អីយ៉ាស! ក្លិបយក្ស១នៅ Premier League ចាប់ផ្ដើមបើកការចរចាជាមួយ Coutinho ហើយ

//s5.kh1.co/3c/3c012358f0eb0746b78a8e092730b90bb430a552.jpg
កីទ្បា

 ០៦-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Chelsea ចាប់ផ្ដើម បើកកិច្ចចរចាជាមួយ​ Coutinho ហើយ ដើម្បីនាំយកជម្រើសជាតិប្រេស៊ីលរូបនេះមកកាន់កីឡដ្ឋាន Stamford Bridge

អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ FC Barcelona ត្រូវបានគេរាយការណ៍ថា បានដាក់តម្លៃខ្លួន ៨៦លានដុល្លារ ទៅលើគោលដៅរបស់ក្លិបតោខៀវ Cheslea ខ្សែបម្រើ Philippe Coutinho

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមការចុះផ្សាយរបស់កាសែតអេស្ប៉ាញ​ Sport ក្លិប Chelsea បានចាប់ផ្ដើមបើកកិច្ចចរចាជាមួយ Coutinho ហើយ ជុំវិញការផ្ទេរមកកាន់កីឡដ្ឋាន Stamford Bridge នៅរដូវក្ដៅខាងមុខ។

  ខ្សែបម្រើ Philippe Coutinho
  ខ្សែបម្រើ Philippe Coutinho

ខ្សែបម្រើសញ្ជាតិប្រេស៊ីល បច្ចុប្បន្នកំពុងលេងឲ្យក្រុមយក្សអាល្លឺម៉ង់ Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើងពី Barcelona ប៉ុន្តែនៅពេលកិច្ចសន្យាខ្ចីជើងបញ្ចប់ រូបគេទំនងនឹងមិនត្រឡប់ទៅកាន់កីឡដ្ឋាន Camp Nou វិញនោះទេ ក្រោយមានលេចឮដំណឹងក្លិបធំៗនៅ Premier League ជាច្រើនចង់បាន។

ក្លិបបិសាចក្រហម Manchester United, Arsenal, Tottenham Hotspur និង Leicester City សុទ្ធតែត្រូវបានគេរាយការណ៍មកថា​ ជាក្លិបដែលចាប់ចិត្តទៅលើ Continho ប៉ុន្តែ Chelsea ហាក់ឈានទៅមុខមួយជំហានមុនក្លិបទាំង៤ ដោយចាប់ផ្ដើម បើកកិច្ចចរចាជាមួយសាមីខ្លួនហើយ។

  ខ្សែបម្រើ Philippe Coutinho
  ខ្សែបម្រើ Philippe Coutinho

តាមរយៈរបាយការណ៍របស់កាសែត Evening Standard ក្លិប Barcelona បានទាមទារ ៨៦លានដុល្លារ សម្រាប់តម្លៃខ្លួន អតីតខ្សែបម្រើក្រុមហង្សក្រហម Liverpool រូបនេះ។

គួររម្លឹកផងដែរថា Liverpool បានលក់ Coutinho មកឲ្យក្រុម Barca ក្នុងឆ្នាំ ២០១៨ អមជាមួយតម្លៃផ្ទេររហូតដល់ទៅ ១៤៥លានអឺរ៉ូ (ឬប្រមាណ ១៥៦លានដុល្លារ) ប៉ុន្តែក្រោយបង្ហាញសម្ថភាពបាន១រដូវកាល ឃើញថាទម្រង់លេងមិនសូវល្អដូចកាលនៅក្លិបចាស់ ក្រុមជើងឯក La Liga ២៦សម័យ បានបញ្ជូនខ្សែបម្រើវ័យ២៧ឆ្នាំ ទៅឲ្យក្រុម Bayern Munich ខ្ចីជើងកាលពីរដូវក្ដៅឆ្នាំមុន៕

ប្រភពbeinsports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T