បរទេស៖ អតីតកីឡាករក្រុម Inter Milan លោក Iván Zamorano បានជំរុញឲ្យខ្សែប្រយុទ្ធកំពុងឡើងកូដ Raul Jimenez របស់ក្រុម Wolverhampton Wonderer គួរតែផ្លាស់ទៅលេងឲ្យ Real Madrid ព្រោះសម្ថភាពរបស់គេហាក់ល្អជាងខ្សែប្រយុទ្ធ Karim Benzema ទៅទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Iván បានលើកឡើងពី Jiminez យ៉ាងដូច្នេះថា៖
Raúl បានវិវឌ្ឍន៍ខ្លួនខ្លាំង ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។ ហើយឥលូវឃើញថា គាត់មានភាពចាស់ទុំច្រើន និងត្រៀមរួចរាល់ ក្នុងការទៅលេងឲ្យក្លិបធំៗនៅតំបន់អឺរ៉ុប។ គាត់ជាកីឡាករមានគុណភាព ដែលអាចលេងក្នុងតំបន់ប្រយុទ្ធឲ្យគ្រប់ក្រុមទាំងអស់ ហើយគាត់ស័ក្តិសមនឹងលេងឲ្យក្រុមដែលប្រសើរជាង Wolverhampton។ ប្រសិនបើ Real Madrid ចង់បានគាត់ គាត់មិនត្រូវបដិសេធនោះទេ ព្រោះអ្នកមិនអាចនិយាយថាទេ ចំពោះក្រុមដែលអស្ចារ្យមួយនៅលើពិភពលោកបែបនេះ។

លោក Iván បានបន្ថែមទៀថា៖
Raúl គួរតែលេងនៅ Champions League និងរកគ្រាប់បាល់បានច្រើន។ ខ្ញុំទទួលស្គាល់ថា Benzema ជាកីឡាករឆ្នើមម្នាក់ ប៉ុន្តែ Raúl គឺល្អជាងខ្សែប្រយុទ្ធសញ្ជាតិបារាំងនេះទៅទៀត។

គួរបញ្ជាក់ផងដែរថា Jiminez ជាខ្សែប្រយុទ្ធដ៏លេចធ្លោមួយរូបនាពេលបច្ចុប្បន្ន ពោលក្នុងរដូវកាលនេះ គេរកបាន២២គ្រាប់ហើយ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានរហូតដល់១០ដង ក្នុងចំណោមការបង្ហាញខ្លួន៤៤ប្រកួតឲ្យក្រុម Wolves គិតរាល់ព្រឹត្តិការណ៍ទាំងអស់៕
ប្រភព៖ AF