ប្រេស៊ីល៖ បើទោះជាធ្លាប់ចាប់ដៃគូជាមួយ Cristiano Ronaldo នៅ Real Madrid ក៏ដោយ តែ KaKa បែរជាជ្រើសរើសយកខ្សែប្រយុទ្ធក្រុម Barcelona កីឡាករ Lionel Messi ទៅវិញ ក្នុងនាមជាកីឡាកឆ្នើមជាងគេបំផុត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កំឡុងពេលបើកឲ្យអ្នកគាំទ្រសួរនាំ នៅលើបណ្ដាញសង្គម Instagram អតីតជម្រើសជាតិប្រេស៊ីល Kaka ត្រូវបានគេឲ្យរើសរវាង Messi និង Ronaldo ភ្លាមនោះ គាត់បានឆ្លើយតបទៅវិញ យ៉ាងដូច្នេះថា៖
ខ្ញុំធ្លាប់លេងជាមួយ Ronaldo ហើយគាត់ពិតជាអស្ចារ្យណាស់ ប៉ុន្តែខ្ញុំសុំរើសយក Messi។ គាត់ជាកីឡាករឆ្នើម មានទេពកោសល្យពីកំណើត ហើយរបៀបដែលគាត់លេងពិតជាមិនគួរឲ្យជឿ។

ម្ចាស់ពាន Ballon d'Or ឆ្នាំ២០០៧ បានបន្ថែមទៀតថា៖
Cristiano គឺជាម៉ាស៊ីន។ គាត់មិនត្រឹមតែមានថាមពលខ្លាំង និងមានល្បឿនលឿន ហើយថែមទាំងមានស្មារតីរឹងមាំទៀត។ គាត់តែងតែចង់លេង ហើយឈ្នះ។ ពួកគេទាំងពីរ ស្ថិតក្នុងចំណោមកីឡាករកំពូលទាំង៥ ក្នុងប្រវត្តិសាស្រ្តនៃកីឡា ដូច្នេះពួកយើងក្នុងជំនាន់នេះ ពិតជាសំណាងដែលបានមើលគាត់ទាំងពីរលេង។

ប្រភព៖ Goal