ដំណឹងក្ដុកក្ដួល! វេជ្ជបណ្ឌិតប្រចាំក្លិបមួយនៅ Ligue 1 សម្រេចចិត្តធ្វើអត្តឃាតក្នុងវ័យ៦០ឆ្នាំ ព្រោះតែហេតុផលរសើប

//s5.kh1.co/4a/4a1f09b20cf40c749fdae5bd50ee17e04593fbcd.jpg
កីទ្បា

 ០៦-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

វេជ្ជបណ្ឌិតប្រចាំក្លិប Stade de Riems នៅក្របខណ្ឌលីគកំពូល Ligue 1 លោក Bernard Gonzalez សម្រេចចិត្តធ្វើអត្តឃាតក្នុងវ័យ៦០ឆ្នាំ ក្រោយធ្វើតេស្ដឃើញវិជ្ជមាន Covid-19

បារាំង៖ វេជ្ជបណ្ឌិតប្រចាំក្លិប Stade de Riems នៅក្របខណ្ឌលីគកំពូល Ligue 1 លោក Bernard Gonzalez បានទទួលមរណភាពកាលពីថ្ងៃអាទិត្យម្សិលមិញ ក្នុងវ័យ៦០ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Gonzalez ត្រូវបានគេដឹងថាធ្វើអត្តឃាតដោយខ្លួនឯង ក្រោយធ្វើរោគវិនិច្ឆ័យឃើញថាមានផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19)។ បើតាមការចុះផ្សាយរបស់ Le Parisien បានឲ្យដឹងថា ភរិយារបស់លោក Gonzalez ក៏បានឆ្លងនូវ COVID-19 ដូចគ្នា ហើយលោកបានបន្សល់ទុកសំបុត្រមួយច្បាប់ដែលពន្យល់អំពីការសម្រេចចិត្តរបស់លោក។

ជុំវិញការស្លាប់របស់លោកវេជ្ជបណ្ឌិត Bernard Gonalez ប្រធានក្លិប Reims លោក Jean-Pierre Caillo បានសម្ដែងនូវការរំលែកទុក្ខ ដោយនិយាយយ៉ាងដូច្នេះថា៖

ការរាត្បាតនេះបានវាយប្រហារបេះដូងរបស់ Reims ហើយពួកយើងបានបាត់បង់មនុស្សល្អម្នាក់ និងជាសាស្រ្តាចារ្យវេជ្ជបណ្ឌិតដ៏ល្អម្នាក់។ ដំណឹងនេះបានធ្វើឲ្យយើងភ្ញាក់ផ្អើលជាខ្លាំង។

Jean-Pierre Caillo
លោក Bernard Gonzalez 
លោក Bernard Gonzalez 

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T