លីគប៊ែលហ្សិក អាចនឹងជាលីគដំបូងគេដែលលុបចោលការប្រកួតដោយសារ Covid-19 ខណៈជើងឯកបានទៅលើ…..

//s5.kh1.co/4f/4fa0ca6e7b7935d19ea683a12eae842b29042a78.jpg
កីទ្បា

 ០៣-មេសា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

លីគកំពូលប៊ែលហ្សិក Belgian Pro League អាចនឹងជាលីគដំបូងគេដែលលុបចោលការប្រកួតដោយសារ Covid-19 ខណៈជើងឯកបានទៅលើ Club Brugge

ប៊ែលហ្សិក៖ ការប្រកួតក្របខណ្ឌលីគកំពូលប៊ែលហ្សិក Belgian Pro League គ្រោងនឹងក្លាយជាលីគបាល់ទាត់ដំបូងគេនៅក្នុងតំបន់អឺរ៉ុបដែលបានប្រកាសរំសាយចោលដោយសារការរាតត្បាតនៃជំងឺផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា (Covid-19)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះតំណែងជើងឯកបានទៅលើក្រុមដែលកំពុងឈរកំពូលតារាងបច្ចុប្បន្នគឺ Club Brugge ដែលដាច់ពិន្ទុពីក្រុមឈរនៅចំណាត់ថ្នាក់លេខ២ Gent ដល់ទៅ១៥ពិន្ទុ។

ក្រុម Club Brugge
ក្រុម Club Brugge

ក្រុមប្រឹក្សាភិបាលជាន់ខ្ពស់នៃក្របខណ្ឌ Belgian Pro League បានធ្វើការសម្រេចចិត្ត និងបានប្រកាសដល់សមាជិកទាំងអស់ ដោយរង់ចាំតែការឯកភាពពីអង្គសន្និបាតជាផ្លូវការតែប៉ុណ្ណោះ។

នៅថ្ងៃទី១៥ ខែមេសា នឹងមានការសម្រេចជាផ្លូវការចំពោះបញ្ហាក្រុមណាដែលណានឹងត្រូវធ្លាក់ទៅលេងនៅលីគទីពីរ និងក្រុមណាដែលនឹងឡើងមកលេងនៅលីគកំពូល សម្រាប់រដូវកាលក្រោយ៕

https://s5.kh1.co/__image/w=650,h=650,q=100/02/02756684a23d4aefd14e37b37b58c688ab8c9b30.jpg

ប្រភពBBC

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T