ប៉ាម៉ាក់​ដឹងអត់ថាតើ​ដំណាក់​កាល​ណា​ដែល​កូន​ៗ​នឹង​ចាប់​ផ្ដើម​ដុះ​ធ្មេញ? ការ​លូត​លាស់​ធ្មេញ​របស់​កូន​ៗ គឺ​​ចាប់​ផ្ដើម​បន្ត​បន្ទាប់​រហូត​ដល់​​ពេញ​វ័យ។ ដើម្បីដឹងកាន់តែច្បាស់ ខាង​ក្រោម​នេះ​ជា​ការ​រៀបរាប់​ពី​ការ​វិវត្តនេះ។

១- ប្រភេទ​ធ្មេញ

ធ្មេញ​ត្រូវ​បាន​បែក​ចែក​ចេញ​ជា ៤ ប្រភេទ​ធំ​ៗ។ មួយ​ផ្នែកៗ​មាន​លក្ខណៈ​ផ្សេងៗ​គ្នា និង ដើម្បី​គោល​បំណង​ផ្សេងៗ​គ្នាដែរ៖−Incisors គឺ​ធ្មេញ​នៅ​ខាង​មុខ​ផ្នែក​ខាង​លើ និង ខាង​ក្រោម។ ពេល​ដែល​យើង​ខាំ​អាហារ Incisors ដូច​ជា​កន្ត្រៃ​សម្រាប់​កាត់​ម្ហូប​អាហារ​អញ្ចឹងដែរ។−Canines គឺមានរាងស្រួច (ចង្កូម) ហើយ​នៅ​អម​សង្ខាង Incisors ។ Canines មាន​តួ​នាទី​ហែក​ម្ហូប​ដាច់​ពី​គ្នាចេញពីគ្នា​។−Premolars គឺ​ជាធ្មេញ​មាន​រាង​សំប៉ែតៗ​ដែល​នៅ​ខាង​ក្រោយ Canines ហើយ​មាន​តួនាទី​ជា​អ្នក​កិន​កម្ទេច​អាហារ។−Molars គឺធ្មេញ​​នៅ​ខាង​ក្រោយ Premolars និង ធំៗ​ជាង Premolars ។ ធ្មេញនេះក៏​មាន​រាង​សំប៉ែតៗ​ដែរ ហើយ​មាន​តួនាទី​បំបែក​ម្ហូប​អាហារ។

២-ធ្មេញ​មុន​ពេល​កើត

គភ៌​បាន​ចាប់​ផ្តើម​ដុះ​ធ្មេញ​ចាប់​តាំង​ពី​នៅ​ក្នុង​ពោះ​ម៉ាក់ៗមក​ម្លេះ។ ជា​ការ​ពិត​ទៅ​ជាលិកា​ធ្មេញ​ ដំបូង​របស់​ទារក​មាន​ចាប់​តាំង​ពី​បាន​កកើត​ក្នុង​ពោះ​ម៉ាក់ៗ​បាន​៦​សប្តាហ៍​មក​ម្លេះ។ សម្បក​ធ្មេញ​ចាប់​ផ្តើម​លូតលាស់​ពេល​ដែល​គភ៌​មាន​អាយុ​បាន​ប្រហែល បី​ទៅ​បួន​ខែ។ ពេល​ដែល​ទារក​កើតមក​ ​ជា​ធម្មតា​​មាន​ធ្មេញ​ដំបូង​(ដែល​ខ្មែរ​យើង​ហៅ​ថា​ធ្មេញ​ទឹក​ដោះ) ២០​តូចៗ​នៅ​ក្រោម​អញ្ចាញ​។

៣- ធ្មេញ​ក្រោយ​ពេល​កើត

ក្មេង​ចាប់​ផ្តើម​ដុះ​ចេញ​ធ្មេញ​នៅ​​អាយុ ៦ ខែ។ ដំណើរ​ការ​ដុះ​ធ្មេញ​ដំបូង​គឺ​ត្រូវ​ប្រះ​អញ្ចាញ​ធ្មេញ​រហូត​បាន​ជា​ធ្មេញ​មួយ​ដែល​អាច​ប្រើ​បាន។ ជា​ទូទៅ​ក្មេង​នឹង​ចេញ​ធ្មេញ​មក​ម្តង​បន្តិចៗ​រហូត​គ្រប់ ២០​ត្រឹម​អាយុ ២៤ខែ។ ធ្មេញ​ទាំង​នេះ​ជា​ធម្មតា​លេច​ចេញ​មក​ជាក់​លាក់​តាម​លំដាប់​លំដោយ​​​រួម​មាន incisors premolars canines និង molars។

ធ្មេញ​ថ្គាម​ដែល​អចិន្ត្រៃយ៍​នឹង​ចាប់​ផ្តើម​ដុះ​នៅ​អាយុ​៥​ឆ្នាំ។ ធ្មេញ​ថ្គាម​ទាំង​នេះ​ដុះ​នៅ​ខាង​ចុង​ធ្មេញ​ទឹក​ដោះ​ទាំង​សង្ខាង ដើម្បី​ទប់​ធ្មេញ​ក្មេង​មិន​រង្គើរ។ បន្ទាប់​មក​ទៀត​ធ្មេញ​កណ្តាល Incisors​ ផ្នែក​ខាង​ក្រោម​​ត្រូវ​បាន​បាក់​ដើម្បី​នឹង​ជំនួស​ថ្មី​មួយ​ទៀត​ដែល​នឹងមកជាធ្មេញ​​អចិន្ត្រៃ។ តាម​រយៈ​ស្តង់ដា​លំដាប់​លំដោយ​នេះ ក្មេងៗ​មាន​ភាព​ខុស​គ្នា​រៀងៗ​ខ្លួន ហើយ​ប្រហែល​ជា​នឹង​បាក់​នៅ​ពេល​ខុស​គ្នា​បន្តិច​បន្តួច ឬខុស​លំដាប់​លំដោយ​គ្នា​ខ្លះ។

ចន្លោះ​ពី​អាយុ ៥ ទៅ ១១ឆ្នាំ ធ្មេញ​របស់​ក្មេង​ដែល​នៅ​សេស​សល់​នឹង​ត្រូវ​បាក់​ហើយ​ផ្លាស់ប្តូរ​ដោយ​ធ្មេញ​​ពេញ​វ័យ។ ក្មេងៗ​នឹង​ដុះ​ថ្គាម​ទី​ពីរ​របស់​ពួក​គេ​នៅ​អាយុ​ប្រហែល​ជា ១១ ទៅ​១២​ឆ្នាំ ហើយ​ធ្មេញ​ដែល​នៅ​ខាង​ចុង​ក្រោយ​គេ​បង្អស់(ថ្គាមទ័ល) នឹង​ដុះ​ឡើង​ដោយ​ប្រះ​អញ្ចាញ​ហើយ​ឈឺ​ចាប់។ ថ្គាមទ័ល​នឹង​ចាប់​ផ្តើម​កើត​មាន​នៅ​អាយុ​ប្រហែល​ជា​១៧ ទៅ ២១​ឆ្នាំ។ ប៉ុន្តែ​មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​ត្រូវ​មាន​ធ្មេញ​ទ័ល​នេះ​នោះ​ទេ។ យ៉ាង​ណា​ក៍​ដោយ​ប្រសិន​បើ​តាម​ទម្រង់​របស់​ធ្មេញ​រហូត​ដល់​ពេល​ពេញ​វ័យ​មនុស្ស​គ្រប់​គ្នា​ត្រូវ​តែ​មាន​ធ្មេញ​សរុប​ទាំង​អស់ ៣២ធ្មេញ។

៤- ធ្វើ​យ៉ាង​ម៉េច​ពេល​បាក់​ធ្មេញ

ទោះ​នេះ​ជា​ដំណើរ​ការ​តាម​ធម្មជាតិមែន តែការ​បាក់​ធ្មេញ​ប្រហែល​ជា​បង្ក​អោយ​មាន​ការ​ឈឺ​ចាប់​ដល់​កូនៗ​របស់យើង​​ដែរ។ នេះជា​ការ​ពិបាក​មួយ​សម្រាប់​ក្មេងៗ។ យ៉ាង​ណា​មិញ ក្មេង​ខ្លះ​ៗ​មិន​មាន​ការ​ឈឺ​ចាប់​នោះ​ទេ។ ជា​ឪពុក​ម្ដាយយើង​​ប្រហែល​ជា​ត្រូវ​ជួយ​កូន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ទាំង​ផ្លូវ​កាយ និងផ្លូវ​ចិត្ត។ ប៉ាម៉ាក់​​គួរ​តែ​ពន្យល់​កូនៗ​ឲ្យ​​យល់​ថា​គ្រប់​គ្នា​តែង​តែ​ត្រូវ​ផ្លាស់​ប្ដូរ​ធ្មេញ​នេះ។ សម្រាប់​ការ​ឈឺ​ចាប់ ការ​ប្រើ Compress ត្រជាក់ ឬ ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ដែល​មិន​ត្រូវ​ការ​វេជ្ជបញ្ជា​អាច​ជួយ​បន្ថយ​ការ​ឈឺ​ចាប់​បាន។ យើង​អាចពិភាក្សា​ជាមួយ​ពេទ្យ​ធ្មេញ​ ឬ អ្នក​ជំនាញ​ផ្នែក​សុខភាព​ដើម្បី​រក​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ណា​ដែល​ស័ក្ដិសម​ជាមួយ​កូនយើង​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ