សម្រាប់​អ្នក​ចូល​ចិត្ត​ហឹរ ​កុំ​ថា​អត់​ដឹង​​ ​​ខ្ញី ជួយ​អី​ខ្លះ!

//s5.kh1.co/e5/e5ceb1958e64a76af0be86aa0ddcb2281f639134.jpg
នារី

 ០៦-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មើម​ខ្ញីមាន​រសជាតិ​ហិរ និង​ក្តៅ ហើយ​អាច​រក​ទិញ​បាន​នៅ​តាម​ផ្សារ​នានា យក​ទៅ​ស្ល​បានជា​ម្ហូប​ច្រើន​មុខ។

មើម​ខ្ញីមាន​រសជាតិ​ហិរ និង​ក្តៅ ហើយ​អាច​រក​ទិញ​បាន​នៅ​តាម​ផ្សារ​នានា យក​ទៅ​ស្ល​បានជា​ម្ហូប​ច្រើន​មុខ ឆុង​ជាមួយ​ទឹក​ក្ដៅ ផឹក​ជា​ទឹកតែ និង​ធ្វើ​ជា​ឱសថ បាន​ផងដែរ។ នេះជា​អត្ថប្រយោជន៍ ៧​យ៉ាង ពី​មើម​ខ្ញី ចំពោះ​សុខភាព៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ​អាច​បំបាត់​អាការៈ​ក្អួត​ចង្អោរ

តាម​ការសិក្សា ខ្ញី អាច​ជួប​បំបាត់​អាការៈ​ក្អូតចង្អោរ ដោយសារ​ការធ្វើដំណើរ (ពុល​ឡាន) ពេលពពោះ និង​ការព្យាបាល​មហារីក​ដោយ​ប្រើ​ថ្នាំ​គីមី។ ចំណែក​ការសិក្សា​របស់​ថៃ រកឃើញ​ថា ខ្ញី​មាន​ប្រសិទ្ធភាព​ដូច​ថ្នាំ Dimenhydrinate ដែរ ក្នុង​ការ​បង្ការ និង​ព្យាបាល​អាការៈ​ក្អូត​ចង្កោរ​របស់​ស្រ្ដី​ពពោះ។

២. ​បន្ថយ​ការហើមពោះ ខ្យល់ក្នុង​ពោះវៀន និង​ជំងឺ​ទល់​លាមក

ខ្ញី អាច​ជួយ​សម្រាល​បញ្ហា​ក្រពះ-ពោះវៀន ដោយ​អង់ស៊ីម​រំលាយ​អាហារ Zingibain ជួយ​រាងកាយ​បំបែក​ប្រូតេអ៊ីន។ សមាសធាតុ​នេះ ជួយ​ឲ្យ​អាហារ​ឆ្លងកាត់​ប្រព័ន្ធ​រាងកាយ​របស់​យើង​យ៉ាង​ងាយស្រួល កាត់បន្ថយ​ការ​ហើមពោះ ខ្យល់​ក្នុង​ពោះវៀន និង​ជំងឺ​ទល់លាមក។

៣. ជួយ​ប្រឆាំង​​ការឆ្លង​រោគ

នៅពេល​យើង​មាន​អារម្មណ៍ថា នឹង​កើត​ជំងឺ​ផ្ដាសាយ ទឹក​ខ្ញីស្រស់ គឺ​ជាជម្រើស​ល្អ​មួយ ដោយសារ​សមាសធាតុ​សកម្ម​ អាច​ជួយ​ឲ្យ​រាងកាយ​យើង​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​បាន។ ក្នុង​ការសិក្សា ក៏​រកឃើញ​ដែរ ទឹកខ្ញី​ស្រស់ មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ការ​ឆ្លង​វីរុស​តាម​ផ្លូវដង្ហើម ហើយ​ខ្ញី​ស្ងួត ពុំមាន​ប្រសិទ្ធភាព​ដូច​ខ្ញីស្រស់​នោះទេ។

៤. ជួយ​បំបាត់​ការឈឺចាប់​ពេល​មករដូវ

ការសិក្សា លើ​ប្រជាជន​អ៊ីរ៉ង់ រកឃើញ​ថា ខ្ញី​មាន​ប្រសិទ្ធភាព ដូច​ថ្នាំ Ibuprofen សម្រាប់​ការ​សម្រួល​ការឈឺ​ចាប់​ពេល​មក​រដូវ។ ការសិក្សា​នេះ អ្នកចូលរួម​បាន​ផឹកថ្នាំ​គ្រាប់ផលិតពី​​ម្សៅ​ខ្ញី ២៥០​មីលីក្រាម ៤​ដង/ថ្ងៃ សម្រាប់​រយៈពេល ៣​ថ្ងៃ។

៥. ជួយ​ប្រឆាំង​ការរលាក

Gingeroal ជាសារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ក្នុង​មើម​ខ្ញី ជួយ​ប្រឆាំង​នឹង​ការ​រលាក។ ការសិក្សា បញ្ជាក់​ថា ថ្នាំគ្រាប់​ចម្រាញ់​ពី​ខ្ញី និង​ក្រមួន​ចម្រាញ់​ពី​ខ្ញី អាច​ជួយ​បំបាត់​ការ​ឈឺចាប់ ដោយ​ការ​ជាប់​សន្លាក់។

៦. ​ជួយ​ប្រឆាំង​ការ​កើត​មហារីក​ពោះវៀន

ការសិក្សា ដោយ Cancer Prevention Research ចេញផ្សាយ​នៅ​ឆ្នាំ​២០១១ បញ្ជាក់​ថា ថ្នាំ​គ្រាប់​ផលិត​ពី​ខ្ញី អាច​ជួយ​បង្ការ​ការ​កើត​ជំងឺ​មហារីក​ពោះរៀន។ ក្នុង​ការសិក្សា អ្នកចូលរួម​ផឹក​ថ្នាំ​គ្រាប់ ២៥០​មីលីក្រាម ចំនួន ៨​គ្រាប់/ថ្ងៃ។

៧. ​ជួយ​បញ្ចុះ​ទម្ងន់

មិនថា​ជា​ឱសថ ឬ​បន្លែ ខ្ញី​មាន​អត្ថប្រយោជន៍ ជួយ​កុំឲ្យ​ឡើង​ទម្ងន់ ដោយសារ​រសជាតិ​របស់​ខ្ញី ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ឆាប់​ឆ្អែត ជាមួយ​អាហារ​មាន​កាល់ឡូរី​ទាប។ ការសិក្សា រកឃើញ​ថា ប្រុសៗ ផឹកតែ​ខ្ញី (ធ្វើពី​ទឹកក្តៅ និង​ម្សៅខ្ញី) ក្រោយ​ញ៉ាំ​អាហារ មាន​អារម្មណ៍​ឆ្អែត​រយៈពេល​យូរ។ នេះ​ដោយសារ​ខ្ញី​ជួយ​ផលិត​កម្តៅ​ក្នុង​សារពាង្គកាយ និង​កាត់បន្ថយ​អារម្មណ៍​ឃ្លាន ដែល​ជួយ​ក្នុង​ការ​រក្សា​ទម្ងន់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T