស្ត្រីដែលប្រើថ្នាំពន្យាការមានរដូវ

- បញ្ហាតំណរពូជ

- របបចំនីអាហារ:

• អ្នកមិនសូវទទួលទានបន្លែ

• អ្នកមិនបានហាត់កីឡា

• អ្នកធាត់ខ្លាំង

• អ្នកញាំស្រា 500ml ក្នុងមួយថ្ងៃ

- ជក់បារី

- ប្រវត្តិក្រុមគ្រួសារមាន: ជំងឺមហារីកសុដន់ មហារីកដៃស្បូន (អត្រាអាចកើតជំងឺមហារីកសុដន់មានពី 20%-30% ក្នុងលក្ខណៈដំណរពូជ) ។

ខ) រោគសញ្ញា៖

- ដុំមួយ ឬច្រើននៅក្នុងសុដន់ ទំហំតូចឬធំគែមជុំវិញ ដុំមិនច្បាស់លាស់ រឆេងរឆូញ​មិនអាចរំកិលបាន​ជាប់ស្អិតជាមួយសាច់ដុំ

- ស្បែកសុដន់រាងដូចសំបកក្រូច

- ក្បាលដោះផតចូលក្នុង

- ដោះប្រែប្រួលទំហំខុសធម្មតាខ្លាំង

- ចេញទឹកដោះលាយឈាម

- មានកូនកណ្តុរនៅក្រោមឃ្លៀក

- សញ្ញាផ្សេងៗទៀត

ជួនកាលការធ្វើរោគវិនិច្ឆ័យ និងព្យាបាលយឺត នាំឲ្យដុំនោះអាចលូតលាស់រាលដាលទៅកន្លែងផ្សេង និងបណ្តាលឲ្យមានអការៈក្អួតចង្អោរ ស្រកទម្ងន់ ស្បែកឡើងពណ៌លឿង ឈឺសន្លាក់ឆ្អឹង ឈឺក្បាល ក្អក។

តើត្រូវធ្វើដូចម្តេចដើម្បីដឹងថាមានជំងឺមហារីកសុដន់?

https://s5.kh1.co/__image/w=650,h=340,q=100/2c/2c116ca0f490429fe028b315a1ace625cb9fae32.jpg

គ) ការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីសុដន់៖

- ការប៉ះ ឬស្ទាបពិនិត្យទម្រង់របស់ដុំដោះ

- ការពិនិត្យអេកូសុដន់

- ការពិនិត្យថតគៀបសុដន់(បើស្ត្រីអាយុពី៤០ឆ្នាំឡើង)

- ការថតស្កេន (Scan)

- ការថត អ៊ីអែអឹម (IRM)

- ការចោះដុំសាច់ដោយធ្វើតាមម៉ាស៊ីនអេកូ (Échographie guidée pour biopsie chirurgicale, biopsie percutanée)

- ការវិភាគលើសាច់ដែលបានចោះរួច (Anatomopathologie de la pièce biopsique)។

ឃ) ការព្យាបាល៖

ការព្យាបាលជំងឺមហារីកសុដន់ ធ្វើឡើងទៅតាមទំហំរបស់ដុំដោះ។ ជាទូទៅការព្យាបាលនោះរួមមាន៖

- ការវះយកដុំសាច់មហារីក ដោយកាត់ចេញដោះទាំងមូល ឬពាក់កណ្តាល

- ការព្យាបាលដោយថ្នាំគីមី

- ការព្យាបាលដោយកាំរស្មីអ៊ីយ៉ុង

- ការព្យាបាលដោយ អរម៉ូន

ង) វិធីបង្ការកុំឲ្យមានជំងឺមហារីកសុដន់៖

ការពិនិត្យសុខភាពផ្នែករោគស្ត្រីជាមួយគ្រូពេទ្យឯកទេសរោគស្ត្រី:

- ថតគៀបសុដន់រៀងរាល់ឆ្នាំដើម្បីពិនិត្យស្រាវជ្រាវរកជំងឺមហារីកសុដន់ ចាប់ពីអាយុ ៤០ឆ្នាំទៅ

- ករណីក្រុមគ្រួសារមានម្នាក់កើតជំងឺមហារីកសុដន់ ក្រោមអាយុ ៥០ឆ្នាំត្រូវពិនិត្យរៀងរាល់ ៦ខែម្តង ដោយធ្វើការគៀបដោះ អេកូដោះ។

ជាទូទៅ នៅប្រទេសកំពុងអភិវឌ្ឍន៍ កម្មវិធីបង្កាមហារីកសុដន់លើស្ត្រី ត្រូវបានធ្វើឡើងរៀងរាល់ ២ឆ្នាំម្តង។

ច) ស្ត្រីគ្រប់រួបត្រូវចេះស្ទាបនិងពិនិត្យសុដន់របស់ខ្លួនដោយ៖

១. ឈរនៅមុខកញ្ចក់៖

ពិនិត្យសុដន់នូវសញ្ញាខាងក្រោមៈ

- ការចេញទឹកដោះ (Écoulement mamelonnaire)

- ស្បែកគ្រើមដូចសំបកក្រូច

- ក្រហមរមាស់ ផតចូលនៃផ្នែកណាមួយ

២. លើកដៃខាងស្តាំឡើង ហើយដៃឆ្វេងប្រើចុងម្រាមដៃ៣ស្ទាបដោះស្តាំ ដោយចាប់ផ្តើមស្ទាបពីខាងក្រៅទៅស្ទាបជារង្វង់។

៣. សូមធ្វើការពិនិត្យសុដន់ទាំង២ ព្រមទាំងឃ្លៀក

៤. ការបញ្ចប់ការពិនិត្យសុដន់ចុងក្រោយ ត្រូវពិនិត្យចុងដោះ មានចេញទឹកដោះលាយឈាមឬអត់ ឬក៏ផតក្បាលចូលក្នុង។

“ ប្រសិនបើមានករណីសង្ស័យ ឬមានអាការៈដូចបានរៀបរាប់ខាងលើ មេត្តាប្រញាប់ជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញរោគស្ត្រី ដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាលឲ្យបាន ត្រឹមត្រូវ និងទាន់ពេលវេលា ជៀសវាងយឺតពេល ដែលបង្ករគ្រោះថ្នាក់ ដល់អាយុជីវិត៕

ប្រភព៖ មន្ទីពេទ្យ កាលម៉ែត

CHEA SONIYA
សន្យា (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T