លេចឮច្រើនពេក Messi ចេញមុខបញ្ជាក់ច្បាស់ៗថា គេនឹងមិនផ្លាស់ទៅក្លិបមួយនេះទេ នៅទីផ្សារខាងមុខ

//s5.kh1.co/cd/cdc3c699da91061e008941eb9f16a266f8654e7c.jpg
កីទ្បា

 ១០-មេសា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

លេចឮច្រើនពេក Messi ចេញមុខបញ្ជាក់ច្បាស់ៗថា គេនឹងមិនផ្លាស់ទៅក្លិប Inter Milan នោះទេ នៅទីផ្សារខាងមុខ

អេស្ប៉ាញ៖ កំពូលខ្សែប្រយុទ្ធរបស់ Barcelona កីឡាករ Lionel Messi បានច្រានចោលជុំវិញដំណឹងដែលលេចឮមកថា គេអាចនឹងចាកចេញពីក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់ទៅចូលរួមជាមួយ Inter Milan នៅទីផ្សាររដូវក្ដៅខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Lionel Messi
កីឡាករ Lionel Messi

នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ម្ចាស់ពាន Ballon d’Or ៦លើក Messi មានដំណឹង និងព័ត៌មានលេចឭមកថាទំនងនឹងអាចផ្លាស់ទៅកាន់កីឡដ្ឋាន San Siro ខណៈប្រធានក្លិប Inter Milan លោក Massimo Moratti ក៏បានបង្ហាញអំពីចេតនាក្នុងការនាំយកខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនផងដែរ។

យ៉ាងណាមិញ Messi ខ្លួនឯងផ្ទាល់បានចេញមុខនៅលើបណ្ដាញសង្គមបដិសេធចំពោះការទៅចូលរួមជាមួយក្រុមរបស់លោក Antonio Conte ដោយបានចូលទៅ Comment នៅលើការបង្ហោះរបស់ TNT Sport ក្នុង Twitter ថា “កុហកលេខ១”

កីឡាករ Lionel Messi
កីឡាករ Lionel Messi

គួរឲ្យដឹងដែរថា ខ្សែប្រយុទ្ធជំនាញជើងឆ្វេង កីឡាករ Lionel Messi រកបានគ្រាប់បាល់ ៦២៧គ្រាប់ហើយ ពីការបង្ហាញខ្លួន ៧១៨ប្រកួត គិតចាប់តាំងពីត្រូវបានដំឡើងមកកាន់ក្រុមធំរបស់ក្លិបអ្នកមានបុណ្យ FC Barcelona កាលពីឆ្នាំ២០០៤៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T