មីជាតិ៖ ២៤កញ្ចប់ក្នុងកេសថ្មី កាន់តែស្រស់ កាន់តែឆ្ងាញ់

//s9.kh1.co/e3/e3d0ab8466ee68e7e7f6fefb1a3b36131dbe2715.jpg
សង្គម

 ១១-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ផលិតផលមីជាតិ បានប្រកាសសម្ពោធរូបរាងកេសថ្មី ជាមួយនឹង​ការ​រចនា​​ស្រស់​​ស្អាត រឹងមាំ និងមានភាព​ងាយ​ស្រួស​ក្នុង​ការប្រើប្រាស់

ភ្នំពេញ៖ ផលិតផលមីជាតិ បានប្រកាសសម្ពោធរូបរាងកេសថ្មី ជាមួយនឹង​ការ​រចនា​​ស្រស់​​ស្អាត រឹងមាំ និងមានភាព​ងាយ​ស្រួស​ក្នុង​ការប្រើប្រាស់។ កេសថ្មីនេះ ត្រូវបានប្រើ​ជំនួស​កេស​ចាស់​ទាំង​ស្រុង និង​បាន​ចរាចរ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ២០២១ នេះតទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មីជាតិ បានប្រកាសសម្ពោធរូបរាងកេសថ្មី
មីជាតិ បានប្រកាសសម្ពោធរូបរាងកេសថ្មី

លោក ហុង សុវណ្ណ ប្រធាន ផ្នែកទីផ្សារនៃក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង បាន​មាន​ប្រសាសន៍​ថា៖ 

“រូបរាង​កេស​ថ្មី ត្រូវបានបង្កើតឡើងដោយមើលឃើញពីភាពសំខាន់នៃការវេចខ្ចប់ ដើម្បីបំពេញតម្រូវការ និងបង្កភាពងាយស្រួល​ក្នុងការប្រើប្រាស់ដល់ប្រជាជនកម្ពុជា។”

លោក ហុង សុវណ្ណ 

លោកបានបន្តថា ក្រៅពីការរចនាកេសដ៏​ស្រស់​​ស្អាត រឹងមាំ និង​បង្កើន​ភាពងាយ​ស្រួស​ក្នុង​ការ​ប្រើ​ប្រាស់កេស​ថ្មី​មីជាតិ មានគុណសម្បត្តិជួយរក្សាគុណភាព និងរក្សាបានភាពថ្មីស្រស់នៃផលិតផល ដែលធ្វើឲ្យរសជាតិកាន់​តែ​ប្រសើរ។

មីជាតិ បានប្រកាសសម្ពោធរូបរាងកេសថ្មី
មីជាតិ បានប្រកាសសម្ពោធរូបរាងកេសថ្មី

កេសថ្មីមីជាតិ មាន២៤កញ្ចប់ ដែលបរិមាណក្នុងមួយកញ្ចប់ត្រូវបានរក្សាទុកដដែល និងមានតម្លៃត្រឹមតែ១៦០០០រៀលនៅក្នុងមួយកេសសម្រាប់គ្រប់រសជាតិ។ កេសថ្មីមីជាតិ បានផ្លាស់ប្តូរទៅជាពណ៌ការ៉ុត ដែលជាពណ៌តំណាងផលិតផលមីជាតិ។ លក្ខណៈសម្គាល់របស់រសជាតិនីមួយៗ គឺមានពណ៌តំណាង រូបកញ្ចប់ផលិតផល និងអក្សរបញ្ជាក់អំពីរសជាតិនីមួយៗនៅលើកេស។

លោកជំទាវ ជីង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង បានមានប្រសាសន៍​ថា៖

“ចាប់តាំងពីថ្ងៃដែលយើងបង្កើតមីជាតិមក យើងបានប្តេជ្ញាបន្តបង្កើតនូវគំនិតច្នៃប្រឌិត ដើម្បីនាំមកជូនបងប្អូនជនរួមជាតិនូវអ្វីដែលថ្មី និងប្រសើរបំផុតស្របតាមការវិវឌ្ឍន៍នៃបច្ចេកវិទ្យាថ្មីៗ។”

លោកជំទាវ ជីង សុគន្ធាវី 

លោកជំទាវបានបន្តថា៖ 

“ជាក់ស្តែងថ្ងៃនេះ មីជាតិបាននាំមកនូវសម្បកវេចខ្ចប់ថ្មី រចនាឡើងដើម្បីភាពស្រស់ស្អាត និងមានភាពទាក់ទាញ ជាសម្បកកេសមានគុណភាពខ្ពស់ និងមានប្រសិទ្ធភាពក្នុងការការពារគុណភាពផលិតផលបានកាន់តែប្រសើរ រក្សាបាននូវសភាព​ដើម ភាពស្រស់ថ្មី និងរសជាតិឲ្យនៅល្អឥតខ្ចោះ។” 

លោកជំទាវ ជីង សុគន្ធាវី 
មីជាតិ បានប្រកាសសម្ពោធរូបរាងកេសថ្មី
មីជាតិ បានប្រកាសសម្ពោធរូបរាងកេសថ្មី

មីជាតិ ជាមីកញ្ចប់ឆ្អិនស្រាប់ ដែលផលិតឡើងស្របតាមស្តង់ដារអន្តរជាតិ ។ វត្ថុធាតុដើមត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងប្រកបដោយគុណភាពទាំងក្នុងស្រុក និងនាំចូលពីប្រទេសអូស្ត្រាលី សិង្ហបុរី ថៃ និងម៉ាឡេស៊ី​។ មីជាតិប្រើប្រាស់វត្ថុធាតុដើមពីធម្មជាតិ ដែលមានលក្ខណៈល្អប្រសើរចំពោះសុខភាព។ មីជាតិ ត្រូវបានផលិត និងវេចខ្ចប់ ក្នុងកន្លែងបិទជិត និងមានអនាម័យខ្ពស់ដោយប្រើប្រាស់ម៉ាស៊ីន និងបច្ចេកវិទ្យាទំនើបចុងក្រោយពីប្រទេសជប៉ុន។ គ្រប់ដំណាក់កាលនៃខ្សែសង្វាក់ផលិត​កម្ម ប្រព្រឹត្តឡើងដើម្បីធានាបាននូវគុណភាពល្អបំផុត និងរសជាតិខ្មែរពិតៗ៕

មីជាតិ បានប្រកាសសម្ពោធរូបរាងកេសថ្មី
មីជាតិ បានប្រកាសសម្ពោធរូបរាងកេសថ្មី
មីជាតិ បានប្រកាសសម្ពោធរូបរាងកេសថ្មី
មីជាតិ បានប្រកាសសម្ពោធរូបរាងកេសថ្មី
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T