អីយ៉ាស! ស្ងាត់ៗ Klopp ទៅលួចចាប់ចិត្ត លើអតីតកីឡាករឆ្នើមរបស់ Arsenal កំពុងលេងនៅ Serie A រូបនេះ

//s5.kh1.co/51/51b437ab6d0331493b4ce28023ff67bdb1427ff4.jpg
កីទ្បា

 ១០-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ស្ងាត់ៗ Klopp ទៅលួចចាប់ចិត្ត លើអតីតកីឡាករឆ្នើមរបស់ Arsenal កីឡាករ Aaron Ramsey

អង់គ្លេស៖ យោងតាមការចុះផ្សាយរបស់គេហទំព័រ TransferMarketWeb ក្លិបហង្សក្រហម Liverpool ជាក្លិបមួយក្នុងចំណោមក្លិបផ្សេងៗទៀត ដែលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើខ្សែបម្រើក្រុមសេះបង្កង់ Juventus កីឡាករ Aaron Ramsey បន្ទាប់ពីអតីតម្ចាស់អាវលេខ៨ក្រុម Arsenal រូបនេះ ហាក់មិនសូវជោគជ័យជាមួយក្លិបយក្សអ៊ីតាលី ក្នុងរដូវកាលដំបូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Aaron Ramsey
  កីឡាករ Aaron Ramsey

មូលហេតុដែល Ramsey មិនសូវជោគជ័យជាមួយ Juventus គឺបង្កឡើងដោយសាររបួស។ ជាក់ស្ដែងខ្សែបម្រើវ័យ២៩ឆ្នាំ បង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូង ទើបបាន១២ប្រកួត ប៉ុណ្ណោះក្រោមការដឹកនាំរបស់លោក Maurizio Sarri រដូវកាលនេះ។ យ៉ាងណាមិញ ជម្រើសជាតិវ៉េលរកបាន៤គ្រាប់ឲ្យក្រុមជើងឯក Serie A ចាប់តាំងពីផ្លាស់ពី Arsenal មក។

  កីឡាករ Aaron Ramsey
  កីឡាករ Aaron Ramsey

ប្រភពខាងលើបានបន្ថែមទៀតថា Juventus ចង់រក្សា Ramsey នៅកីឡដ្ឋាន Allianz Stadium បន្តទៀត ប៉ុន្តែរបាយការណ៍កាលពីថ្មីៗបានបញ្ជាក់ថា ក្លិបបិសាចក្រហម Manchester United មានចំណាប់អារម្មណ៍ក្នុងការយករូបគេ ដើម្បីទៅត្រៀមជំនួសកីឡាករ Paul Pogba ។

យ៉ាងណាមិញ ក្រៅពី Liverpool និង Man UTD ក្នុងនោះក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍​មកថា ក៏កំពុងតាមដានពីស្ថានភាពរបស់​ Ramsey នៅ Juventus ផងដែរ។

  កីឡាករ Aaron Ramsey
  កីឡាករ Aaron Ramsey

គួររម្លឹកផងដែរថា Ramsey ជាកីឡាករលេចធ្លោមួយរូប កាលនៅ Arsenal ពោលមុនពេលគេផ្លាស់មកលេងឲ្យក្រុមលោក Sarri គេរកបាន៦៥គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន៣៧១ប្រកួត ឲ្យក្រុមជើងឯកពានមាស Premier League រដូវកាល២០០៣/០៤៕

ប្រភពAF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T