មីជាតិ បន្តនាំយក​សម្ភារៈសម្រាប់ធ្វើអនាម័យ និង​មីជាតិ​ ចែកជូន​មណ្ឌលកុមារកំព្រានៅ​កំពង់ស្ពឺ

//s5.kh1.co/e5/e59938323601d58ac5dba761dbbc41eb9d8a5f47.jpg
សង្គម

 ០៩-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

កំពង់ស្ពឺ៖ មីជាតិ​បាន​បន្ត​នាំយក​ ឧបករណ៍វាស់កម្តៅ ទឹកអាល់កុល សាប៊ូលាងដៃ ម៉ាស់ និង​មីជាតិ​ចំនួន​១២០កេស ចែក​ជូន​​អង្គការ​បណ្តុះបណ្តាល និង​ថែរក្សាកុមារកំព្រា មួយទៀត នៅក្នុង​ខេត្ត​កំពង់ស្ពឺ​ នៅថ្ងៃទី​០៧ ខែមេសា ឆ្នំា​២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពី​នាំយក​អំណោយ​ខាងលើ ក្រុមការងារមីជាតិ ក៏​បានបង្ហាញអំ​ពី​របៀប​ពាក់ម៉ាស់​ និងរបៀប​លាងដៃ​ឲ្យ​បាន​ត្រឹមត្រូវ​ ដើម្បីការពារខ្លូនពីការឆ្លងមេរោគនានាដល់​តំណាង​កុមារ​ក្នុង​មណ្ឌលកុមារកំព្រានេះ​​ផងដែរ។

មីជាតិ​ ចែកជូន​មណ្ឌលកុមារកំព្រានៅ​កំពង់ស្ពឺ
មីជាតិ​ ចែកជូន​មណ្ឌលកុមារកំព្រានៅ​កំពង់ស្ពឺ

លោក ជុនហៀង ថាវសិទ្ធិ ប្រធានគ្រប់គ្រងទីផ្សារ ក្រុមហ៊ុនមីជាតិ បាន​មានប្រសាសន៍ថា៖ 

«ក្នុងកាលៈទេសៈនេះ យើង​ត្រូវ​រួមគ្នា ការពារខ្លូន​ពី​វីរុសកូវីដ១៩ ហើយក្នុង​នាម​ជាតិសាសន៍ដូចគ្នា ​អ្វីដែល​ខ្មែរ អាចជួយគ្នាបាន យើង​គួរតែជូយគ្នា​ទៅ​តាម​លទ្ធភាពរបស់​យើង។»

លោក ជុនហៀង ថាវសិទ្ធិ

លោកបន្តថា៖

«ការចូលរួម​ក្នុង​ថ្ងៃនេះរបស់​មីជាតិ គឺធ្វើឡើង​ ក្រោមគោលការណ៍ «ខ្មែរ​ ដើម្បីខ្មែរ» ដែល​យើង​​តែង​ដកយក​ថវិកាមួយផ្នែក​ពី​ការលក់មីជាតិ ដាក់ចូល​ក្នុង មូលនីធី «មីជាតិ» ដើម្បី​ជួយដល់សង្គមខ្មែរវិញ។​

លោក ជុនហៀង ថាវសិទ្ធិ
មីជាតិ​ ចែកជូន​មណ្ឌលកុមារកំព្រានៅ​កំពង់ស្ពឺ
មីជាតិ​ ចែកជូន​មណ្ឌលកុមារកំព្រានៅ​កំពង់ស្ពឺ

លោក មឿន ចម្រើន នាយកអង្គការ​បណ្តុះបណ្តាល និង​ថែរក្សាកុមារកំព្រា បាន​ឲ្យ​ដឹងថា មណ្ឌលរបស់​លោក​កំពុង​ជួប​ភាពខ្វះខាត​ទាំង​សម្ភារៈធ្វើអនាម័យ និង​ស្បៀងអាហារ​ដូចជាមីកញ្ចប់នេះ ហើយ​ការចូលរួមចំណែក​របស់មីជាតិនេះ ពិត​ជាបាន​ជួយ​សម្រួល​ដល់​មណ្ឌលរបស់លោក​ ជាពិសេស​ក្នុង​អំឡុង​ពេលមានការរីករាលដាលនៃវីរុសកូវីដនេះ។​​

នេះជាលើកទី២ហើយ ដែល​មីជាតិ នាំយកសម្ភារៈធ្វើអនាម័យ និង​មីជាតិចែកជូន​មណ្ឌលកុមារកំព្រា ក្នុង​ខែមេសានេះ​។ កាលពី​ថ្ងៃទី​៣ មីជាតិ​ក៏បាន​យក​សម្ភារៈដូចគ្នានេះ ជូនដល់​មណ្ឌលកុមារកំព្រានៅ​ភ្នំពេញផងដែរ។

ក្រៅពីនេះ មីជាតិ​ក៏តែង​ចូលរួមក្នុង​សកម្មភាពសង្គមនានាផងដែរ ដូចជា​បាន​ផ្តល់អំណោយសប្បុរសធម៌ដល់​ប្រជាជនក្រីក្រទាំង​ក្នុង​រាជធានីភ្នំពេញ​ និងតាមបណ្តាខេត្ត បរិច្ចាគ​ទៅឲ្យ​កម្មវិធី​សប្បុរធម៌នានា និង​ចូលរួមក្នុង​ការជំរុញ​ឲ្យ​មាន​ការ​បរិច្ចាគឈាមដោយ​ស្ម័គ្រចិត្ត។

គួរបញ្ចាក់ផងដែរថា មីជាតិ គឺជាផលិតផល​មីកញ្ចប់របស់ខ្មែរ ផលិតដោយខ្មែរ មាន​បីរសជាតិ គឺ​រសជាតិ​សាច់ជ្រូកចិញ្រ្ចាំ រសជាតិ​ស៊ុបមាន់ និង​រសជាតិ​ខគោ ដែលត្រូវបាន​ផលិត​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ជប៉ុន និងបច្ចេកវិទ្យាជប៉ុន​ទំនើបចុង​ក្រោយ​បង្អស់៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T