ក្រុមហ៊ុនវីតាល់ និងមីជាតិ បានរៀបចំកម្មវិធីថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជួរមុខ!

//s5.kh1.co/2e/2e717525f6a70a6e9019b7dd65010dc97ab88b8f.jpg
សង្គម

 ១៩-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុន វីតាល់ និងមីជាតិ បានដឹកនាំបុគ្គលិក រៀបចំកម្មវិធីថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជួរមុខ ដោយផ្ទាល់ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត។

ភ្នំពេញ៖ ក្រុមហ៊ុន វីតាល់ និងមីជាតិ បានដឹកនាំបុគ្គលិក រៀបចំកម្មវិធីថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជួរមុខ ដោយផ្ទាល់ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នេះ បន្ទាប់ពីកម្ពុជាបានព្យាបាលអ្នកជំងឺទាំង ១២២នាក់ ឲ្យជាសះស្បើយដោយមិនមានករណីស្លាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពក្នុងកម្មវិធីថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជួរមុខនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

លោក តិច មិញ ប្រធានគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុនវីតាល់ និងមីជាតិ បានមានប្រសាសន៍ថា ៖

ក្រុមគ្រូពេទ្យជួរមុខ បានលះបង់ទាំងពេលវេលា និងកម្លាំងកាយចិត្ត ឃ្លាតឆ្ងាយពីក្រុមគ្រួសារ មកប្រឈមដោយផ្ទាល់ជាមួយនឹងអ្នកជំងឺ ដើម្បីព្យាយាមព្យាបាលអ្នកជំងឺឲ្យជាសះស្បើយ។ ស្មារតីមួយនេះបង្ហាញពីការលះបង់ដ៏វិសេសវិសាល និងប្រកបដោយវិជ្ជាជីវៈជាគ្រូពេទ្យ។ បើគ្មានគ្រូពេទ្យដែលមានស្មារតីលះបង់បែបនេះទេ យើងក៏មិនអាចទស្សន៍ទាយដឹងឡើយថា តើអាយុជីវិតរបស់អ្នកជំងឺទាំង ១២២នាក់ ក៏ដូចជាប្រជាជនទូទៅប្រទេស នឹងទៅជាយ៉ាងណានោះ។

ប្រសាសន៍របស់លោក តិច មិញ 
រូបភាពក្នុងកម្មវិធីថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជួរមុខនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
រូបភាពក្នុងកម្មវិធីថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជួរមុខនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
រូបភាពក្នុងកម្មវិធីថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជួរមុខនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
រូបភាពក្នុងកម្មវិធីថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជួរមុខនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ដើម្បីជាការថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូពេទ្យ ក្រុមហ៊ុនទឹកពិសា វីតាល់ និងមីជាតិ បានពាំនាំយកនូវសម្ភារៈមួយចំនួនដូចជា ផ្ទាំងគំនូរថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជួរមុខ ដែលមានស្នាមមេដៃបុគ្គលិករបស់ក្រុមហ៊ុន ដើម្បីបញ្ជាក់ពីការថ្លែងអំណរគុណ បណ្ណបរិភោគអាហារជុំគ្នាសម្រាប់ក្រុមគ្រូពេទ្យជួរមុខនៅក្នុងភោជនីយដ្ឋានវ័នម៉រ បាច់ផ្កា ទឹកពិសាវីតាល់ និងមីជាតិមួយចំនួន ដើម្បីប្រើប្រាស់ក្នុងមន្ទីរពេទ្យផងដែរ។

ផ្ទាំងគំនូរថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជួរមុខ

ទឹកពិសាវីតាល់ និងមីជាតិមួយចំនួន ដើម្បីប្រើប្រាស់ក្នុងមន្ទីរពេទ្យ

លោកសាស្រ្តាចារ្យ ងី ម៉េង នាយកគ្រប់គ្រងទូទៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងក្រុមគ្រូពេទ្យជួរមុខទាំងអស់ ក៏បានថ្លែងអំណរគុណដល់បុគ្គលិកក្រុមហ៊ុនទឹកពិសារវីតាល់ និងមីជាតិ ប្រកបដោយសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះអ្វីដែលបុគ្គលិកវីតាល់ និងមីជាតិបានធ្វើឡើងនាពេលនេះ ព្រោះថាសកម្មភាពនេះគឺជាសកម្មភាពដែលមានអត្ថន័យជ្រាលជ្រៅ មិនអាចកាត់ថ្លៃបានសម្រាប់ការកោតសរសើរ ការលើកទឹកចិត្ត និងការយល់ពីទុក្ខលំបាករបស់ក្រុមគ្រូពេទ្យជួរមុខទាំងអស់របស់យើង។

រូបភាពក្នុងកម្មវិធីថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជួរមុខនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
រូបភាពក្នុងកម្មវិធីថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជួរមុខនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

បន្ថែមពីនេះទៅទៀតលោកសាស្រ្តាចារ្យនាយក ងី ម៉េង បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ឲ្យបន្តរក្សាអនាម័យ រក្សាគម្លាត និងពាក់ម៉ាស់ជាប្រចាំ ដើម្បីទប់ស្កាត់ការផ្ទុះឡើងវិញ ជារលកទី២ នៃវីរុសកូវីដ-១៩នេះ។

រូបភាពក្នុងកម្មវិធីថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជួរមុខនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
រូបភាពក្នុងកម្មវិធីថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជួរមុខនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
រូបភាពក្នុងកម្មវិធីថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជួរមុខនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
រូបភាពក្នុងកម្មវិធីថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជួរមុខនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

គួរបញ្ជាក់ផងដែរថា ក្រៅពីរៀបចំកម្មវីធីថ្លែងអំណរគុណនៅក្នុងមន្ទីពេទ្យដោយផ្ទាល់ វីតាល់ និងមីជាតិ ក៏បានផលិតវីដេអូថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជូរមុខ និងក្រសួងសុខាភិបាល ដែលបានចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ ទាន់ពេលវេលា និងបានបង្ហោះវីដេអូនោះជាសាធារណៈ នៅថ្ងៃដែលអ្នកជំងឺកូវីដ-១៩ ចុងក្រោយបានជាសះស្បើយផងដែរ៕

Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T