ក្រសួងសុខាភិបាលជប៉ុន៖ អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងប្រទេសជប៉ុនអាចកើនដល់ ៤០ម៉ឺននាក់ បើគ្មានវិធានការទប់ស្កាត់

//s5.kh1.co/5b/5b9dd1a9a83729bd01b249c98c425946ae41c065.jpg
សង្គម

 ១៥-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្រសួងសុខាភិបាលជប៉ុនបានព្យាករណ៍ថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅទូទាំងប្រទេស អាចកើនដល់ ៤០០,០០០នាក់ ប្រសិនបើមិនមានវិធានការទប់ស្កាត់ការឆ្លងនោះទេ

តូក្យូ៖ ក្រសួងសុខាភិបាលជប៉ុនបានព្យាករណ៍ថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅទូទាំងប្រទេសជប៉ុន អាចកើនដល់ ៤០០,០០០នាក់ ប្រសិនបើមិនមានវិធានការទប់ស្កាត់ការឆ្លងនោះទេ។ នេះបើយោងតាមការដកស្រង់ពីសារព័ត៌មានអន្តរជាតិរ៉យទ័រ (Rauters) ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពលរដ្ឋជប៉ុន
ពលរដ្ឋជប៉ុន

ការព្យាករណ៍ខាងលើ ត្រូវបានសារព័ត៌មានក្នុងស្រុកចំនួនពីរគឺ Kyodo និង Asahi ធ្វើការចុះផ្សាយ។ ហើយការព្យាករណ៍នេះ ធ្វើឡើងដោយក្រុមការងារនៃក្រសួងសុខាភិបាលជប៉ុន ដែលកំពុងសិក្សាពីការឆ្លងជាចង្កោម  ដោយអះអាងដែរថា អ្នកឆ្លងជំងឺកូវីដ-១៩ ដែលមានអាការធ្ងន់ធ្ងរ និងត្រូវការឧបករណ៍ដកដង្ហើម (ventilator) អាចកើនដល់ ៨៥០,០០០នាក់ឯណោះ។

ជុំវិញការព្យាករណ៍របស់ក្រុមការងារនៃក្រសួងសុខាភិបាលជប៉ុនបែបនេះ គឺផ្អែកទៅលើការសិក្សាស្រាវជា្រវមួយពីសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ Hokkaido  និងជាអ្នកជំនាញផ្នែកជំងឺឆ្លង គឺលោក Hiroshi Nishiura ។ យ៉ាងណាមិញ ខាងក្រសួងសុខាភិបាលជប៉ុន មិនទាន់បញ្ជាក់ពីរបាយការណ៍ដែលចេញផ្សាយដោយសារព័ត៌មានជប៉ុនទាំងពីរខាងលើនៅឡើយទេ។

ពលរដ្ឋជប៉ុន
ពលរដ្ឋជប៉ុន

ទន្ទឹមនឹងនេះដែរ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ ក៏បានប្រកាសដាក់ទីក្រុងតូក្យូក្នុងភាពអាសន្នផងដែរ និងណែនាំឲ្យប្រជាជនកាត់បន្ថយការប្រាស្រ័យទាក់ទងគ្នាយ៉ាងហោចណាស់ពី ៧០% ទៅ ៨០% ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ បច្ចុប្បន្ន ជប៉ុនមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង ៨,១០០នាក់ និងមនុស្សចំនួន ១៤៦នាក់បានស្លាប់៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T