បានមែនដឹងតែកក្រើកហើយ! Liverpool ចូលខ្លួនមកប្រជែងក្លិបយក្សអ៊ីតាលី តាមប្រមាញ់ជម្រើសជាតិអាល្លឺម៉ង់ម្នាក់

//s5.kh1.co/c7/c7678401f3c87e7ab9da1d7e55226e2d094826ae.jpg
កីទ្បា

 ១០-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Liverpool ចូលខ្លួនមកប្រជែងក្លិបយក្សអ៊ីតាលី AC Milan តាមប្រមាញ់ជម្រើសជាតិអាល្លឺម៉ង់ កីឡាករ Mario Gotze

អាល្លឺម៉ង់៖ ខ្សែបម្រើប្រយុទ្ធរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ កីឡាករ Mario Gotze បានបញ្ជាក់ថាគេនឹងចាកចេញពីក្លិប Borussia Dortmund នៅរដូវក្ដៅខាងមុខនេះ ខណៈកិច្ចសន្យារបស់គេនឹងផុតសុពលភាពនៅបំណាច់រដូវកាល ២០១៩-២០ នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Mario Gotze
កីឡាករ Mario Gotze

ជាមួយគ្នានេះ បណ្ដាក្លិបធំៗជាច្រើននៅតំបន់អឺរ៉ុបកំពុងដាក់ការចង់បានមកលើរូបគេ។ កីឡាករដែលជួយអាល្លឺម៉ង់ឈ្នះពាន World Cup 2014 Gotze ធ្លាប់បង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិ៦៣ប្រកួត និងរកបានគ្រាប់បាល់១៧គ្រាប់។

កីឡាករ Mario Gotze
កីឡាករ Mario Gotze

Gotze នឹងចាកចេញដោយគ្មានតម្លៃខ្លួននៅទីផ្សារដោះដូរកីឡាករខាងមុខ ខណៈកាលពីដើមឆ្នាំ គេខ្លួនឯងផ្ទាល់ក៏ធ្លាប់បាននិយាយថា គេនៅតែមានទំនាក់ទំនងល្អជាមួយលោក Jurgen Klopp ដែលជាអ្នកចាត់ការទូទៅរបស់ Liverpool។ ហើយបុរសសញ្ជាតិអាល្លឺម៉ង់ក៏មានបំណងចង់នាំយករូបគេមកកាន់កីឡដ្ឋាន Anfield នៅរដូវកាលក្រោយផងដែរ។

យ៉ាងណាមិញ Liverpool ទំនងជាអាចនឹងត្រូវប្រឈមមុខជាមួយ AC Milan ខណៈក្លិបយក្សអ៊ីតាលីមួយនេះក៏ត្រូវបានរាយការណ៍មកថា ដាក់ការចង់បានមកលើកីឡាករវ័យ២៧ឆ្នាំដូចគ្នា។

កីឡាករ Mario Gotze
កីឡាករ Mario Gotze

គួរឲ្យដឹងដែរថា គិតទាំងការលេងឲ្យ Dortmund និង Bayern Munich កីឡាករ Mario Gotze បង្ហាញខ្លួនក្នុងក្របខណ្ឌ Bundesliga បាន២២៩ប្រកួត ក្នុងនោះគេរកគ្រាប់បាល់បាន៥៧គ្រាប់៕

ប្រភពDailyMail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T