រាជរដ្ឋាភិបាល បញ្ជាឲ្យដាក់កំហិតលើការ​ធ្វើដំណើរ​ក្នុងប្រទេស​ ដើម្បី​​ទប់​ស្កាត់​​​កូវីដ​១៩

//s5.kh1.co/8e/8e108c7ad767769511f00840591e5d7eb57585c7.jpg
សង្គម

 ០៩-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្នុងគោលបំណងទប់ស្កាត់កូវីដ១៩ ក្នុងកាលៈទេសៈបច្ចុប្បន្ន មិនឲ្យរាលដាលពីខាងក្រៅទៅប្រជាជនក្នុងសហគមន៍ក្នុង​ប្រទេសរាជ រដ្ឋាភិបាលដាក់ចេញនូវបទបញ្ជាដូចខាងក្រោម៖

ក្នុងគោលបំណងទប់ស្កាត់កូវីដ១៩ ក្នុងកាលៈទេសៈបច្ចុប្បន្ន មិនឲ្យរាលដាលពីខាងក្រៅទៅប្រជាជន​ក្នុងសហគមន៍​ក្នុង​ប្រទេស រាជរដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជាដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ហាមឃាត់ការធ្វើដំណើរក្នុងផ្ទៃប្រទេស​រួមមានការធ្វើដំណើរឆ្លងកាត់ចេញ និងចូលក្រុងភ្នំពេញ (លើកលែង​ការធ្វើដំណើរខាងក្នុងក្រុងភ្នំពេញ) និងការធ្វើដំណើរឆ្លងពីខេត្តមួយ ទៅខេត្តមួយ

២. មានករណីលើកលែងចំពោះមន្ត្រីរាជការពាក់ព័ន្ធដូចក្នុងលិខិតខាងក្រោម

៣.​ បទបញ្ជាមានប្រសិទ្ធិភាពចាប់ពីម៉ោង ១២ យប់ថ្ងៃ ០៩ មេសា ដល់ ម៉ោង ១២យប់ ថ្ងៃ១៦មេសា ២០២០។

ជាការកត់សម្គាល់ ​សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់នៅក្នុងហេ្វសប៊ុកផ្លូវការរបស់សម្តេចថា៖ «ដើម្បីសុវត្ថិ​ភាព​របស់​ជាតិ និងជិវិតរបស់​ប្រជាជន ខ្ញុំពុំមានជម្រើសអ្វីឲ្យល្អជាងការ​ចេញ​បទបញ្ជាបែបនេះទេ។ ប្រសិនមាន​ច្បាប់គ្រប់គ្រង​ប្រទេស ក្នុងគ្រាអាសន្នប្រហែលជាច្បាប់នោះត្រូវយកមកអនុវត្តន៍នាពេលនេះដែរ។ សូមការយោគយល់ពី​សំណាក់​បងប្អូនជនរួមជាតិក្នុងគ្រាដ៏លំបាកនេះ»។

សូមបញ្ជាក់ថា ក្រៅពីផ្អាកការធ្វើដំណើរចេញ​ និងចូលក្រុងភ្នំពេញយ៉ាងដូច្នេះ រាជរដ្ឋាភិបាលកាលពីថ្ងៃ០៧ មេសា​កន្លងទៅ បានប្រកាសពីការផ្អាកពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ សម្រាប់ឆ្នាំ២០២០។ ប្រមុខរាជរដ្ឋាភិបាល លើកហេតុផលថា ការផ្អាកនេះ ដោយសា​រ​​តែ​ការពារកុំឲ្យរាលដាល​ជំងឺ​កូវីដ​-១៩​ ក្នុងអំឡុងចូលឆ្នាំខ្មែរ។ ទន្ទឹមនឹងនេះ ប្រមុខរាជរដ្ឋាភិបាល​អំពាវនាវឲ្យប្រជាជន កាត់បន្ថយការធ្វើដំណើរទៅ​ស្រុក​កំណើត ដែលជាមធ្យោបាយមួយ អាចកាត់បន្ថយការ​ឆ្លង​ជំងឺកូវីដ-១៩។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថា ស្ថាប័នរដ្ឋ និងស្ថាប័នឯកជន នៅធ្វើការធម្មតា ពោលគឺ​មិនអនុញ្ញាត​ឲ្យសម្រាក​ក្នុងអំឡុងចូលឆ្នាំនេះឡើយ។ ហើយសម្តេចនាយករដ្ឋមន្ត្រីអះអាងថា នៅពេលណាស្ថានភាពជំងឺកូវីដ-១៩ ធូរស្បើយ រាជរដ្ឋាភិបាល នឹងសងថ្ងៃសម្រាក៥ថ្ងៃ​វិញ ទៅឲ្យអ្នកបម្រើការងារទាំងនៅក្នុងស្ថាប័នរដ្ឋ និងក្រុមហ៊ុន​ឯកជន៕

បទបញ្ជារបស់រាជដ្ឋាភិបាល<br>
បទបញ្ជារបស់រាជដ្ឋាភិបាល
បទបញ្ជារបស់រាជដ្ឋាភិបាល
បទបញ្ជារបស់រាជដ្ឋាភិបាល
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T