ម៉ាឡេស៊ី៖ បុរសម្នាក់ឈ្មោះ Urabil Alias រស់នៅក្នុងទីប្រជុំជន Terengganu បានសម្រេចចិត្ត ស្លៀកពាក់ និងតុបតែងមុខជាខ្មោច ដើម្បីបន្លាចអ្នកភូមិកុំឲ្យចេញក្រៅផ្ទះ បន្ទាប់ពីរដ្ឋាភិបាលដាក់បម្រាមឲ្យពលរដ្ឋនៅតែក្នុងផ្ទះ ខណៈវីរុសកូវីដ-១៩កំពុងរាតត្បាត។

បើទោះបីជារដ្ឋាភិបាលដាក់បម្រាមយ៉ាងណា ក៏នៅតែមានពលរដ្ឋមួយចំនួនតូច រឹងទទឹងមិនធ្វើតាមឡើយ ហើយជាពិសេសនោះគឺក្មេងៗដែលស្ថិតក្នុងវ័យជំទង់តែម្ដង។

លោក Urabil បានយករូបភាពដែលបង្ហាញពីសកម្មភាពធ្វើជាខ្មោចឈរនៅលើរថយន្ដ ទៅបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ក្នុងគោលបំណងចង់ឲ្យពលរដ្ឋនៅក្នុងភូមិរបស់គាត់មានភាពភ័យខ្លាច និងមិនហ៊ានចេញពីផ្ទះនាពេលយប់។ ហើយនេះ ពិតជាវិធីមួយដែលមានប្រសិទ្ធភាពពិតមែន។

លោក Urabil បានឲ្យដឹងដែរថា ក្រោយពីរូបភាពទាំងនោះត្រូវបានបង្ហោះរួចមក ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន រហូតដល់ មានសមត្ថកិច្ចមួយក្រុមបានមកដល់ផ្ទះរបស់គាត់ទៀតផង។ សមត្ថកិច្ចបានប្រាប់ឲ្យគាត់តែងខ្លួនជាខ្មោចដូចទៅនឹងរូបភាព ហើយពេលនោះ គាត់មានអារម្មណ៍ភ័យខ្លាចជាខ្លាំង។ យ៉ាងណាមិញ សមត្ថកិច្ចមិនបានចាប់ខ្លួនគាត់ឡើយ បែរជាអរគុណគាត់ ចំពោះការចូលរួមចំណែកក្នុងការងារសមត្ថកិច្ចទៅវិញ។

បើទោះជាយ៉ាងណាក្ដី លោក Urabil និងប្រពន្ធក៏បានធ្វើការសុំទោស ទៅកាន់មហាជនមួយចំនួន ចំពោះទង្វើខាងលើនេះ អាចនឹងជ្រុលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ពួកគេផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក Urabil តែងខ្លួនជាខ្មោច
លោក Urabil តែងខ្លួនជាខ្មោច
លោក Urabil តែងខ្លួនជាខ្មោច និងក្រុមសមត្ថកិច្ច
ការបង្ហោះរបស់លោក Urabil

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ