វីតាមីន C ជាសារធាតុចិញ្ចឹមសំខាន់ដែលរាងកាយត្រូវការ។ វីតាមីននេះអាចជួយរាងកាយបង្កើតកោសិកាឡើងវិញ ជួយដល់ប្រព័ន្ធភាពស៊ាំ និងជួយរាងកាយក្នុងការស្រូបយកជាតិដែក។ វីតាមីន C គឺមិនអាចបង្ការជំងឺផ្ដាសាយបានទេ ប៉ុន្តែអាចជួយសម្រាលដល់រោគសញ្ញា។ មនុស្សភាគច្រើនដឹងហើយថាផ្លែក្រូចសំបូរដោយវីតាមីន C តែបន្លែ និងផ្លែឈើផ្សេងៗទៀតក៏ជាប្រភពវីតាមីន C ដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ម្ទេស
ម្ទេស៩០ក្រាមមានវីតាមីន C ១០៧,៨មីល្លិក្រាម។ អ្នកស្រាវជ្រាវពីសាកលវិទ្យាល័យ Buffalo បានរកឃើញទៀតថាសារធាតុ capsaicin ដែលផ្តល់ជាតិហឹរដល់ម្ទេសអាចជួយបំបាត់អាការៈឈឺចាប់នៅសន្លាក់ និងសាច់ដុំ។
២. ម្ទេសប្លោកពណ៌ក្រហម
ម្ទេសប្លោកក្រហមហាន់រួច១៧៥ក្រាម មានផ្ទុកវីតាមីន C ច្រើនជាងផ្លែក្រូចបីដងស្មើនឹង១៩០មីល្លិក្រាម ហើយម្ទេសប្លោកនេះក៏សំបូរដោយវីតាមីន Aដែលជួយដល់ភ្នែកដែរ។
៣. ម្ទេសប្លោកបៃតង
ម្ទេសប្លោកបៃតងហាន់រួច១៧៥ក្រាម មានវីតាមីន C ១២០មីល្លិក្រាមដែលតិចជាងម្ទេសប្លោកក្រហម តែម្ទេសប្លោកបៃតងផ្ដល់វីតាមីន C ២០០%សម្រាប់តម្រូវការប្រចាំថ្ងៃ ហើយក៏សំបូរដោយជាតិសរសៃដែរ។
៤. ផ្កាខាត់ណាខៀវ
ផ្កាខាត់ណាតូចមួយមានវីតាមីន C ១២៧,៧មីល្លិក្រាម ជាតិសរសៃ ៥ក្រាម និងប្រូតេអ៊ីន ៥ក្រាម។ យើងអាចញ៉ាំឆៅ ចំហុយ ឬចម្អិនជាមួយប្រេងអូលីវក៏បាន។
៥. ផ្កាខាត់ណា
ផ្កាខាត់ណាតូចមួយមានវីតាមីន C ១២៧,៧មីល្លិក្រាម ជាតិសរសៃ ៥ក្រាម និងប្រូតេអ៊ីន ៥ក្រាម។ យើងអាចញ៉ាំឆៅ ចំហុយ ឬចម្អិនជាមួយប្រេងអូលីវក៏បាន។
៦. ដំឡូងបារាំង
ដំឡូងបារាំងដុតមួយមានវីតាមីន C ប្រហែល២០មីល្លិក្រាម។ ដំឡូងបារាំងក៏ជាប្រភពនៃប៉ូតាស្យូម និងជាតិសរសៃ។ ជំនួសឲ្យយកទៅបំពង គួរយកទៅដុតជាមួយប្រេងអូលីវ។
៧. ផ្លែល្ហុង
ផ្លែល្ហុងមួយប្រហែល១៤៥ក្រាមផ្តល់វីតាមីន C ប្រហែល៩០មីល្លិក្រាម។ ក្រៅពីវីតាមីន C ផ្លែឈើនេះសំបូរដោយcarotene flavonoid វីតាមីន B Folate ប៉ូតាស្យូម ម៉ាញ៉េស្យូម និងជាតិសរសៃដែលធ្វើមានប្រយោជន៍ដល់បេះដូង និងអាចការពារជំងឺមហារីកពោះវៀនធំ។
៨. ផ្លែស្ត្របឺរី
ផ្លែស្ត្របឺរីប្រហែល ១៤៤ក្រាមមានវីតាមីន C ៨៤,៧មីល្លិក្រាម ហើយក៏មានសារធាតុផ្សេងៗដូចជា Folate ដែលជួយដល់បេះដូង។ ផលប្រយោជន៍មួយទៀតគឺអាចជួយធ្វើធ្មេញសតាមបែបធម្មជាតិ។
៩. ផ្លែម្នាស់
ផ្លែម្នាស់ ១៦៥ក្រាមផ្តល់វីតាមីន C ៧៨,៩មីល្លិក្រាម ហើយផ្លែម្នាស់មានអង់ស៊ីម bromelain ដែលជួយបំបែកអាហារ និងកាត់បន្ថយអាការៈហើមពោះ។ លើសពីនេះទៀតbromelain ជាសារធាតុប្រឆាំងការរលាកយ៉ាងល្អដែលអាចជួយដល់រាងកាយក្រោយពេលហាត់ប្រាណ។
១០. ផ្លែស្វាយ
ផ្លែស្វាយមួយផ្លែមានវីតាមីន C ១២២,៣មីល្លីក្រាម ហើយក៏សំបូរវីតាមីន A ដែរ។ វីតាមីន Aក៏ដូចវីតាមីន C ដែលមានតួនាទីសំខាន់ក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំ និងជួយដល់ភ្នែក។
១១. ផ្លែគីវី
ផ្លែគីវីពីរផ្លែផ្តល់វីតាមីន C ១៣៧,២មីល្លិក្រាម។ ផ្លែនេះក៏ជាប្រភពនៃប៉ូតាស្យូម និងស្ពាន់ដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet