Juventus បើកភ្លើងខៀវឲ្យ R. Madrid នាំយក Ronaldo ត្រឡប់ទៅវិញ ប៉ុន្តែក្លិបយក្សអេស្ប៉ាញត្រូវបង់ឲ្យពួកគេចំនួន…

//s5.kh1.co/2f/2f470242bcda8f59e0da91acd6dba9c0829efd4f.jpg
កីទ្បា

 ០៨-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Juventus បើកភ្លើងខៀវឲ្យ R. Madrid នាំយក Ronaldo ត្រឡប់ទៅវិញ ប៉ុន្តែក្លិបយក្សអេស្ប៉ាញត្រូវបង់ឲ្យពួកគេចំនួន៥០លានផោន

អ៊ីតាលី៖ យោងតាមរបាយការណ៍របស់កាសែត Corriere dello Sport ក្លិបសេះបង្កង់ Juventus គ្រោងអនុញ្ញាតឲ្យខ្សែប្រយុទ្ធ Cristiano Ronaldo ត្រឡប់ទៅចូលរួមជាមួយ Real Madrid វិញ ក្នុងតម្លៃសមរម្យមួយ។ ប្រភពពីកាសែតអ៊ីតាលីបានបន្តទៀតថា Juventus បើកទទួលសំណើលុយសុទ្ធចំនួន៥០លានផោន សម្រាប់តម្លៃខ្លួនម្ចាស់អាវលេខ៧រូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo

ការផ្ទុះឡើងនៃជំងឺ Covid-19 បានបង្កផលប៉ះពាល់យ៉ាងខ្លាំងទៅដល់កីឡាស្ទើរគ្រប់វិស័យ ជាពិសេសបច្ចុប្បន្នឃើញថា បណ្ដាក្លិបបាល់ទាត់នៅតំបន់អឺរ៉ុបចាប់ផ្ដើមជួបបញ្ហាហិរញ្ញវត្ថុ។ ទន្ទឹមនឹងវបត្តិសេដ្ឋកិច្ចនេះ ក្លិប Juventus ត្រូវបានគេរាយការណ៍មកថា ត្រូវបង្ខំចិត្តបញ្ចេញកីឡាករមួយចំនួន ដើម្បីទទួលបានថវិការសម្រាប់ទ្រទ្រង់ក្លិប។

Ronaldo ជាកីឡាករដែលទទួលបានប្រាក់ពលកម្មខ្ពស់ជាងគេ ប្រចាំក្របខណ្ឌ Serie A ដោយជម្រើសជាតិព័រទុយហ្កាល់រកបាន២៧,៥លានផោន ក្នុងមួយរដូវកាល ស្របពេលកិច្ចសន្យានេះ ដំណើរការរហូតដល់ខែមិថុនា ឆ្នាំ២០២២ឯណោះ។

  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo

យ៉ាងណាមិញ បើយោងតាមការបញ្ជាក់របស់កាសែត Daily Mail កីឡាករក្រុម Juventus ទាំងអស់បានយល់ព្រមកាត់បន្ថយប្រាក់ខែរបស់ខ្លួន ដែលអាចសម្រួលដល់ក្លិបបានចំនួន៨០លានផោន សម្រាប់រយៈពេល៤ខែខាងមុខ។ ដោយឡែក Ronaldo ផ្ទាល់ត្រូវខាតបង់ប្រាក់ខែរបស់គេ ប្រមាណ១០លានផោន។

កាលពីសប្ដាហ៍មុន ប្រធានក្លិបក្រុមរហ័សនាមសេះបង្កង់លោក Andrea Agnelli មានទំនុកចិត្តថានឹងសម្រេចកិច្ចព្រមព្រៀងបន្តកិច្ចសន្យាថ្មីជាមួយ Ronaldo រហូតដល់ឆ្នាំ ២០២៤ ដើម្បីចងជើងខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំ នៅកីឡដ្ឋាន Allianz Stadium បន្ត ដោយលោកគ្រោងស្នើ បង្វិលលុយប្រមាណ១០លានផោន ដែលជំពាក់ Ronaldo សងទៅគេវិញ នៅ២រដូវកាលបន្ទាប់។

  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo

ដោយឡែករបាយការណ៍កាលពីពេលថ្មីៗនេះ បានអះអាងថា Juventus បានប្ដូរចិត្ត ដោយបើកភ្លើងខៀវឲ្យ Ronaldo ចាកចេញ ខណៈក្លិប Real Madrid កំពុងចាប់អារម្មណ៍៍នាំយកគេត្រឡប់ទៅវិញ។

គួររម្លឹកផងដែរថា Ronald បានផ្លាស់ពី Real Madrid មកកាន់ Juventus ក្នុងឆ្នាំ២០១៨ អមជាមួយតម្លៃផ្ទេរ ១០០លានផោន។ គិតមកទល់ពេលនេះ គេរកបាន៥៣គ្រាប់ហើយ ក្នុងចំណោមការបង្ហាញខ្លួន៧៥ប្រកួត ឲ្យក្លិបយក្សអ៊ីតាលី៕

ប្រភពDailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T