នាយករដ្ឋមន្ត្រីអង់គ្លេស ត្រូវបញ្ជូនទៅនៅមន្ទីរពេទ្យ ​ក្រោយអាការៈ​កូវីដ១៩មិនព្រមធូរស្បើយ

//s5.kh1.co/28/284cb9b3c6a69a310618d8e0b5996f3ee10a3703.png
សង្គម

 ០៦-មេសា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​សម្រេច​ចូល​ពេទ្យ ក្រោយ​មិន​ធូរស្បើយ​ពី​កូ​វី​ដ​១៩

ឡុងដ៍៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូ​រី​ស ច​ន​សុ​ន (Boris Johnson) ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃអាទិត្យដើម្បីធ្វើតេស្ត បន្ទាប់ពី​លោកបានឆ្លងវីរុសកូវីត​១៩អស់រយៈពេល១០ថ្ងៃ​ ប៉ុន្តែ​អាការៈជំងឺរបស់លោកហាក់នៅមិនទាន់មានភាពធូរស្បើយនៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ច​ន​សុ​ន ​ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែក​​ បន្ទាប់ពីការធ្វើតេស្តវិជ្ជមានកាលពីខែមុន ​ហើយដោយសារតែ​​សីតុណ្ហភាព​ខ្លួនលោក​មិនព្រមថយចុះ ដូច្នេះវេជ្ជបណ្ឌិតរបស់លោកបានផ្តល់យោបល់ឱ្យលោក ច​ន​សុ​ន ត្រូវទៅមន្ទីរពេទ្យដើម្បីធ្វើតេស្តពិនិត្យសុខភាព។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ អ្នកនាំពាក្យរបស់វិមាន Downing Street បាន​និយាយ​​ថា​៖

តាម​យោបល់​របស់វេជ្ជបណ្ឌិត​ ​​លោកនាយក​រដ្ឋមន្ត្រី​​ត្រូវទៅមន្ទីរពេទ្យនៅយប់នេះ ដើម្បី​ធ្វើតេស្ត​ម្តងទៀត​។

 អ្នកនាំពាក្យរបស់វិមាន Downing Street

អ្នកនាំពាក្យ​​បាន​បន្ថែម​ថា៖

នេះ​គឺជា​ជំហាន​ប្រុង​ប្រយ័ត្ន​ជា​មុន ខណៈ​ដែល​នាយក​រដ្ឋមន្ត្រី​នៅ​តែ​មាន​ទាន់មានភាពធូរស្បើយ​ ​ បន្ទាប់ពីលោកបានឆ្លងជំងឺអស់រយៈពេល ១០ ថ្ងៃមកហើយ។

 អ្នកនាំពាក្យរបស់វិមាន Downing Street

សូមជម្រាបផងដែរថា នាយករដ្ឋមន្ត្រីអង់គ្លេសលោក ចនសុន ដែលមានវ័យ ៥៥ ឆ្នាំបានក្លាយជាមេដឹកនាំទីមួយនៃប្រទេសមហាអំណាច ដែលបានប្រកាសថាលោកបាន​ឆ្លងវីរុសកូវីត១៩។ ហើយរហូតមកដល់ពេលនេះ លោកត្រូវនៅដាច់ដោយឡែក ចំណែកឯការងារ​ដឹកនាំ​ការ​ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ​១៩​ នៅ​​ប្រទេសអង់​គ្លេស​ ត្រូវ​បាន​​​ផ្ទេរ​ទៅ​​ឱ្យរ​ដ្ឋមន្ត្រី​ការ​បរទេស​ដឹកនាំ​ជំនួស​៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T