ទំនើបមែន! អង់គ្លេសប្រើម៉ាស៊ីន Dalek ឲ្យចុះល្បាតតាមភូមិ និងប្រាប់ប្រជាជនឲ្យស្នាក់នៅក្នុងផ្ទះ កំឡុងពេលវីរុសកូរ៉ូណារាតត្បាត (មានវីដេអូ)

//s5.kh1.co/bd/bd73dbbb5d7b7b24e5f457cbaf1ccea09a9278ae.jpg
សង្គម

 ០៨-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

កាលពីពេលថ្មីៗនេះ គេប្រទះឃើញម៉ាស៊ីន Dalek បានដើរល្បាតតាមភូមិតូចៗក្នុងប្រទេសអង់គ្លេស ដើម្បីប្រាប់ឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះ ក៏ដូចជាផ្ដាច់ខ្លួនដាច់ដោយឡែក កំឡុងពេលវីរុសកូរ៉ូណាកំពុងតែរាតត្បាត

អង់គ្លេស៖ កាលពីពេលថ្មីៗនេះ គេប្រទះឃើញម៉ាស៊ីន Dalek បានដើរចុះល្បាតតាមភូមិតូចៗក្នុងប្រទេសអង់គ្លេស ដើម្បីប្រាប់ឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះ ក៏ដូចជារស់នៅដាច់ដោយឡែក កំឡុងពេលវីរុសកូរ៉ូណាកំពុងតែរាតត្បាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈសកម្មភាពរបស់ម៉ាស៊ីន Dalek ត្រូវបានអ្នកស្រុកថតជាឃ្លីបវីដេអូទុក រួចយកទៅបង្ហោះនៅលើបណ្ដាញសង្គម Twitter ខណៈដែលម៉ាស៊ីននេះកំពុងរំកិលលើផ្លូវតាមមុខផ្ទះប្រជាពលរដ្ឋក្នុងភូមិ Robin Hood’s Bay ភាគខាងជើងតំបន់ Yorkshire ។ ហើយជាមួយគ្នានេះ គេក៏បានឮសំឡេងដែលនិយាយចេញពីម៉ាស៊ីននោះថា «អ្នកទាំងអស់គ្នាត្រូវស្នាក់នៅក្នុងផ្ទះតាមបញ្ជារបស់ Daleks»។

យ៉ាងណាមិញ ក្រុមប៉ូលិស Tayside នៅ Scotland ក៏បានធ្វើការចែករំលែកឃ្លីបវីដេអូនោះឡើងវិញម្ដងទៀតនៅលើបណ្ដាញសង្គម Twitter ក្នុងគោលបំណងលើកទឹកចិត្ដឲ្យប្រជាជនស្ដាប់តាមដំបូន្មានរបស់រដ្ឋាភិបាល និងស្នាក់នៅក្នុងផ្ទះបណ្ដោះអាសន្ន។

សូមជម្រាបថា អង់គ្លេសគឺជាប្រទេសមួយក្នុងចំណោមប្រទេសដទៃទៀតក្នុងតំបន់អឺរ៉ុប ដែលរងគ្រោះខ្លាំងដោយសារវីរុសកូរ៉ូណា ហើយបើគិតមកទល់ម៉ោង ៤:០០នាទីល្ងាចថ្ងៃទី០៨ ខែមេសានេះ ចំនួនសរុបនៃអ្នកឆ្លងវីរុសនៅប្រទេសអង់គ្លេសបានកើនដល់ ៥៥,២៤២នាក់ហើយ ខណៈមនុស្សចំនួន ៦,១៥៩នាក់ទៀតបានស្លាប់បាត់បង់ជីវិត។  នេះបើយោងតាមតារាងទិន្នន័យ Tracking Coronavirus របស់ BNO News

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ម៉ាស៊ីន Dalek
ម៉ាស៊ីន Dalek
ម៉ាស៊ីន Dalek
ម៉ាស៊ីន Dalek
ម៉ាស៊ីន Dalek
ម៉ាស៊ីន Dalek
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T