ដើម្បីការពារពីការចម្លងវីរុស Covid-១៩ ថៃបានបង្កើតរបាំងមុខៗតូចសម្រាប់ទារកដែលទើបនឹងកើត

//s5.kh1.co/6a/6a33863465aec9585d1f1db0601e32f4380e3236.jpeg
សង្គម

 ១១-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ទារកដែលកើតនៅមន្ទីរពេទ្យមួយក្នុងប្រទេសថៃត្រូវបានបំពាក់ដោយប្រដាប់ការពារមុខប្លាស្ទិចពិសេស ដើម្បីការពារទារកពីការចម្លងរោគពីវីរុសកូរ៉ូណា។

ថៃ៖ ទារកដែលកើតនៅមន្ទីរពេទ្យមួយក្នុងប្រទេសថៃត្រូវបានបំពាក់ដោយប្រដាប់ការពារមុខប្លាស្ទិកពិសេស ដើម្បីការពារទារកពីការចម្លងរោគពីវីរុសកូរ៉ូណា។ ពួកគេបានកើតនៅក្នុងពេលមួយដែលពិភពលោកកំពុងគ្របដណ្តប់ដោយជំងឺរាតត្បាត ប៉ុន្តែវាមិនមានន័យថាពួកគេមិនត្រូវការការការពារនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
របាំងមុខសម្រាប់ការពារទារក
របាំងមុខសម្រាប់ការពារទារក

ប្រដាប់ការពារមុខឬរបាំងទាំងនេះត្រូវបានរចនាឡើងដើម្បីការពារដំណក់ទឹកតូចៗពីការក្អក ឬ កណ្តាស់ដែលអាចឲ្យដំណក់ទឹកតូចៗទាំងនោះទៅលើមុខរបស់ទារក។

នៅក្នុងបណ្តាណសង្គមហ្វេសប៊ុក បុគ្គលិកនៅមន្ទីរពេទ្យ Praram 9 ក្នុងរដ្ឋធានីបាងកកបាននិយាយ ថា របាំងទាំងនេះត្រូវបានគេប្រើប្រាស់ក្នុងគោលបំណង “សុវត្ថិភាពគឺជាអ្វីដែលយើងយកចិត្តទុកដាក់បំផុត"។

របាំងមុខសម្រាប់ការពារទារក
របាំងមុខសម្រាប់ការពារទារក

រូបថតពីបន្ទប់សម្ភព​កាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញគិលានុបដ្ឋាយិកាដែលពាក់ម៉ាស់វេជ្ជសាស្រ្តកំពុងតែបីទារកទើបនឹងកើតដែលរុំដោយកន្សែងពណ៌ស និងពាក់ប្រដាប់ការពារមុខប្លាស្ទិកខ្នាតតូចយ៉ាងគួរឲ្យស្រលាញ់។​​ ខាងមន្ទីរពេទ្យបានបន្ថែមថា ប្រដាប់ការពារមុខប្លាស្ទិចខ្នាតតូចទាំងនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីផ្តល់ឱ្យម្តាយនានានូវភាពធានាបានសម្រាប់ការការពារយ៉ាងម៉ត់ចត់លើកូនៗរបស់ពួកគាត់។

គំនិតទាំងនេះចាប់ផ្តើមលេចឡើង ខណៈពេលដែលវីរុសថ្មី​ COVID-19 បានសម្លាប់មនុស្សយ៉ាងច្រើនសម្រាប់មនុស្សវ័យចំណាស់ ហើយទារកក៏មានគ្រោះថ្នាក់ផងដែរពាសពេញពិភពលោក។

យោងតាមទិន្នន័យពីក្រសួងសុខាភិបាលប្រទេសថៃបានបញ្ជាក់ថា មានករណីឆ្លងវីរុសថ្មី​ COVID-19 មានចំនួនអ្នកឆ្លងចំនួន  ២៤៧៣នាក់​ ជាសះស្បើយចំនួន ១០១៣នាក់ និងមានអ្នកស្លាប់ចំនួន ៣៣នាក់៕

របាំងមុខសម្រាប់ការពារទារក
របាំងមុខសម្រាប់ការពារទារក
របាំងមុខសម្រាប់ការពារទារក
របាំងមុខសម្រាប់ការពារទារក
របាំងមុខសម្រាប់ការពារទារក
របាំងមុខសម្រាប់ការពារទារក
របាំងមុខសម្រាប់ការពារទារក
របាំងមុខសម្រាប់ការពារទារក
របាំងមុខសម្រាប់ការពារទារក
របាំងមុខសម្រាប់ការពារទារក
Sao Da
SaoDa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T