បានមែនដឹងតែកប់ហើយ! Barca ដាក់គោលដៅតាមយកអតីតកីឡាករ Real Madrid រូបនេះ នៅរដូវក្ដៅខាងមុខ

//s5.kh1.co/49/4936ce2695de1adf6305ab8a62a3798cb76173d4.jpg
កីទ្បា

 ០៨-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Barca ដាក់គោលដៅតាមយកអតីតខ្សែការពារស្លាបឆ្វេងក្រុម Real Madrid កីឡាករ Theo Hernandez

អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ FC Barcelona ត្រូវបានគេរាយការណ៍ថា មានចំណាប់អារម្មណ៍ ក្នុងការនាំយកខ្សែការពារក្រុម​ AC Milan កីឡាករ Theo Hernandez មកពង្រឹងក្រុមនៅរដូវក្ដៅខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Theo Hernandez
  កីឡាករ Theo Hernandez

ចាប់តាំងពី Hernandez ផ្លាស់មកកាន់កីឡដ្ឋាន San Siro ក្នុងតម្លៃ១៨លានផោន កាលពីរដូវក្ដៅឆ្នាំមុនមក គេបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ នៅក្របខណ្ឌ Serie A រដូវកាលនេះ ពោលក្នុងនាមជាខ្សែការពារស្លាបឆ្វេង គេរកបាន៦គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន២ដង ក្នុងចំណោមការបង្ហាញខ្លួន២៥ប្រកួត។

តាមរយៈទម្រង់លេងដ៏ល្អនេះ បានទាក់ចិត្តក្លិបជាច្រើននៅតំបន់អឺរ៉ុប ដោយយោងតាមការចុះផ្សាយរបស់កាសែត Marca ក្លិប Barcelona ក៏ជាបេក្ខភាពមួយ ក្នុងចំណោមក្លិបធំៗផ្សេងទៀតដែលចាប់អារម្មណ៍ទៅលើកីឡាករ២២ឆ្នាំ។

  កីឡាករ Theo Hernandez
  កីឡាករ Theo Hernandez

ប្រភពដដែលបានបន្ថែមទៀតថា តម្លៃខ្លួនរបស់ Hernandez អាចនឹងឡើងថ្លៃជាងមុនគុណនឹងពីរ ដោយក្លិប AC Milan ទំនងជាទាមទារយ៉ាងហោចណាស់ ៣៥លានផោន សម្រាប់ការផ្ទេរអតីតកីឡាករ Real Madrid និង Atletico Madrid រូបនេះ។

  កីឡាករ Theo Hernandez
  កីឡាករ Theo Hernandez

យ៉ាងណាមិញ Barcelona អាចនឹងត្រូវប្រឈមជាមួយក្លិបយក្ស២ ក្នុងការប្រជែងយក Hernandez ក្នុងនោះ បើយោងតាមរបាយការណ៍ ក្លិបយក្សបារាំង Paris Saint-Germain និង Manchester City ក៏ចាប់អារម្មណ៍ទៅលើខ្សែការពារស្លាបសញ្ជាតិបារាំងផងដែរ៕

ប្រភពDailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T