កុំមើលងាយ Covid-19! ក្មេងពីរនាក់ឆ្លង ចេញរោគសញ្ញាភ្លាមៗ ក្នុងរយៈពេល២ម៉ោង ក្រោយទៅលេងសួនច្បារមួយ

//s5.kh1.co/c4/c4408ad10cee16167309a50abd6dee3ed25af5b8.jpg
យល់ដឹង

 ១៣-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្មេងពីរនាក់បងប្អូនបានឆ្លងវីរុសកូរ៉ូណាក្រោយពីបានទៅលេងក្នុងសួនច្បារមួយ មិនត្រឹមតែប៉ុណ្ណោះរោគសញ្ញាគឺចេញមកភ្លាមៗតែម្តង ដោយត្រឹមតែរយៈពេល២ម៉ោងប៉ុណ្ណោះ​​ កម្តៅក្នុងខ្លួនពួកគេលើសពី ៤០អង្សារទៅទៀត បន្ទាប់មកក្រោយពីរយៈពេល២៤ម៉ោង ពួកគេចាប់ផ្តើមក្អកស្ងួត ឃើញដូចនេះប្តីប្រពន្ធទាំងពីរក៏នាំកូនទៅជួបគ្រូពេទ្យ។

បរទេស៖ អ្នកទាំងអស់គ្នាប្រាកដជាដឹងអំពីភាពកាចសាហាវរបស់វីរុសកូរ៉ូណា ដែលទើបតែមានវត្តមាននៅលើពិភពលោកកាលពីចុងឆ្នាំ២០១៩ ដែលសព្វថ្ងៃនេះកំពុងតែវាយលុកខ្លាំងជាងមុនទៅទៀត ដោយបានរីករាលដាលស្ទើរតែពេញពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ដោយសារតែវីរុសនេះហើយ ទើបបានជាសេដ្ឋកិច្ចពិភពលោកត្រូវធ្លាក់ចុះ យ៉ាងគំហុកដែលព្រឹត្តិការណ៍នេះមិនធ្លាប់មានពីមុនមកឡើយ ជាងនេះទៅទៀតវាបានសម្លាប់មនុស្សប្រមាណ១០មុឺននាក់ជាងមកហើយ ដោយមនុស្សចាស់មានអត្រាស្លាប់ច្រើនជាងក្មេងៗផងដែរ។

ជាក់ស្តែងថ្មីៗនេះមានក្មេងពីរនាក់បងប្អូនបានឆ្លងវីរុសកូរ៉ូណាក្រោយពីបានទៅលេងក្នុងសួនច្បារមួយ មិនត្រឹមតែប៉ុណ្ណោះរោគសញ្ញាគឺចេញមកភ្លាមៗតែម្តង ដោយត្រឹមតែរយៈពេល២ម៉ោងប៉ុណ្ណោះ​​ កម្តៅក្នុងខ្លួនពួកគេលើសពី ៤០អង្សារទៅទៀត បន្ទាប់មក ក្រោយពីរយៈពេល២៤ម៉ោង ពួកគេចាប់ផ្តើមក្អកស្ងួត ឃើញដូចនេះប្តីប្រពន្ធទាំងពីរក៏នាំកូនទៅជួបគ្រូពេទ្យ។

ការធ្វើតេស្តកូវីត-១៩ អវិជ្ជមាន រហូតដល់៤៨ម៉ោងនៅតែអវិជ្ជមាន រីឯកម្តៅក្នុងខ្លួនក្មេងទាំងពីរកាន់តែក្តៅ ស្ទើរតែដូចភ្លើងទៅហើយ ក្រោយមកគ្រូពេទ្យក៏បានយកក្មេងទាំងពីរទៅដាក់ដឡែកពីគេឯង។

មិនយូរប៉ុន្មាន វីរុសក៏បានធ្វើទុក្ខខ្លាំងរហូតក្មេងទាំងពីរមិនអាចដឹងរសជាតិអាហារនិង ហិតក្លិនបាន ខណៈពេលដែលកោសិកាឈាមសមានលក្ខណៈទាប ដែលមានន័យថាប្រព័ន្ធភាពសុាំពួកគេនៅមាននៅឡើយ សំណាងល្អណាស់ដែលវីរុសមិនទាន់ទៅដល់សួត។

ទោះបីជាយ៉ាងណាក៏ដោយបច្ចុប្បន្នក្មេងទាំងពីរនាក់នេះ បានជាសះសើ្បយពីវីរុសកូរ៉ូណាហើយ ប៉ុន្តែប្តីប្រពន្ធទាំងពីរបានកើនរំលឹក អ្នកទាំងអស់គ្នាកុំឲ្យមើលងាយវីរុសនេះឲ្យសោះ ស្ថានការណ៍អាចនឹងអាក្រក់ជាងនេះប្រសិនជាអ្នកមិនចាប់អារម្មណ៍ឬ ធ្វេសប្រហែស៕

សូមចូលមើលរូបភាពខាងក្រោម៖

ក្មេងទាំងពីរដែលឆ្លងកូរ៉ូណា
ក្មេងទាំងពីរដែលឆ្លងកូរ៉ូណា
គ្រួសារដែលមានកូនឆ្លងកូរ៉ូណា
គ្រួសារដែលមានកូនឆ្លងកូរ៉ូណា
គ្រួសារដែលមានកូនឆ្លងកូរ៉ូណា
គ្រួសារដែលមានកូនឆ្លងកូរ៉ូណា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T