ស៊ីន យូប៊ីន ថតវីដេអូបង្ហាញពីរបៀបធ្វើការ៉េមចេក តែបែរជាមានអ្នកចូលទៅខមមិនបែបនេះទៅវិញ (មានវីដេអូ)

//s5.kh1.co/9b/9b4e66ca0bce87169d6f373c1cf54681e0df8e96.jpg
នារី

 ០៤-មេសា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ស៊ីន យូប៊ីន បានបង្ហោះវីដេអូមួយនៅលើគណនី Instagram របស់ខ្លួនអំពីរបៀបនៃការធ្វើការ៉េមចេក។

ភ្នំពេញ៖ បន្ទាប់ពីវីដេអូមុន ដែលស្រីស្អាត ស៊ីន យូប៊ីន បង្ហោះពីរបៀបនៃការធ្វើបាញ់ត្រាងអាំង ស្របពេលដែលកញ្ញាកំពុងមានពេលទំនេរច្រើន ព្រោះមួយរយៈចុងក្រោយនេះ ការងារសិល្បៈភាគច្រើនត្រូវបានផ្អាកសកម្មភាពស្របពេលដែលបញ្ហាការរាលដាលនៃវីរុសកូវីដ១៩ កំពុងកើតមានជាបណ្ដើរៗនៅប្រទេសកម្ពុជានោះ ពេលនេះ យូប៊ីន បានបង្ហោះវីដេអូមួយផ្សេងទៀត នៅលើគណនី Instagram របស់ខ្លួនអំពីរបៀបនៃការធ្វើការ៉េមចេកវិញម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយើងបានមើលវីដេអូនៃការធ្វើការ៉េមតាំងពីដើមរហូតដល់ចប់របស់កញ្ញា ស៊ីន យូប៊ីន យើងនឹងឃើញថា កញ្ញាពិតជាមានជំនាញក្នុងការធ្វើជាខ្លាំង ដោយមានការរួមបញ្ចូលនូវគ្រឿងផ្សំច្រើនមុខ មានទាំងចេក ដូង សណ្ដែកដី និងទឹកដោះគោខាប់ជាដើម ព្រមជាមួយនឹងចំណងជើងថា "Homemade Banana Ice-cream During quarantine time #stayhomestaysafe #stopcovid19" (ការ៉េមចេកធ្វើនៅផ្ទះ អំឡុងពេលនៃការកាក់ខ្លួន នៅផ្ទះមានសុវត្ថិភាព បញ្ឈប់កូវីដ១៩)

ក៏ប៉ុន្តែ នៅរយៈពេលប៉ុន្មានម៉ោងក្រោយមក ស្រាប់តែមានអ្នកគាំទ្រម្នាក់បានចូលខមមិនថា៖ តាមពិតទៅបងគួរតែយកស្បៃប្រើវិញពេលបងពូតយកខ្ទិះ ពេលបងច្របាច់ដៃចឹង ពិបាកមើលណាស់

ការបញ្ចេញមតិបែបនេះ តាមពិតទៅមិនមែនជាការរិះគន់បង្អាប់អ្វីធ្ងន់ធ្ងរនោះឡើយ គ្រាន់តែអ្នកគាំទ្រចង់ណែនាំឲ្យកញ្ញាប្រើប្រាស់ស្បៃក្នុងការពូត ជាជាងការប្រើដៃផ្ទាល់ ព្រោះវាមានអនាម័យជាង។ ប៉ុន្តែគេក៏មិនទាន់ឃើញកញ្ញា ស៊ីន យូប៊ីន ឆ្លើយតបនឹងអ្នកគាំទ្រវិញថាយ៉ាងណានោះដែរ។

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូនៃការធ្វើការ៉េមចេករបស់ យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T