វីរុសថ្មី COVID-19 កំពុងតែ​រីករាតត្បាត​លើកុល​សម្ព័ន្ធ​ក្នុងព្រៃ​អាម៉ា​ហ្សូន​

//s5.kh1.co/c5/c56b6d945d494b164beafb175f9ca6f0dc051166.jpeg
សង្គម

 ០៩-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ករណីថ្មីមួយទៀតពីកុលសម្ព័ន្ឋយ៉ាណូម៉ាមី ក្នុងព្រៃអាម៉ាហ្សូន

ប្រេស៊ីល៖ ប្រទេសប្រេស៊ីលបានរាយការណ៍កាលពីថ្ងៃពុធ ករណីដំបូងនៃវីរុសថ្មី COVID-19 ត្រូវបានគេរកឃើញក្នុងចំណោមប្រជាជនយ៉ាណូម៉ាមី ដែលជាក្រុមជនជាតិដើមនៅក្នុងព្រៃអាម៉ាហ្សូនដែលត្រូវបានគេស្គាល់ថាជាតំបន់ដាច់ស្រយាល និង ភាពងាយរងគ្រោះខ្លាំងពីជំងឺបរទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Luiz Henrique Mandetta បានប្រាប់សន្និសីទកាសែតថា "ថ្ងៃនេះយើងបានបញ្ជាក់ពីករណីមួយនៃវីរុស COVID-19 ក្នុងចំណោមប្រជាជនយ៉ាន់ម៉ាមីដែលនេះជារឿងដែលគួរឲ្យព្រួយបារម្ភបំផុត"។ យើងត្រូវតែប្រុងប្រយ័ត្នជាមួយសហគមន៍ជនជាតិដើម ជាពិសេស សហគមន៍ដែលមានទំនាក់ទំនងតិចតួចជាមួយពិភពខាងក្រៅ។

https://s5.kh1.co/__image/w=650,h=434,q=100/8c/8c659cb9d4261c8cd9e1bf33efe334551d0f3566.jpeg

ក្រុមមន្រ្តីបាននិយាយថាអ្នកជំងឺរូបនេះជាក្មេងប្រុសអាយុ ១៥ ឆ្នាំម្នាក់ ហើយកំពុងត្រូវបានព្យាបាលនៅក្នុងបន្ទប់ថែទាំបន្ទាន់មួយនៅឯមន្ទីរពេទ្យមួយនៅប៉ៅវីស្តា ដែលជារដ្ឋធានីនៃរដ្ឋភាគខាងជើង រ៉ូរ៉ៃម៉ា។

យោងតាមកាសែត Globo បានឲ្យដឹងថាប្រទេសប្រេស៊ីលសព្វថ្ងៃនេះបានបញ្ជាក់ថាមានករណីឆ្លងវីរុស COVID-19 យ៉ាងហោចណាស់ ៧ ករណីក្នុងចំណោមប្រជាជនជនជាតិដើម។ អ្នកទីមួយគឺជាស្ត្រីអាយុ ២០ ឆ្នាំមកពីក្រុមជនជាតិភាគតិចកូម៉ាម៉ាដែលត្រូវបានបញ្ជាក់ជាវិជ្ជមានកាលពីមួយសប្តាហ៍មុន។

ប្រទេសប្រេស៊ីលជាជម្រករបស់ជនជាតិដើមភាគតិច ៨០០.០០០ នាក់មកពីជាង ៣០០ ក្រុម។ យ៉ានយូម៉ាមីដែលត្រូវបានគេស្គាល់ថាជាក្រុមជនជាតិភាគតិចដែលលាបថ្នាំលាបលើមុខ និងស្នាមប្រហោងជ្រៅហើយមានចំនួនប្រហែល ២៧.០០០ នាក់។ ភាគច្រើនរស់នៅដាច់ឆ្ងាយពីពិភពខាងក្រៅរហូតដល់ពាក់កណ្តាលសតវត្សរ៍ទី ២០ ពួកគេត្រូវបានបំផ្លិចបំផ្លាញដោយជំងឺដូចជាកញ្ជ្រឹល និងគ្រុនចាញ់នៅទសវត្សរ៍ឆ្នាំ ១៩៧០៕

Sao Da
SaoDa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T