អង់គ្លេស៖ កាលពីពេលថ្មីៗនេះ គេប្រទះឃើញម៉ាស៊ីន Dalek បានដើរចុះល្បាតតាមភូមិតូចៗក្នុងប្រទេសអង់គ្លេស ដើម្បីប្រាប់ឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះ ក៏ដូចជារស់នៅដាច់ដោយឡែក កំឡុងពេលវីរុសកូរ៉ូណាកំពុងតែរាតត្បាត។

តាមរយៈសកម្មភាពរបស់ម៉ាស៊ីន Dalek ត្រូវបានអ្នកស្រុកថតជាឃ្លីបវីដេអូទុក រួចយកទៅបង្ហោះនៅលើបណ្ដាញសង្គម Twitter ខណៈដែលម៉ាស៊ីននេះកំពុងរំកិលលើផ្លូវតាមមុខផ្ទះប្រជាពលរដ្ឋក្នុងភូមិ Robin Hood’s Bay ភាគខាងជើងតំបន់ Yorkshire ។ ហើយជាមួយគ្នានេះ គេក៏បានឮសំឡេងដែលនិយាយចេញពីម៉ាស៊ីននោះថា «អ្នកទាំងអស់គ្នាត្រូវស្នាក់នៅក្នុងផ្ទះតាមបញ្ជារបស់ Daleks»។

យ៉ាងណាមិញ ក្រុមប៉ូលិស Tayside នៅ Scotland ក៏បានធ្វើការចែករំលែកឃ្លីបវីដេអូនោះឡើងវិញម្ដងទៀតនៅលើបណ្ដាញសង្គម Twitter ក្នុងគោលបំណងលើកទឹកចិត្ដឲ្យប្រជាជនស្ដាប់តាមដំបូន្មានរបស់រដ្ឋាភិបាល និងស្នាក់នៅក្នុងផ្ទះបណ្ដោះអាសន្ន។

សូមជម្រាបថា អង់គ្លេសគឺជាប្រទេសមួយក្នុងចំណោមប្រទេសដទៃទៀតក្នុងតំបន់អឺរ៉ុប ដែលរងគ្រោះខ្លាំងដោយសារវីរុសកូរ៉ូណា ហើយបើគិតមកទល់ម៉ោង ៤:០០នាទីល្ងាចថ្ងៃទី០៨ ខែមេសានេះ ចំនួនសរុបនៃអ្នកឆ្លងវីរុសនៅប្រទេសអង់គ្លេសបានកើនដល់ ៥៥,២៤២នាក់ហើយ ខណៈមនុស្សចំនួន ៦,១៥៩នាក់ទៀតបានស្លាប់បាត់បង់ជីវិត។  នេះបើយោងតាមតារាងទិន្នន័យ Tracking Coronavirus របស់ BNO News

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ម៉ាស៊ីន Dalek
ម៉ាស៊ីន Dalek
ម៉ាស៊ីន Dalek
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ