Wan-Bissaka ចាត់ទុកខ្សែប្រយុទ្ធឆ្នើមនៅ PL ម្នាក់នេះជាកីឡាករដែលខ្លួនពិបាករារាំងជាងគេ

//s5.kh1.co/04/041cfbc5f676679c66312b27d48be33f1890610a.jpg
កីទ្បា

 ០៧-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Wan-Bissaka ចាត់ទុកខ្សែ Raheem Sterling ជាកីឡាករដែលគេពិបាករារាំងជាងគេ

អង់គ្លេស៖ កីឡាករ Aaron Wan-Bissaka បានចុចឈ្មោះខ្សែប្រយុទ្ធស្លាប Raheem Sterling របស់ក្រុមមេឃខៀវ Manchester City ថាជាគូប្រកួតដែលគេពិបាករារាំងជាងគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Raheem Sterling
កីឡាករ Raheem Sterling

Wan-Bissaka បានក្លាយជារនាំងការពារដ៏សំខាន់ម្នាក់របស់ក្រុម Man UTD ចាប់តាំងពីផ្លាស់ពីក្រុម Crystal Palace មកកាន់កីឡដ្ឋាន Old Trafford ក្នុងតម្លៃ៥០លានផោន កាលពីរដូវក្ដៅឆ្នាំមុនមក។ ជាក់ស្ដែងខ្សែការពារស្លាបស្ដាំ បង្ហាញខ្លួនឲ្យក្រុមលោក Ole Gunnar Solskjaer បាន៣៤ប្រកួតហើយ ក្នុងរដូវកាល២០១៩/២០ នេះ។

យ៉ាងណាមិញ នៅពេលត្រូវបានគេសួរថា តើកីឡាកររូបណាដែលគេគិតថា ពិបាកបិទជាងគេ តាំងពីលេងឲ្យ Man UTD មក? ភ្លាមៗនោះ ជម្រើសជាតិអង់គ្លេសបានតបទៅវិញ យ៉ាងដូច្នេះថា៖

ខ្ញុំគិតថា Raheem Sterling។ គាត់ជាគូប្រកួតដែលខ្ញុំពេញចិត្ត។ គាត់ជាកីឡាករមិនងាយបោះបង់។ វាមិនមែនជារឿងធំដុំអីទេ ប្រសិនបើគាត់មិនអាចឆ្លងផុតអ្នកនោះ តែសំខាន់គាត់តែងតែត្រឡប់មកវិញ ហើយនឹងព្យាយាមញាក់យើងឲ្យផុតជានិច្ច។ ហើយនេះជាអ្វីដែលខ្ញុំចូលចិត្តគាត់។

កីឡាករ Wan-Bissaka

Wan-Bissaka បានលេងតទល់នឹង Sterling ចំនួន២ដង ក្នុងរដូវកាលនេះ ដោយក្នុងនោះក្រុម Man UTD បានយកឈ្នះទៅលើ Man City ទាំងពីរប្រកួត ជាពិសេសខ្សែការពារស្លាបវ័យ២២ឆ្នាំ បានបិទ Sterling យ៉ាងល្អ មិនឲ្យគេរកបានសូម្បីតែ១គ្រាប់។

Wan-Bissaka ទល់នឹង Sterling
Wan-Bissaka ទល់នឹង Sterling

ម្ចាស់អាវលេខ២៩ របស់ក្រុមបិសាចក្រហម រូបនេះ បាននិយាយបន្ថែមពីការប្រកួតទល់នឹងក្រុមលោក Pep Guardiola ថា៖

ខ្ញុំពិតជាសប្បាយចិត្តនឹងទម្រង់លេងរបស់ខ្ញុំ ទល់នឹងក្រុម Man City ទាំង២ប្រកួត ហើយសម្រាប់លទ្ធផលនោះ គឺជាអ្វីដែលពួកយើងត្រូវការ។

កីឡាករ Wan-Bissaka
Wan-Bissaka ទល់នឹង Sterling
Wan-Bissaka ទល់នឹង Sterling

គួររម្លឹកផងដែរថា សម្រាប់ការប្រកួត Manchester Derby នៅក្របខណ្ឌ Premier League រដូវកាលនេះ ក្នុងជើងទី១ នៅឯកីឡដ្ឋាន Etihad Stadium ក្រុម Man UTD បានយកឈ្នះ Man City ២ទល់នឹង១។​ ចំណែកឯជើងទី២ ត្រឡប់មកលេងនៅកីឡដ្ឋាន Old Trafford វិញ ក្រុមលោក Solskjaer បានបន្តយកឈ្នះក្រុមលោក Pep ២ទល់នឹង០៕

ប្រភពdailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T