សត្វស្វារាប់សិបក្បាលចូលអុកឡុកទីក្រុងនៅឥណ្ឌា ខណៈមនុស្សសំងំនៅតែក្នុងផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា

//s5.kh1.co/b3/b38fcaa83f64d4be0992ec28dbf8e4cb99143f44.jpg
សង្គម

 ០៩-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាលពីពេលថ្មីៗនេះ គេប្រទះឃើញសត្វស្វារាប់សិបក្បាល បានចូលអុកឡុកក្នុងទីក្រុង ចំពេលប្រទេសឥណ្ឌាកំពុងដាក់ក្នុងភាពអាសន្ន ដែលពុំអនុញ្ញាតឲ្យពលរដ្ឋចេញក្រៅផ្ទះផ្ដេសផ្ដាសឡើយ

ឥណ្ឌា៖ កាលពីពេលថ្មីៗនេះ គេប្រទះឃើញសត្វស្វារាប់សិបក្បាល បានចូលអុកឡុកក្នុងទីក្រុងញូដេលី ចំពេលប្រទេសឥណ្ឌាកំពុងដាក់ក្នុងភាពអាសន្ន ដែលពុំអនុញ្ញាតឲ្យពលរដ្ឋចេញក្រៅផ្ទះផ្ដេសផ្ដាសឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង គេសង្កេតឃើញកងទ័ពស្វាជាច្រើនក្បាល បានដើរតាមដងផ្លូវយ៉ាងអនាធិបតេយ្យ ជាពិសេសពួកវាបានរត់លេងនៅតាមជញ្ជាំងជុំវិញបរិវេណនៃវិមានរបស់ប្រធានាធិបតីឥណ្ឌាទៀតផង។ ជាមួយគ្នានេះដែរ មន្ដ្រីម្នាក់ដែលទទួលបន្ទុកនៅច្រកចូលវិមានបាននិយាយថា៖

ពួកវា(ស្វា)រាប់សិបក្បាល បានចូលអុកឡុកក្នុងទីក្រុងមែន ប៉ុន្ដែមិនទាន់គំរាមកំហែងដល់មនុស្សនៅឡើយទេ។

សម្ដីមន្ដ្រី

ប៉ុន្ដែពពួកស្វាទាំងនេះ ក៏បានបង្កជាហានិភ័យមួយចំនួនដល់ប្រជាជនផងដែរ តាមរយៈការដណ្ដើមចំណីអាហារពីអ្នកដើរផ្សារជាដើម ដែលប្រការនេះ អាចបណ្ដាលមកពីភាពអត់ឃ្លាន។ ជាក់ស្ដែង កាលពីប៉ុន្មានថ្ងៃមុននេះ សត្វសេះសម្រាប់ដឹកភ្ញៀវទេសចរចំនួនបួនក្បាលត្រូវបានងាប់ ក៏ដោយសារភាពស្រេកឃ្លានផងដែរ។ ក្រៅពីនេះ គេក៏ប្រទះឃើញហ្វូងសត្វគោ និងឆ្កែជាច្រើនក្បាលផ្សេងទៀត បានដើរតាមផ្លូវក្នុងទីក្រុងយ៉ាងសេរី ដើម្បីស្វែងរកកាកសំណល់នៅតាមធុងសំរាមស៊ីទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

ហ្វូងសត្វស្វាអុកឡុកក្នុងទីក្រុង
ហ្វូងសត្វស្វាអុកឡុកក្នុងទីក្រុង
ហ្វូងសត្វស្វាអុកឡុកក្នុងទីក្រុង
ហ្វូងសត្វស្វាអុកឡុកក្នុងទីក្រុង
ហ្វូងសត្វស្វាអុកឡុកក្នុងទីក្រុង
ហ្វូងសត្វស្វាអុកឡុកក្នុងទីក្រុង
ហ្វូងសត្វស្វាអុកឡុកក្នុងទីក្រុង
ហ្វូងសត្វស្វាអុកឡុកក្នុងទីក្រុង
សត្វស្វា
សត្វស្វា
ហ្វូងសត្វស្វាអុកឡុកក្នុងទីក្រុង
ហ្វូងសត្វស្វាអុកឡុកក្នុងទីក្រុង
ហ្វូងសត្វស្វាអុកឡុកក្នុងទីក្រុង
ហ្វូងសត្វស្វាអុកឡុកក្នុងទីក្រុង
សត្វឆ្កែ និងគោ
សត្វឆ្កែ និងគោ
សត្វឆ្កែ
សត្វឆ្កែ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T