បងប្រុស Goo Hara ទម្លាយថា ប្អូនស្រីធ្វើអត្តឃាតព្រោះអតីតមិត្តប្រុសគម្រាម និងដាក់សម្ពាធនាង?

//s5.kh1.co/cd/cde687898141f194e57f3bb07f3ef682bdc0fd32.jpg
នារី

 ០៨-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បងប្រុស Goo Hara ថ្មីៗនេះបានសរសេរលិខិតមួយ ដែលបង្ហាញពីបំណងប្រាថ្នារបស់ខ្លួន ចំពោះអតីតមិត្តប្រុសរបស់ប្អូនស្រី គឺ Choi Jong Bum សុំឲ្យគេទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ចំពោះសកម្មភាពដែលបានធ្វើដាក់ប្អូនស្រី។

កូរ៉េខាងត្បូង ៖ បន្ទាប់ពីទទួលមរណភាព កាលពីថ្ងៃទី ២៤ ខែវិច្ឆិកាឆ្នាំមុន ដោយការធ្វើអត្តឃាត ក្នុងវ័យទើបតែ ២៨ឆ្នាំ Goo Hara បានធ្វើមហាជនមានចិត្តអាណិត និងស្ដាយស្រណោះរូបនាងជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូចដែលប្រិយមិត្តបានជ្រាបមកហើយ បន្ទាប់ពីការស្លាប់របស់នាង ក៏មានរឿងរ៉ាវជាច្រើន ត្រូវបានទម្លាយចេញ ធ្វើឲ្យមហាជន កាន់តែយល់ច្បាស់ពីមូលហេតុ ដែលនាងសម្រេចចិត្តបញ្ចប់ជីវិតទាំងវ័យក្មេងបែបនេះ។ ដូចជាពេលថ្មីៗនេះអីចឹងដែរ បងប្រុសរបស់ Goo Hara លោក Goo Ho In បានធ្វើការអំពាវនាវ ស្នើសុំរកយុត្តិធម៌ ចំពោះអំពើអាក្រក់របស់ Choi Jong Bum ដែលជាអតីតសង្សាចាស់របស់ប្អូនស្រី។

លោក Goo Ho In (បងប្រុសរបស់ Goo Hara) បានសរសេរលិខិតយ៉ាងវែងអន្លាយមួយ នៅលើបណ្តាញ Instagram ដោយទាមទាឲ្យមាន ការដាក់ទណ្ឌកម្មយ៉ាងខ្លាំងចំពោះ Choi Jong Bum អតីតមិត្តប្រុសរបស់ Goo Hara ដែលធ្លាប់មានរឿងប្ដឹងផ្ដល់ជាមួយនាង ពីបទរំលោភ និងគម្រាមកំហែង Goo Hara

មិនត្រឹមតែប៉ុណ្ណឹងទេ Goo Ho In ក៏បានបង្ហើបឲ្យដឹងផងដែរថា Choi Jong Bum គឺជាមូលហេតុធំបំផុតមួយ នៃការសម្រេចចិត្តសម្លាប់ខ្លួនរបស់ Goo Hara។ 

លោក Goo Ho In បានសង្កត់ធ្ងន់ថា រហូតមកដល់ពេលនេះ លោកនៅតែមិនយល់ពីមូលហេតុ ដែលសង្សាចាស់របស់ប្អូនស្រី ស្រាប់តែរួចខ្លួនទៅវិញ ទាំងដែលភាគីខាងប្អូនស្រីបានទម្លាយហើយថា នាងត្រូវបានប្រុសម្នាក់នេះគម្រាមទម្លាយវីដេអូអាសអាភាស។ 

ជាថ្មីម្តងទៀត លោកបានបញ្ជាក់ថា លោករំពឹងថាតុលាការនឹងដាក់ទណ្ឌកម្មចំពោះ Choi Jong Bum យ៉ាងធ្ងន់ធ្ងរ ដោយសារតែគេ ជាមូលហេតុនៃការសម្រេចចិត្តសម្លាប់ខ្លួនរបស់ Goo Hara

គួររម្លឹកផងដែរថា កាលពីឆ្នាំមុនលោក Choi Jong Bum ទទួលបានការចោទប្រកាន់ចំនួន ៥ ករណី គឺករណីធ្វើឲ្យមានរបួសស្នាម ការជំរិតទារប្រាក់ ការគម្រាមកំហែង រំលោភបំពានច្បាប់ពិសេសស្តីពីអំពើហិង្សាផ្លូវភេទ (រាប់បញ្ចូលទាំងការឆែកឆេរ) និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។

យ៉ាងណាមិញ កាលពីខែសីហាកន្លងទៅនេះ តុលាការបានកាត់ទោស Choi Jong Bum ឲ្យជាប់ពន្ធនាគាររយៈពេល ឆ្នាំ ខែ (នៅក្រៅឃុំ) ប៉ុន្តែនេះមិនមែនជា ការសម្រេចចុងក្រោយទេ។ ការជំនុំជម្រះលើកក្រោយ របស់លោក Choi នឹងធ្វើឡើង នៅថ្ងៃទី ២១ ខែឧសភា៕

ទស្សនារូបភាពខាងក្រោម ៖ 

បងប្រុស​​និង​ Goo Hara កាលពីក្មេង
បងប្រុស​​និង​ Goo Hara កាលពីក្មេង
ពិធីបុណ្យរបស់ Goo Hara
ពិធីបុណ្យរបស់ Goo Hara
ពិធីបុណ្យរបស់ Goo Hara
ពិធីបុណ្យរបស់ Goo Hara
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T