ស្ងាត់ៗមានក្លិប១នៅ PL លួចទាក់ទងមក Sanchez ខណៈ Man UTD គ្រោងបញ្ចេញម្ចាស់អាវលេខ៧រូបនេះ នៅរដូវក្ដៅខាងមុខ

//s5.kh1.co/5b/5bdba96e90af8d08a8d68716534e269be8a92d50.jpg
កីទ្បា

 ០៦-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

West Ham បានទាក់ទងមកតំណាងរបស់ Sanchez ខណៈ Man UTD គ្រោងបញ្ចេញម្ចាស់អាវលេខ៧រូបនេះ នៅរដូវក្ដៅខាងមុខ

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបញញួរយក្ស West Ham United​ បានទាក់ទងទៅកាន់តំណាងរបស់កីឡាករ Alexis Sanchez ជុំវិញការចរចាផ្ទេរយក ខ្សែប្រយុទ្ធសញ្ជាតិឈីលី នៅរដូវក្ដៅខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Alexis Sanchez
  កីឡាករ Alexis Sanchez

Sanchez បច្ចុប្បន្នកំពុងលេងឲ្យក្រុម Inter Milan ក្នុងកិច្ចសន្យាខ្ចីជើង ពីក្រុមបិសាចក្រហម Manchester United ប៉ុន្តែគេហាក់មិនសូវជោគជ័យនៅអ៊ីតាលីនោះទេ ដោយសារតែគេបានជួបបញ្ហារបួសញាំញី។ ជាក់ស្ដែង ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំ ទើបបង្ហាញខ្លួនឲ្យក្រុមលោក Antonio Conte បាន១៥ប្រកួតប៉ុណ្ណោះ ក្នុងនោះគេរកបាន១គ្រាប់គត់ ហើយ Inter មិនមានគម្រោងរក្សាទុករូបគេ រហូតដល់រដូវកាលបន្ទាប់ឡើយ។

យោងតាមការចុះផ្សាយរបស់កាសែត FC Inter News មូលហេតុដែល ក្លិបយក្សអ៊ីតាលីមិនសម្រចចិត្តទិញ Sanchez ផ្ដាច់ពី Man UTD គឺដោយសារតែប្រាក់ពលកម្ម ដ៏មហាសាលរបស់គេប្រមាណ ១៣លានផោន ក្នុង១ឆ្នាំ។

  កីឡាករ Alexis Sanchez
  កីឡាករ Alexis Sanchez

យ៉ាងណាមិញ ក្លិប Man UTD ក៏មិនមានបំណងរក្សារទុកម្ចាស់អាវលេខ៧រូបនេះដែរ ដោយពួកគេគ្រោងនឹងលក់ Sanchez នៅពេលទីផ្សារដោះដូរបើកទ្វារម្ដងទៀត។

ទន្ទឹមនឹងនេះ ក្លិប West Ham ត្រូវបានគេរាយការណ៍មកថា បានទាក់ទងទៅភ្នាក់ងាររបស់​ Sanchez លោក Fernardo Felicevich រួចរាល់ហើយ ដើម្បីសួរនាំពីលទ្ធភាពដែលអាចផ្ទេរយក ជម្រើសជាតិឈីលី ក៏ដូចជាការជូនដំណឹងប្រាប់ពីការចាប់អារម្មណ៍របស់ពួកគេទៅលើសាមីកីឡាករ។

អតីតខ្សែប្រយុទ្ធក្រុម Arsenal ទទួលបានថ្លៃឈ្នួលនឿយហត់ ៤សែនផោន ក្នុង១សប្ដាហ៍នៅ Man UTD ហើយ West Ham ទំនងជាមិនមានលទ្ធភាពផ្ដល់ប្រាក់ពលកម្មច្រើនបែបនេះទៅដល់ Sanchez ដូចក្រុមបិសាចក្រហមនោះទេ។ ដូច្នេះមានន័យថា កីឡាករនឹងត្រូវកាត់បន្ថយប្រាក់ខែរបស់ខ្លួន ប្រសិនបើផ្លាស់ទៅចូលរួមជាមួយក្រុមលោក David Moyes។

លោក David Moyes
លោក David Moyes

តួយ៉ាង កំឡុងពេលខ្ចីជើងលេងនៅ Inter ក្រុម Man Utd បានចំណាយ៣សែនផោនក្នុង១សប្ដាហ៍ សម្រាប់ប្រាក់ខែរបស់ Sanchez ខណៈខាងក្លិបនៅ Serie A ជួយចំណាយ១សែនផោន។

គួរឲ្យដឹងដែរថា បើយោងតាមរបាយការណ៍រ​បស់កាសែត​ AF ចាប់តាំងពី Sanchez ផ្លាស់ពី Arsenal មកកាន់កីឡដ្ឋាន Old Trafford ក្នុងឆ្នាំ២០១៨  ក្លិប Man UTD បានចំណាយទៅលើរូបគេអស់រហូតដល់ទៅ ៦៤,៥លានផោនហើយ៕

ប្រភពAF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T