អុញ! បុរសម្នាក់ បើករថយន្ដឡើងលើស្ពានសម្រាប់អ្នកដំណើរថ្មើរជើង បន្ទាប់ពីរកច្រកបត់ឆ្វេងមិនឃើញ (មានវីដេអូ)

//s5.kh1.co/c4/c48c7a9e5ca371dfb358b539cb2c489de6ac2571.jpg
សង្គម

 ១០-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

កាលពីថ្ងៃទី៥ ខែមេសាកន្លងទៅនេះ បុរសម្នាក់ មិនបញ្ចេញអត្តសញ្ញាណ បានបើករថយន្ដប្រភេទ SUV ពណ៌ស.របស់គាត់ ឡើងទៅលើស្ពានកម្ពស់៦ម៉ែត្រ ដែលជាស្ពានសម្រាប់អ្នកដំណើរថ្មើរជើងប៉ុណ្ណោះ ក្នុងទីក្រុង Xinjiang បន្ទាប់ពីរកច្រកបត់ឆ្វេងមិនឃើញ។

ចិន៖ កាលពីថ្ងៃទី៥ ខែមេសាកន្លងទៅនេះ បុរសម្នាក់ មិនបញ្ចេញអត្តសញ្ញាណ បានបើករថយន្ដប្រភេទ SUV ពណ៌ស.របស់គាត់ ឡើងទៅលើស្ពានកម្ពស់៦ម៉ែត្រ ដែលជាស្ពានសម្រាប់អ្នកដំណើរថ្មើរជើងប៉ុណ្ណោះ ក្នុងទីក្រុង Xinjiang ប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បុរសរូបនោះ បានសារភាពប្រាប់ប៉ូលិសថា ដោយសារតែខ្ចិលរង់ចាំផ្លូវបត់នៅខាងមុខ និងប្រញាប់ទៀតនោះ គាត់ក៏សម្រេចចិត្ត បើករថយន្ដឡើងលើជណ្ដើរស្ពាន និងបម្រុងបត់ឆ្វេងដៃ តែមិនបានផលឡើយ ដោយសារតែទំហំស្ពានតូចពេក។

យ៉ាងណាមិញ ប៉ូលិសក៏បានធ្វើការព្រមានបុរសខាងលើ និងបញ្ជាឲ្យបើករថយន្ដចុះពីលើស្ពានវិញ។ ចំពោះករណីនេះដែរ បុរសនោះ ក៏ត្រូវបានពិន័យជាទឹកប្រាក់ចំនួន២០០យ័ន (ប្រមាណ២៨ដុល្លារអាមេរិក) និងដកចំនួន១២ពិន្ទុ ចេញពីអាជ្ញាប័ណ្ណរបស់គាត់ផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

បុរសដែលបើករថយន្ដឡើងលើស្ពានថ្មើរជើង
បុរសដែលបើករថយន្ដឡើងលើស្ពានថ្មើរជើង
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T