កំពុងល្បីលើបណ្ដាញសង្គម! មិនហ៊ានចេញទៅក្រៅ Ronaldo ឲ្យគូដណ្ដឹងកាត់សក់ឲ្យ ស្វីតកប់សារី (មានវីដេអូ)

//s5.kh1.co/36/36fb8a5dd87698de24076970b687f784d9501b33.jpg
កីទ្បា

 ០៥-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មិនហ៊ានចេញទៅក្រៅ Ronaldo ឲ្យគូដណ្ដឹងនាង Georgina Rodriguez កាត់សក់ឲ្យខ្លួន

ព័រទុយហ្គាល់៖ កីឡាករ Cristiano Ronaldo គឺជាកីឡាករចុងក្រោយបង្អស់ដែលបានកាត់សក់កំឡុងពេលដែលសម្រាកដោយសារការរាតត្បាតនៃវីរុស COVID-19 ខណៈគូដណ្ដឹងរបស់គេនាង Georgina Rodriguez ដើរតួនាទីជាជាងកាត់សក់ឲ្យគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែមិនអាចចេញទៅរកជាងកាត់សក់ប្រចាំនៅខាងក្រៅផ្ទះ Ronaldo បានបង្ខំចិត្តពឹងគូដណ្ដឹងរបស់គេឲ្យជួយកាត់សក់។ វីដេអូមួយដែលបង្ហោះនៅលើបណ្ដាញសង្គម និងមានការចែករំលែកជាច្រើន Ronaldo បានអង្គុយនៅលើកៅអី ចំណែកឯនាង Georgina កំពុងតែកោសក់របស់គេពីក្រោយ។

ជាមួយគ្នានេះ នៅក្នុងវីដេអូនោះដែរ អតីតខ្សែប្រយុទ្ធរបស់ Real Madrid និង Manchester United កីឡាករ Cristiano Ronaldo បានបង្ហាញទឹកមុខញញឹមនិងរីករាយ នៅពេលកំពុងថតផងដែរ ដោយមើលទៅអ្នកទាំងពីរមានភាពស្និទ្ធស្នាលមែនទែន។

ចង់ជ្រាប់កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

Ronaldo និងគូដណ្ដឹង
Ronaldo និងគូដណ្ដឹង
Ronaldo និងគូដណ្ដឹង
Ronaldo និងគូដណ្ដឹង
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T