ខ្លាំងបាត់! បុរសម្នាក់នេះ តែងខ្លួនជាខ្មោច ដើម្បីបន្លាចគេឯងកុំឲ្យចេញក្រៅផ្ទះ បន្ទាប់ពីរដ្ឋាភិបាលដាក់បម្រាមឲ្យពលរដ្ឋនៅតែក្នុងផ្ទះ ខណៈវីរុសកូវីដ-១៩កំពុងរាតត្បាត

//s5.kh1.co/9c/9c60cf16a91f4b1756e7ea2063980506c3282ed5.jpg
សង្គម

 ០៣-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បុរសម្នាក់ឈ្មោះ Urabil Alias រស់នៅក្នុងទីប្រជុំជន Terengganu បានសម្រេចចិត្ត ស្លៀកពាក់ និងតុបតែងមុខជាខ្មោច ដើម្បីបន្លាចអ្នកភូមិកុំឲ្យចេញក្រៅផ្ទះ បន្ទាប់ពីរដ្ឋាភិបាលដាក់បម្រាមឲ្យពលរដ្ឋនៅតែក្នុងផ្ទះ ខណៈវីរុសកូវីដ-១៩កំពុងរាតត្បាត។

ម៉ាឡេស៊ី៖ បុរសម្នាក់ឈ្មោះ Urabil Alias រស់នៅក្នុងទីប្រជុំជន Terengganu បានសម្រេចចិត្ត ស្លៀកពាក់ និងតុបតែងមុខជាខ្មោច ដើម្បីបន្លាចអ្នកភូមិកុំឲ្យចេញក្រៅផ្ទះ បន្ទាប់ពីរដ្ឋាភិបាលដាក់បម្រាមឲ្យពលរដ្ឋនៅតែក្នុងផ្ទះ ខណៈវីរុសកូវីដ-១៩កំពុងរាតត្បាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីជារដ្ឋាភិបាលដាក់បម្រាមយ៉ាងណា ក៏នៅតែមានពលរដ្ឋមួយចំនួនតូច រឹងទទឹងមិនធ្វើតាមឡើយ ហើយជាពិសេសនោះគឺក្មេងៗដែលស្ថិតក្នុងវ័យជំទង់តែម្ដង។

លោក Urabil បានយករូបភាពដែលបង្ហាញពីសកម្មភាពធ្វើជាខ្មោចឈរនៅលើរថយន្ដ ទៅបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ក្នុងគោលបំណងចង់ឲ្យពលរដ្ឋនៅក្នុងភូមិរបស់គាត់មានភាពភ័យខ្លាច និងមិនហ៊ានចេញពីផ្ទះនាពេលយប់។ ហើយនេះ ពិតជាវិធីមួយដែលមានប្រសិទ្ធភាពពិតមែន។

លោក Urabil បានឲ្យដឹងដែរថា ក្រោយពីរូបភាពទាំងនោះត្រូវបានបង្ហោះរួចមក ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន រហូតដល់ មានសមត្ថកិច្ចមួយក្រុមបានមកដល់ផ្ទះរបស់គាត់ទៀតផង។ សមត្ថកិច្ចបានប្រាប់ឲ្យគាត់តែងខ្លួនជាខ្មោចដូចទៅនឹងរូបភាព ហើយពេលនោះ គាត់មានអារម្មណ៍ភ័យខ្លាចជាខ្លាំង។ យ៉ាងណាមិញ សមត្ថកិច្ចមិនបានចាប់ខ្លួនគាត់ឡើយ បែរជាអរគុណគាត់ ចំពោះការចូលរួមចំណែកក្នុងការងារសមត្ថកិច្ចទៅវិញ។

បើទោះជាយ៉ាងណាក្ដី លោក Urabil និងប្រពន្ធក៏បានធ្វើការសុំទោស ទៅកាន់មហាជនមួយចំនួន ចំពោះទង្វើខាងលើនេះ អាចនឹងជ្រុលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ពួកគេផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក Urabil តែងខ្លួនជាខ្មោច
លោក Urabil តែងខ្លួនជាខ្មោច
លោក Urabil តែងខ្លួនជាខ្មោច
លោក Urabil តែងខ្លួនជាខ្មោច
លោក Urabil តែងខ្លួនជាខ្មោច និងក្រុមសមត្ថកិច្ច
លោក Urabil តែងខ្លួនជាខ្មោច និងក្រុមសមត្ថកិច្ច
ការបង្ហោះរបស់លោក Urabil
ការបង្ហោះរបស់លោក Urabil
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T