សោកស្ដាយ! វេជ្ជបណ្ឌិត ដែលវះកាត់ផ្ដាច់លលាដ៍ក្បាលកូនភ្លោះចេញពីគ្នាកាលពីឆ្នាំ២០១៦ បានទទួលមរណភាពហើយ ដោយសារវីរុសកូវីដ-១៩

//s5.kh1.co/af/af7c8992b9ab2165c7b3d3547c3870198dba8155.jpg
សង្គម

 ០៦-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាលពីថ្ងៃចន្ទទី៣០ ខែមីនាសប្ដាហ៍មុននេះ វេជ្ជបណ្ឌិតជំនាញខាងផ្នែកប្រសាទកុមារប្រចាំទីក្រុងញូយ៉ក លោក James T.Goodrich បានទទួលមរណភាព ក្នុងវ័យ៧៣ឆ្នាំដោយសារវីរុសកូវីដ-១៩។

អាមេរិក៖ កាលពីថ្ងៃចន្ទទី៣០ ខែមីនាសប្ដាហ៍មុននេះ វេជ្ជបណ្ឌិតជំនាញខាងផ្នែកប្រសាទកុមារប្រចាំទីក្រុងញូយ៉ក លោក James T.Goodrich បានទទួលមរណភាព ក្នុងវ័យ៧៣ឆ្នាំដោយសារវីរុសកូវីដ-១៩

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មរណភាពរបស់លោកវេជ្ជបណ្ឌិត បានធ្វើឲ្យអ្នករួមការងារជាមួយគាត់ទាំងអស់ សោកស្ដាយជាខ្លាំងផងដែរ។ ទន្ទឹមនឹងនេះដែរ នាយកប្រតិបត្តិវេជ្ជសាស្ត្រ លោក Philip O. Ozuah បានមានប្រសាសន៍ថា៖

លោក វេជ្ជបណ្ឌិត James នឹងនៅតែស្ថិតក្នុងការនឹករលឹករបស់យើងគ្រប់ៗគ្នាជានិច្ច។ គាត់ជាមនុស្សម្នាក់ដែលមានចរិត និងទឹកចិត្តល្អបំផុត រួមទាំងសមត្ថភាពខ្លាំងពូកែទៀតផង។

សម្ដីលោក Philip O. Ozuah

គួររម្លឹកដែរថា កាលពីខែតុលា ឆ្នាំ២០១៦កន្លងទៅ លោកវេជ្ជបណ្ឌិត James បានជោគជ័យក្នុងការវះកាត់ផ្ដាច់លលាដ៍ក្បាលកូនភ្លោះប្រុសមួយគូ ឲ្យចេញពីគ្នា ដោយចំណាយថវិកាអស់ចំនួនប្រមាណ២,៥លានដុល្លារអាមេរិក និងរយៈពេល២៧ម៉ោង៕

សូមទស្សនារូបភាពខាងក្រោម៖

លោកវេជ្ជបណ្ឌិត James T.Goodrich កាលនៅមានជីវិត
លោកវេជ្ជបណ្ឌិត James T.Goodrich កាលនៅមានជីវិត
លោកវេជ្ជបណ្ឌិត James T.Goodrich កាលនៅមានជីវិត
លោកវេជ្ជបណ្ឌិត James T.Goodrich កាលនៅមានជីវិត
កូនភ្លោះប្រុសមួយគូមុនពេលមិនទាន់វះកាត់
កូនភ្លោះប្រុសមួយគូមុនពេលមិនទាន់វះកាត់
លោកវេជ្ជបណ្ឌិត James T.Goodrich កាលនៅមានជីវិត និងកូនភ្លោះប្រុសមួយគូនោះ
លោកវេជ្ជបណ្ឌិត James T.Goodrich កាលនៅមានជីវិត និងកូនភ្លោះប្រុសមួយគូនោះ
កូនភ្លោះប្រុសបន្ទាប់់ពីវះកាត់រួច
កូនភ្លោះប្រុសបន្ទាប់់ពីវះកាត់រួច
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T