តួគី៖ ករណីអ្នកឆ្លង COVID-១៩ ថ្មី កើនជិត ៥ពាន់ករណី ត្រឹម​ពេល ២៤ ម៉ោង

//s5.kh1.co/25/259bb6a19b2cbdc94804d4206b3bfd2ea3aaa03f.jpg
សង្គម

 ១៣-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តួគីបានរាយការណ៍ថាចំនួនអ្នកឆ្លង COVID-១៩ ថ្មីមាន ៤.៧៨៩ ករណី

តួគី៖ រដ្ឋមន្រ្តីសុខាភិបាលតួគី លោក Fahrettin Koca បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនករណីនៃ COVID-១៩ នៅក្នុងប្រទេសតួគីបានកើនឡើងដល់ ៥៦.៩៥៦ ដោយមានករណីថ្មីចំនួន ៤.៧៨៩ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Koca បានសរសេរថាចំនួនអ្នកស្លាប់ដោយសារវីរុសឆ្លងថ្មីបានឈានដល់ ១.១៩៨ នាក់ មានអ្នក​ស្លាប់​ថ្មីចំនួន ៩៧ នាក់។

លោករដ្ឋមន្រ្តីបានកត់សម្គាល់ថា ប្រទេសតួគីបានធ្វើតេស្តសរុបចំនួន ៣៥.៧២០ ក្នុងរយៈពេល ២៤ ម៉ោងចុង ក្រោយដែលនាំមកនូវការធ្វើតេស្តសរុបដល់ ៣៧៦.១០០ នាក់។ លោកបាននិយាយថា អ្នកជំងឺសរុប ៣.៤៤៦ នាក់បានជាសះស្បើយ ហើយអ្នកជំងឺ ១.៦៦៥ នាក់ទៀតកំពុងត្រូវបានគេព្យាបាលនៅតាមមណ្ឌលថែទាំ ហើយ ៩៧៧ នាក់ទៀតកំពុងទទួលការព្យាបាល។

លោក Koca បានបន្ថែមទៀតនិយាយថា "និន្នាការធ្លាក់ចុះនៅក្នុងការផ្លាស់ប្តូរទៅរកការយកចិត្តទុកដាក់ខ្ពស់ នៅតែបន្ត។ ហើយមានការថយចុះនៃចំនួនអ្នកជំងឺដែលបានរាប់បញ្ចូលគ្នា។

រូបថតដែលថតនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២០ បង្ហាញពីផ្លូវហាយវ៉េនៅក្រោមបម្រាមគោចរនៅទីក្រុង អង់ការ៉ា ប្រទេសតួគី។ រដ្ឋមន្រ្តីសុខាភិបាលតួគី លោក Fahrettin Koca បាននិយាយកាលពីថ្ងៃអាទិត្យថាចំនួនករណីនៃ COVID-១៩  នៅក្នុងប្រទេសទួរគីបានកើនឡើងដល់ ៥៦.៩៥៦ ដោយមានករណីថ្មីចំនួន ៤.៧៨៩ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ៕

តួគី រូបថតដែលថតនៅថ្ងៃទី ១២ ខែមេសាឆ្នាំ ២០២០

Tan Seuvinn
Vinn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T