ខ្សែប្រយុទ្ធឆ្នើមម្នាក់នេះនឹងមិនបន្តនៅ PSG ទៀតនោះទេ ព្រោះតែហេតុផលរសើបមួយ

//s5.kh1.co/69/69caeeeac5a93947e8bbeb81e5d22daf95a227d3.jpg
កីទ្បា

 ០៥-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ខ្សែប្រយុទ្ធឆ្នើម Mauro Icardi នឹងមិនបន្តនៅ PSG ទៀតនោះទេព្រោះតែមានបញ្ហាជម្លោះជាមួយមិត្តរួមក្រុម

បារាំង៖ ក្លិបអ្នកមាននៅបារាំង Paris Saint-Germain មានលក្ខខណ្ឌអាចទិញផ្ដាច់ Mauro Icardi នៅពេលដែលកិច្ចសន្យាខ្ចីជើងរបស់គេត្រូវបានបញ្ចប់នៅរដូវក្ដៅខាងមុខ ប៉ុន្តែភាគីខាងក្លិបមិនមានគម្រោងក្នុងការនាំយករូបគេជាអចិន្រ្តៃយ៍នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ  Mauro Icardi
កីឡាករ  Mauro Icardi

ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនត្រូវបាន PSG ខ្ចីជើងពី Inter Milan កាលពីរដូវក្ដៅឆ្នាំមុន ដោយចាប់ផ្ដើមដំបូងបង្ហាញទម្រង់លេងបានយ៉ាងល្អ ដោយអាចទាំងស៊ីដាច់តំណែងលេងរបស់ Edinson Cavani ទៅទៀត។ ប៉ុន្តែទម្រង់លេងរបស់គេហាក់មានការធ្លាកចុះមុនពេលដែលការប្រកួតត្រូវបានប្រកាសផ្អាកដោយសារការរាតត្បាតនៃវីរុស COVID-19។

កីឡាករ  Mauro Icardi
កីឡាករ Mauro Icardi

បើតាម La Gazzetta dello Sport ទាំងក្លិប PSG និងភ្នាក់ងារសាមីកីឡាករផ្ទាល់លោក Wanda Nara បានឈានដល់កិច្ចព្រមព្រៀងមួយដោយ Icardi នឹងមិនបន្តនៅកីឡាដ្ឋាន the Parc des Princes ទៀតនោះទេ។​

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា Icardi មានបញ្ហាជម្លោះជាមួយមិត្តរួមក្រុមដែលធ្វើឲ្យមិនអាចបន្តលេងឲ្យ PSG ទៀតបាន ហើយគេគ្រោងនឹងត្រឡប់មកចូលរួមជាមួយ Inter Milan ក្រោមការដឹកនាំរបស់លោក Antonio Conte វិញនៅរដូវកាលក្រោយ៕

កីឡាករ  Mauro Icardi
កីឡាករ Mauro Icardi

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T